ពេលសេពគប់គ្នាដំបូង ស្រីៗមិនគួរឲ្យខាងប្រុសដឹងរឿង ៥ យ៉ាង
- 2019-10-22 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលសេពគប់គ្នាដំបូង ស្រីៗមិនគួរឲ្យខាងប្រុសដឹងរឿង ៥ យ៉ាង
មនុស្សជាច្រើនតែងនិយាយថា បើស្រលាញ់គ្នាពិតត្រូវមានភាពស្មោះត្រង់ទៅវិញទៅមក។ តែបើភាគីខាងស្ត្រី ហ៊ានលាតត្រដាងរឿងរ៉ាវទាំងអស់ឲ្យបុរសដឹង នឹងមានផលប៉ះពាល់ច្រើន។ ដូចនេះពេលទើបចាប់ផ្ដើមស្រលាញ់គ្នា យើងគួរចេះលាក់បាំងរឿងខ្លះៗមិនឲ្យខាងប្រុសដឹង ដើម្បីឲ្យក្ដីស្នេហ៍មានភាពរឹងមាំ៖
**១.រឿងសម្ងាត់ផ្ទាល់ខ្លួន**
បើស្គាល់គ្នាមិនទាន់ដល់កន្លះឆ្នាំទេ ស្រីៗគួរតែកុំនិយាយអាថ៌កំបាំងផ្ទាល់ខ្លួនប្រាប់ទៅដៃគូអី។ ព្រោះរយៈពេលនេះទាំងពីរនាក់មិនទាន់ស្គាល់គ្នាច្បាស់ និងអាចប្រាកដប្រជាជាមួយគ្នារហូត ឬចប់ក្នុងពេលដ៏ខ្លីខាងមុខ។
២.បញ្ហាគ្រួសារ
អំឡុងពេលស្គាល់គ្នាថ្មីថ្មោង ទោះសង្សារជាមនុស្សពូកែលួងលោមប៉ុណ្ណាក៏ដោយ ក៏យើងមិនគួរយករឿងពិបាកចិត្តក្នុងគ្រួសារទៅប្រាប់គេដែរ។ ព្រោះអ្នកទាំងពីរមិនទាន់មានទំនាក់ទំនងស៊ីជម្រៅ ដែលអាចរៀបរាប់រឿងគ្រួសារទៅគេបានទេ។
៣.ទ្រព្យសម្បត្តិ
ទោះជាគ្មានសោះ,មានច្រើន ឬមិនសូវមានប្រាក់កាក់ ក៏មិនគួរនិយាយរឿងនេះទៅប្រាប់មនុស្សប្រុស។ បើអត់សោះ ហើយទៅនិយាយត្អូញត្អែរ មនុស្សប្រុសនឹងគិតថាយើងចង់ចាប់តោងគេ តែបើយើងមានទ្រព្យសម្បត្តិច្រើនទៅប្រាប់ នោះគេនឹងគិតថាយើងជាមនុស្សអួតអាង និងចូលចិត្តសំញែងឲ្យគេដឹង។
៤.លេខសម្ងាត់ផ្សេងៗ
យុវវ័យសម័យនេះភាគច្រើន ពេលមានសង្សារតែងតែស្គាល់ពីលេខសម្ងាត់ទូរស័ព្ទ, facebook និងលេខសម្គាល់កាត ATM គ្នាទៅវិញទៅមក។ តែបើទាក់ទងគ្នាមិនទាន់ស្គាល់ច្បាស់ថាមិត្តប្រុសជាមនុស្សល្អ ឬអាក្រក់ គួរកុំប្រាប់គេពីបញ្ហានេះល្អជាង។
៥.នាំទៅជួបសាច់ញាតិ
ប្រសិនបើទើបសេពគប់គ្នា មិនគួរយកគេទៅណែនាំឲ្យឪពុកម្ដាយ ឬសាច់ញាតិបងប្អូនស្គាល់ទេ ព្រោះបើបែកគ្នាថ្ងៃណាមួយ យើងនឹងអាម៉ាស់មុខជាមួយបងប្អូន និងញាតិជិតខាង។ គួរតែស្វែងយល់ពីគ្នាឲ្យច្បាស់ និងសន្មតថាអាចដឹកនាំគ្នាចូលរោងការបាន ចាំនាំសង្សារទៅបង្ហាញខ្លួន៕
ចុចអាន៖៦ វិធីទោះគ្មានប្រាក់ ក៏អាចឲ្យគូស្នេហ៍រីករាយក្នុងការណាត់ជួបបានដែរ