ជា​តារា​លំដាប់​ A ដូច​គ្នា​តែ​តម្លៃ​តំណាង​ផលិត​ផល​របស់ Yang Mi និង Dilraba ចាញ់​​តារា​ម្នាក់​ដាច់

  • 2019-10-20 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​​ជា​ស្ថិត​នៅ​ក្នុង​លំដាប់​តែ​មួយ​ក៏​ពិត​មែន ប៉ុន្តែ​តម្លៃ​ខ្លួន​របស់​តារា​ស្រី​ជួរ​មុខ​ចិន​សម្រាប់​ការ​តំណាង​ផលិតផល​គឺ​មិន​ដូច​គ្នា ដោយ​​គម្លាត​យ៉ាង​ឆ្ងាយ។

ក្រៅ​ពី​ចំណូល​ខ្ពស់​កប់​ពពក​ពី​ការ​សម្ដែង​រឿង​នោះ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ដូច​ជា Yang Mi, Dilraba ឬ Zheng Shuang សុទ្ធ​តែ​រក​បាន​ថែម​ចំណូល​យ៉ាង​ក្រាស់ក្រែល​ពី​ការ​ធ្វើ​ជា​តំណាង​ឲ្យ​ផលិតផល​ជាច្រើន។ គេ​អាច​សង្កេត​ឃើញ​ថា កេរ្តិ៍​ឈ្មោះ​របស់​ស្រី​ស្អាត​ទាំង​នេះ​គឺ​ស្របាល​ៗ​គ្នា យ៉ាងណាក្ដី​ថ្លៃ​តំណាង​របស់ Yang Mi និង Dilraba គឺ​ចាញ់​តារា​ម្នាក់​ទៀត​ដាច់​ នោះ​គឺ​តារា​សម្ដែង​ស្រី Tang Yan។ ខាង​ក្រោម​នេះ​គឺ​ជា​ថ្លៃ​តំណាង​ផលិត​​ផល​មួយ​របស់​តារា​ស្រី​ទាំង​នេះ។

១. Dilraba

ដើម្បី​ឲ្យ​ស្រី​ស្រស់​វ័យ​ក្មេង​រូប​នេះ ទទួល​ធ្វើ​ជា​អ្នក​តំណាង​របស់​ខ្លួន ក្រុម​ហ៊ុន​មួយ​ត្រូវ​ចំណាយ​លុយ ៧​លាន​យាន់ (៩៩​ម៉ឺន​ដុល្លារ) ទើប​ទទួល​បាន​ការ​ងក់​ក្បាល​ពី​នាង។

២. Zheng Shuang

ទោះ​បី​ជា​ផ្ដោត​អារម្មណ៍​លើ​សម្ដែង​ច្រើន​ជាង​ផ្សាយ​ពាណិជ្ជកម្ម​ក៏​ដោយ តែ​ស្រី​ស្អាត​រូប​នេះ​ក៏​ជា​អ្នក​តំណាង​ឲ្យ​ម៉ាក​ខោអាវ​ល្បី​ឈ្មោះ​ដែរ ហើយ​តម្លៃ​ខ្លួន​របស់​នាង​ខ្ពស់​ជាង Dilraba បន្តិច​នោះ​គឺ ៨​លាន​យាន់ (១លាន ១​សែន​ដុល្លារ)

៣. Yang Mi

ជា​រាជិនី​នៃ​រឿង​ភាគ​ជា​ច្រើន ដូច​នេះ​ឥទ្ធិពល​របស់ Yang Mi ក៏​គ្រប​ដណ្ដប់​មិន​ធម្មតា​ដែរ។ តាម​នោះ​ដែរ បើ​ចង់​ឲ្យ​កំពូល​តារា​រូប​នេះ​ធ្វើ​ជា​អ្នក​តំណាង​ផលិតផល​របស់​ខ្លួន ម្ចាស់​ផលិតផល​ត្រូច​ចំណាយ​លុយ ១៥​លាន​យាន់ (២លាន​ដុល្លារ)។

៤. Tang Yan

តារា​ស្រី​ដែល​កំពុង​ទទួល​បាន​តម្លៃ​ខ្លួន​តំណាង​ខ្ពស់​បំផុត​ក្នុង​វិស័យ​សិល្បៈ​ចិន​គឺ Tang Yan ដោយ​តម្លៃ​ខ្លួន​​របស់​នាង​សម្រាប់​តំណាង​ផលិតផល​មួយ​គឺ ២៥​លាន​យាន់ (៣.៥​លាន​ដុល្លារ)។

យ៉ាងណាក្ដី​ ដោយ​សារ​តែ Yang Mi ជា​អ្នក​តំណាង​ផលិតផល​ច្រើន​ជាង​ដូច​នេះ ចំណូល​ពី​ការ​តំណាង​របស់​នាង​ក៏​ច្រើន​ជាង​ដូច​គ្នា៕

ចុចអាន៖ ​ កំពូល​ស្រី​ស្រស់​មាន​អ្នក​គាំទ្រ​២​លាន​នាក់​ ធ្វើ​ឲ្យ​គេ​បះសក់​ពេល​ធ្លាយ​រូប​ពិត​ដូច​យាយ​អាយុ​៥០​ឆ្នាំ

ប្រភព៖ soha ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម