អាថ៌កំបាំង​ធ្វើឲ្យ​ចំណង​គ្រួសារ​​រឹងមាំ អ្នក​ជិតមាន​ ឬមានគូ​គួរតែ​រៀន​តាម

  • 2019-10-24 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​គ្រួសារ​អាច​គង់វង្ស​យូរ​អង្វែង​ទៅ​បាន គឺ​ដោយ​សារ​តែ​អ្នក​ទាំងពីរ មិនមែន​ពឹង​ផ្អែក​លើ​មាត់​អ្នក​ដទៃ​ឡើយ។ ដូចនេះ​ដើម្បី​ជួយ​ឲ្យ​ចំណង​ស្នេហ៍​រឹងមាំ អ្នក​មាន​ជីវិត​គូ​ទាំង​អស់ គួរ​អនុវត្តន៍​តាម​វិធី​នេះ៖

១.ចែករំលែក​អារម្មណ៍​ឲ្យ​គ្នា​ដឹង​ទៅ​វិញ​ទៅ​មក

អ្នក​ត្រូវ​ចេះ​ប្រាប់​ពី​អារម្មណ៍​ឲ្យ​ដៃគូ​ដឹង ទោះ​ជា​មាន​រឿង​អាក់អន់ស្រពន់ចិត្ត​យ៉ាង​ណា​ក៏​ដោយ អ្នក​គួរតែ​និយាយ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ។ ប្រសិនបើ​មិន​និយាយ​ពី​រឿង​ដែល​លាក់លៀម ធ្វើឲ្យ​មនុស្ស​កាន់តែ​អស់​ចិត្ត។

២.ញែក​ការងារ​ឲ្យ​ស្មើគ្នា

ការ​ដែល​អ្នក​ទាំងពីរ​មាន​ភារកិច្ច​ក្រៅ​ផ្ទះ​រៀង​ខ្លួន វា​ពិតជា​រឿង​ល្អ ហើយ​កាន់តែ​ល្អ​ទៀត​នោះ គឺ​ដៃគូ​របស់​អ្នក​អាច​បែងចែក​ការងារ​ផ្ទះ​ឲ្យ​មាន​ភាព​ស្មើគ្នា។ នោះ​ទើប​គ្មាន​ជម្លោះ​កើតឡើង​ដោយសារ​រឿង​នេះ។

រូបតំណាង

**៣.ត្រូវ​បើក​ទូលាយ​រឿង​លុយ​កាក់**

ការ​រឹតត្បិត​រឿង​លុយកាក់ ធ្វើឲ្យ​គ្រួសារ​គ្មាន​សុភមង្គល​ឡើយ។ ព្រោះ​ថា​ម្នាក់​ៗ​សុទ្ធតែ​មាន​ចំណែក​រក​ចូល​ផ្ទះ ដូចនេះ​ការ​បើក​សេរីភាព​ឲ្យ​ម្នាក់​ៗ​ចាយវាយ​សម​ល្មម និង​យក​ប្រាក់​ទៅ​ចាត់ចែង​ខាង​គ្រួសារ​រៀង​ខ្លួន ទើប​មិន​ទើសទាល់​ក្នុង​ចិត្ត។

៤.ចំណាយ​ពេល​នៅ​ជាមួយ​គ្នា

ព្រោះតែ​សម័យ​នេះ​បច្ចេកវិទ្យា​ទំនើប ទើប​ធ្វើឲ្យ​មនុស្ស​ម្នាក់​ៗ​ឈ្ងោក​មុខ​ចុច​តែ​ទូរសព្ទ ឬ Ipad។ កាយវិការ​ព្រងើយកន្តើយ​បែបនេះ​ហើយ ទើប​ធ្វើឲ្យ​គូ​ខ្លះ​គ្មាន​ពេល​និយាយ​រក​គ្នា ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​មិន​យល់​ចិត្ត​គ្នា។ អាស្រ័យ​ដូច​នេះ ពេល​ត្រឡប់​មក​ពី​ធ្វើការ ឬ​ចុង​សប្ដាហ៍​គួរតែ​នៅ​ជាមួយ​គ្នា​ដោយ​គ្មាន​គ្រឿង​សម្ភារៈ​និយម។

៥.មាន​គម្រោង​ការ​អនាគត

ដើម្បី​ភាព​រីក​ចម្រើន​គ្រួសារ អ្នក​ទាំងពីរ​គួរតែ​ចេះ​រៀប​គម្រោង​ទៅ​អនាគត។ ការ​មាន​ផែនការ​ជួយ​ឲ្យ​អ្នក​ទាំងពីរ​ស្វែងរក​គោលដៅ​បាន​សម្រេច ហើយ​ពេល​គ្រួសារ​មាន​ការ​អភិវឌ្ឍ សុភមង្គល​ក៏​មាន​រឹតតែ​ខ្លាំង​ដែរ៕

រូបតំណាង

ចុចអាន៖“អរគុណ​ដែល​ក្បត់​ខ្ញុំ” ការ​សងសឹក​របស់​ប្រពន្ធ​ម្នាក់​​ដែល​ធ្វើ​ឲ្យ​ប្ដី​​នាង​ស្ដាយ​ក្រោយ​បំផុត

ប្រភព៖ hackspirit ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម