ចង់បានរាងស្លីមស្រឡូនស្អាតតាម ៣ ចំណចនេះដោយមិនចាំបាច់ហាត់ប្រាណ
- 2019-10-27 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានរាងស្លីមស្រឡូនស្អាតតាម ៣ ចំណចនេះដោយមិនចាំបាច់ហាត់ប្រាណ
មនុស្សជាច្រើនជឿជាក់ថាការហាត់ប្រាណគឺជារឿងដ៏ពេញនិយមមួយសម្រាប់ការសម្រកទម្ងន់។ ពិតណាស់ វាពិតជាមានអត្ថប្រយោជន៍សម្រាប់សុខភាពនិងសម្រស់របស់អ្នក។ ចុះសម្រាប់មនុស្សនាពេលបច្ចុប្បន្ននេះវិញ រវល់ធ្វើការ សិក្សារៀនសូត្ររកពេលសម្រាកមិនបានផង តើមានពេលសម្រាប់ហាត់ប្រាណដែរឬទេ? ទោះបីជាអ្នកមិនមានពេលងើបហាត់ប្រាណក៏អ្នកអាចសម្រកទម្ងន់និងថែរក្សារងារបស់អ្នកបានដែរដោយគ្រាន់តែអនុវត្តតាមចំណុចស្រួលៗ ៣ ខាងក្រោមនេះ៖
**១. របបអាហារ**
ការញុំាដោយគ្មានរបៀបរបបគឺជាកត្តាដែលធ្វើឲ្យអ្នកឡើងទម្ងន់បានយ៉ាងងាយ។ អាហារផ្ទុកជាតិខ្លាញ់ខ្ពស់គឺអាហារបំពងនិងអាហារដែលមានជាតិស្ករដូចជា ទឹកស៊ីរ៉ូ ភេសជ្ជៈផ្អែម ភេសជ្ជៈកាហ្វេតែទឹកក និងបង្អែមសុទ្ធតែអាចបណ្តាលឱ្យធាត់លើសទម្ងន់ ដូច្នេះហើយអ្នកដែលចង់ស្រកទម្ងន់ត្រូវចៀសវាងអាហារដែលប៉ះពាល់ដល់ការឡើងទម្ងន់។ ផ្ទុយទៅវិញ អ្នកគួរបរិភោគបន្លែ ផ្លែឈើឲ្យបានច្រើនកាត់បន្ថយការញុំាចំណីផ្តេសផ្តាស។
២. ធ្វើសកម្មភាពរាងកាយខ្លះៗ
សកម្មភាពនេះគឺចង់សំដៅទៅលើការបញ្ចេញកម្លាំងរាងកាយដើម្បីឲ្យមានចលនាបានច្រើន។ ឧទាហរណ៍ កាត់បន្ថយការឡើងជណ្តើរយន្តជាន់ទាបៗ គួរឡើងជណ្តើរជើងជំនួសវិញដើម្បីឲ្យខ្លួនប្រាណមានចលនា ក៏នៅមានកិច្ចការផ្សេងទៀតដូចជា ការសម្អាតផ្ទះ លាងចានសុទ្ធតែប្រើកម្លាំង។
៣. សម្រាកឲ្យបានគ្រប់គ្រាន់ គ្រប់គ្រងអារម្មណ៍បន្ថយភាពតានតឹង
ការសម្រាកឱ្យបានគ្រប់គ្រាន់ជួយប្រព័ន្ធផ្សេងៗក្នុងរាងកាយឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពជាពិសេសប្រព័ន្ធរំលាយអាហាររបស់រាងកាយ។ លើសពីនេះទៀតត្រូវដឹងដើម្បីគរប់គ្រងអារម្មណ៍ឱ្យស្រស់និងភ្លឺថ្លា។ កុំយកខ្លួនរវល់នឹងភាពតានតឹង ព្រោះវានឹងជំរុញខួរក្បាលបញ្ចេញសារធាតុដែលធ្វើអោយយើងឃ្លាន៕
ចុចអានបន្ត៖
ចង់បានសុខភាពរឹងមាំ មិនគួររំលងអាហារនិងភេសជ្ជៈ ៨ មុខនេះឡើយ