Taeyeon និង​សមាជិក​ក្រុម BlackPink បង្ហើប​លំហាត់​ប្រាណ​ធ្វើ​ឲ្យ​មាន​ចង្កេះ​អង្ក្រង

  • 2019-10-09 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ទុក​ឲ្យ​អ្នក​គាំទ្រ​ទន្ទឹង​រង់​ចាំ​វិធី​ទទួល​បាន​រាង​​ក្នុង​​ក្តី​ស្រមៃ​ជាយូរ នៅ​ទី​បំផុត កំពូល​តារា​ចម្រៀង​ស្រី​កូរ៉េ Taeyeon ក៏​បាន​បង្ហើប​វិធី​ហាត់​ប្រាណ​របស់​ខ្លួន​ហើយ។ ក្បួន​នេះ​ក៏​ត្រូវ​បាន​សមាជិក​ក្រុម​ចម្រៀង BlackPink អនុវត្ត​ដូច​គ្នា។

តារា​ចម្រៀង​ជួរ​មុខ​កូរ៉េ Taeyeon នៃ​កំពូល​ក្រុម​ចម្រៀង SNSD ត្រូវ​បាន​ទស្សនិកជន​ទូទៅ​ស្គាល់​ថា ជា​សិល្បការិនី​ដែល​មុខ​ក្មេង​ជាង​វ័យ ដ្បិត​​ឈាន​ជើង​ចូល​សិល្បៈ​១០​ឆ្នាំ​ជាង ហើយ​មាន​អាយុ​៣០​ហើយ​ក៏​ដោយ តែ​មុខ​នៅ​​ក្មេង​ដូច​សិស្ស​វិទ្យាល័យ។ ទន្ទឹម​នឹង​មុខ​ក្មេង​នេះ រាង​ស្ដើង ចង្កេះ​អង្ក្រង​ធ្វើ​ឲ្យ​គេ​ស្ញប់​ស្ញែង​ជា​ខ្លាំង មិន​ដឹង​ថា​នាង​ហាត់​អ្វី​ខ្លះ​បាន​រាង​ស្អាត​យ៉ាង​នេះ។

មិន​ឲ្យ​អ្នក​គាំទ្រ​រង់​ចាំ​យូរ មុន​នេះ​បន្តិច គ្រូ​បង្វឹក​របស់​ម្ចាស់​បទ Fly បាន​បង្ហើប​ពី​លំហាត់​ប្រាណ​ដើម្បី​ទទួល​បាន​ចង្កេះ​មួយ​ក្ដាប់​នេះ។ តាម​នោះ​ដែរ លំហាត់​ដែល​ស្រី​ស្អាត​កើត​ឆ្នាំ​១៩៨៩ ឧស្សាហ៍​ហាត់​​នោះ​គឺ Pilates ដែល​ជា​លំហាត់​ម្យ៉ាង​ព្យួរ​ខ្លួន​របស់​យើង​នៅ​លើ​ខ្សែ​ ហើយ​ទុក​មួយ​សន្ទុះ និង​ធ្វើ​បែប​នេះ​ច្រើន​ដង។

លំហាត់​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​​អ្នក​ហាត់​មាន​ចង្កេះ​តូច​នោះ​ទេ វា​ក៏​ជួយ​តម្រង់​តួ​ខ្លួន​អ្នក​ហាត់​ឲ្យ​បាន​ត្រង់​ មិន​កោង​ដូច​គ្នា។ ក្រៅ​ពីតារា​ចម្រៀង​ជួរ​មុខ​ខាង​លើ សមាជិក​ក្រុម​ចម្រៀង BlackPink រួម​មាន Jennie និង Rose ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​តារា​ចង្កេះ​មួយ​ក្ដាប់​នោះ ក៏​ហាត់​លំហាត់​ប្រាណ​នេះ​ដូច​គ្នា៕

ចុចអាន៖ ​​ កាត់​សក់​ខ្លី​ភ្លាម ម៉ារីម៉ា​ត្រូវ​បាន​គេ​សរសើរ​ថា​មុខ​ស្រ​ដៀង Song Hye Kyo

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម