ឡូ​យ​មែន ! ថ្ងៃខួប Kim Kardashian ត្រូវប្អូនស្រីផាត់មុខឲ្យ ឡើងស្អាតប្លែកតែម្តង

  • 2019-10-25 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ខែ​តុលាថ្មីៗនេះ ​Kim Kardashian West ​និង​ក្រុម​គ្រួសារ​បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​ឈាន​ចូលវ័យ​៣៩​របស់​ខ្លួន។តារា​ដ៏​មាន​ប្រជា្របិយភាព​រូបនេះ​ក៏​បាន​បង្ហោះ​ជា​វីដេអូឃ្លីបជាមួយ​ប្អូន​ស្រី​របស់​នាង​គឺ ​Kylie Jenner ​ក្នុង​ Instagram Story ​របស់​ខ្លួន​ដែល​បង្ហាញ​ពី​ការ​តុបតែង​ខ្លួន​មុន​ពេល​ពិធី​ខួប​កំណើត​ចាប់ផ្តើម។

តាមរយៈ ​Story​ នោះ​ផង​ដែរ​ ​Kim បាន​ប្រាប់​ទៅ​កាន់​អ្នក​តាមដាន​ថា​ "ខ្ញុំ​មាន​អ្នក​ផាត់​មុខ​ដ៏​ពិសេស​ម្នាក់​សម្រាប់​ខួប​កំណើត​របស់​ខ្ញុំ"​​ ហើយ​ស្រប​ពេល​នោះ​ក៏​សង្កេត​ឃើញ​ថា​នាង​ត្រូវ​បាន​លើក​សក់​បួង​ហើយ​ចំណែក​មុខ​វិញ​ត្រូវ​បាន​ផាត់​បែប​ធម្មជាតិ​រួម​ជាមួយ​ក្រែម​ពណ៌​សាច់​ (nude) មើល​ទៅ​ស្រស​ស្អាត​គួរ​អោយ​គយគន់។

Kim ​​ក៏​បាន​បង្ហោះ​ជា​រូបភាព​ខ្លះៗ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ដ៏​ស្រស់​បំព្រង​នៃ​ពិធី​ខួប​កំណើត​សាមញ្ញ​របស់​នាង​​ដែល​មាន​ការ​តុបតែង​យ៉ាង​ប្រណីត​នៅ​លើ​តុ​វែង​មួយ​​​ ​ហើយក្នុង​នោះ​មាន​ទាំង​ប៉ោង​ៗលម្អ​និងមាន​ពាក្យ​ថា​ ​" រីករាយ​ថ្ងៃ​ខួប​កំណើត​ Kim” ទៀត​ផង​៕

​ចុចអាន៖ ​ ទើ​ប​អាយុ ២៧​ឆ្នាំ Dilraba ធ្វើឲ្យអ្នកគាំទ្រព្រួយព្រោះលេចស្នាមជ្រួញនិង​ស្បែក​យារ​ធ្លាក់​ខ្លាំង

ប្រភព៖ allure ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម