គុណសម្បត្តិខ្ពស់! ជំងឺអាចកាត់បន្ថយបាន ដោយគ្រាន់តែលាងដៃ

  • 2019-10-08 10:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រលាញ់​នរណា​ម្នាក់ ​កុំ​ភ្លេច​ប្រាប់​គេ​ឲ្យ​លាង​ដៃ​ព្រោះ​អាច​ការ​ពារ​ពី​ជំ​ងឺ​ឆ្លង​ផ្សេង​ៗ​លើស​ពី​អ្នក​គិត។ ​ដៃ​ជា​សិរីរាង្គ​​ដំបូង​គេ​ចាប់​កាន់​អាហារ​ចូល​មាត់ ​ញី​ភ្នែក ​ប៉ះ​របួស ​និង​ផ្សេង​ៗ​ទៀត។ ​បើ​អ្នក​លាង​សម្អាត​ដៃ​ស្អាត​គ្រប់​ពេល អាច​កាត់​បន្ថយ​ជំ​ងឺ​បាន​ច្រើន​យ៉ាង​ណាស់។

១. ​ជំ​ងឺ​ឆ្លង​តាម​ផ្លូវ​ដង្ហើម

​​​ផ្តា​សាយ ​ក្អក ​កណ្ដាស់ ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​មេរោគ ដែល​ដក​ដង្ហើម​​​​​ឆ្លង​កាត់​ខ្យល់​អាកាស។ ទឹក​មាត់​ចេញ​ពី​កណ្ដាស់ ​ក្អក ដែល​ប៉ះ​នឹង​វត្ថុ​អ្វី​មួយ​ហើយ​អ្នក​ចាប​កាន់​ដោយ​មិន​បាន​លាង​សម្អាត ​វា​ងាយ​នឹង​ឆ្លង​មក​អ្នក​ខ្លាំង​ណាស់។

​២. ​ជំ​ងឺ​ក្រពះ​ពោះ​វៀន

​រាគ​រូស អាសន្ន​រោគ ​ជំ​ងឺ​រលាក​ថ្លើម​ប្រភេទ A ​រួម​ទាំង​ប៉ារ៉ាស៊ីត​​ខ្លះ​ ងាយ​ឆ្លង​តាម​រយៈ​​ដៃ​។ ​ដូច្នេះ​មុន​ពេល​ចាប់​កាន់​អាហារ ​ចូល​មាត់​អ្នក​គួរ​លាង​សម្អាត​ដៃ​ឲ្យ​ស្អាត។

៣. ​ជំ​ងឺ​ចម្លង​ដោយ​ការ​ប៉ះ​ផ្ទាល់​

ជំ​ងឺ​រលាក​ស្រោម​ខួរ ​ជំ​ងឺ​ផ្សិត ជា​ដើម​សុទ្ធ​តែ​ចម្លង​មេរោគ​តាម​រយៈ​​ការ​ប៉ះ​មុខ​របួស ឬ​​បើ​មិន​ដូច្នេះ​ទេ ​គឺ​ការ​ប៉ះ​ពាល់​ផ្ទាល់​លើ​រាង​កាយ​ដែល​ប៉ះ​​ផ្នែក​ផ្សេង​ទៀត។

​ដូច្នេះ​ ដើម្បី​ការពារ​ពី​ការ​ឆ្លង​រោគ ​គ្រូពេទ្យ​ណែ​នាំ​ឲ្យ​លាង​ដៃ​នៅ​ពេល៖

១. ​មុន​និង​ក្រោយ​ពេល​​រៀប​ចំ​ចម្អិន​អាហារ​

២. ​មុន​ពេល​​ទទួល​ទាន​អាហារ

៣. ​មុន​​និង​ក្រោយ​ពេល​ប៉ះ​អ្នក​ជំ​ងឺ​រួច​

៤. ​មុន​និង​ក្រោយ​ពេល​រុំ​មុខ​របួស​រួច​

៥. ក្រោយ​ចេញ​ពី​បង្គន់

៦. ​ក្រោយ​​ពេល​ប្តូរ​កន្ទប​ទារក ​ឬ​អ្នក​ជំ​ងឺ​វ័យ​ចំ​ណាស់

៧. បន្ទាប់​ពី​ក្អក ​ឬ​ កណ្ដាស់​រួច​

៨. ​បន្ទាប់​ពី​ប៉ះ​ពាល់​សត្វ​ពាហនៈ​រួច ​ឬ​ក្រោយ​ពី​​កើប​លាមក​សត្វ​រួច

៩. ​បន្ទាប់​ពី​ប៉ះ​ធុង​សំរាម​រួច ៕​

ចុចអាន៖ ​​ គ្រោះថ្នាក់៤យ៉ាងឈានដល់ស្លាប់ ដោយសារទម្លាប់ហូបបាយខុសក្បួន

​​​​​​

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម