ផ្លែឪឡឹកជួយសម្រករាងបានហើយនៅជួយប្រឆាំងជំងឺមហារីកបានទៀតផង!

  • 2019-10-16 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែឪឡឹក​ជា​ប្រភេទ​ផ្លែដុះ​ចេញ​ពីវល្លិ៍​មាន​រសជាតិ​ផ្អែម ត្រជាក់​និង​មាន​ទឹក​ច្រើន។ អ្នក​នឹង​មាន​អារម្មណ៍​ស្រស់​ស្រាយ​បន្ទាប់ពី​បរិភោគ​វា​ហើយ​។ ទន្ទឹម​នឹង​គ្នានេះ​ដែរ អ្នក​មាន​ធ្លាប់ដឹង​ទេថា​ផ្លែ​ឪឡឹក​មាន​អត្ថ​ប្រយោជន៍​យ៉ាង​ណាខ្លះ​ចំពោះ​សុខភាព​របស់​អ្នក។ ប្រហែល​ជាអ្នកដឹង​ហើយថា​ផ្លែ​ឪ​ឡឹក​អាច​ជួយ​សម្រក​រាងអ្នក លើសពី​នេះវា​ថែមទាំង​ជួយប្រឆាំង​នឹង​ជំងឺ​មហារីក​ទៀត​ផង។ អត្ថ​ប្រយោជន៍​របស់វា​រួមមាន៖

. ផ្លែឈើ​ប្រភេទនេះ​គឺសាក​សម​សម្រាប់​អ្នកចង់​សម្រក​គីឡូ​ដោយ​សារវា​មានកម្រិត​ជាតិស្ករ​ទាប និង​កាឡូរី​ទាប។

. ការពារ​ការប្រមូល​ផ្តុំនៃ​ខ្លាញ់នៅ​ក្នុងសរសៃ​ឈាម​អ្នក និង​គ្រប់គ្រង​កម្រិត​ជាតិស្ករ។

រូបតំណាង

៣​ វាមានវី​តាមីនអា​ជួយ​ចិញ្ចឹមដ៏​ភ្នែក។

៤​ ជួយ​កាត់​បន្ថយ​ស្បែក​ខ្លាញ់ បន្ថែម​សំណើម​ស្បែក​និង​កាត់​បន្ថយ​ការរលាក ការ​ឡើង​ក្រហម​និង​ការ​ហើម។

រូបតំណាង

៥​. ជួយ​ចិញ្ចឹម​ស្បែក​និង​សក់។

. អាមីណូ​អាស៊ីត​ជួយកាត់​បន្ថយ​ការប្រឈម​មុខ​នៃ​ជំងឺ​បេះដូង។

. Lycopene នៅក្នុង​ឪឡឹក​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក។

កុំភ្លេច​ទទួល​ឪឡឹក​ទាំងអស់​គ្នាណា៎!

ចុចអានបន្ត៖

មានអាការៈទល់លាមក កុំរំលងបរិភោគផ្លែឈើទាំងអស់នេះ

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម