ប្រើ​ផលិត​ផល​ថ្លៃ​ប៉ុណ្ណា​ក៏​មុខ​មិន​ស្អាត​ដែរ​បើ​នៅ​តែ​ធ្វើ​រឿង​ ៧​ យ៉ាង​នេះ​

  • 2019-10-08 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ប្រហែល​ជា​បាន​ឃើញ​វិធី​ថែ​ស្បែក​ដូច​ៗ​គ្នា​ក្នុង​អត្ថបទ​ផ្សេង​ៗ​។​ ឥឡូវ​នេះ​អ្នក​មិន​គួរ​ខ្ជះខ្ជាយ​ពេល​ឥត​ប្រយោជន៍​ទៅ​ប្រើ ​ឬ​ទិញ​ផលិត​ផល​ថ្លៃ​ទៀត​នោះ​ទេ​។​ ទាំង​នេះ​ជា​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន​ នឹង​កំពុង​តែ​បំផ្លាញ​មុខ​ខ្លួន​ឯង​។​

១. មិន​ប្រើ​ makeup Remover

ទម្លាប់​ប្រចាំ​ថ្ងៃ​អ្នក​លាង​សម្អាត​ makeup នៅ​លើ​មុខ​ចោល​ជា​មួយ​តែ​ទឹក​មួយ​មុខ​។​ ការ​ធ្វើ​បែប​ហ្នឹង​ ធ្វើ​ឲ្យ​គ្រឿង​សម្អាង​នៅ​សេះ​សល់​លើ​មុខ​របស់​អ្នក​។កម្ទេច​ម្សៅ​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​ស្ទះ​ក្នុង​រន្ធ​ញើស​ និង​បង្ក​ជា​ជាតិ​ខ្លាញ់​នៅ​ក្នុង​ស្បែក​។

២. មិន​ប្រើ​ toner

Toner ប្រើ​សម្រាប់​រក្សា​តុល្យភាព​ pH នៅ​លើ​ស្បែក​មុខ​របស់​យើង​។​ ក្រែម​ផ្ដល់​សំណើម​ក៏​អាច​ធ្វើ​ការ​ជា​មួយ​ toner បាន​ដែរ​។​

៣. ប្រើ​ម្សៅ​ទប់​ខ្លាញ់​លើ​នៅ​លើ​មុខ

មុខ​របស់​យើង​ត្រូវ​ពន្លឺ​ថ្ងៃ​ស្ទើរ​តែ​រាល់​ថ្ងៃ​។​ គ្មាន​ផលិត​ផល​ណា​ដែល​ជួយ​ការ​ពារ​មុខ​យើង​ពី​ពន្លឺ​ថ្ងៃ​បាន​ទាំង​ស្រុង​ទេ​ពេល​រដូវ​ក្តៅ​។​ ចឹង​ហើយ​យើង​ក៏​ជ្រើស​យក​ការ​ប្រើ​ម្សៅ​ដើម្បី​រក្សា​មុខ​ឲ្យ​នៅ​ស្ងួត​កុំ​ឲ្យ​ឡើង​ខ្លាញ់​។​ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​មិន​បាន​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​នៅ​ស្ងួត​បាន​យូរ​ទេ​។

៤. ដក​ចិញ្ចើម​មុន​ពេល​ makeup

បើ​មាន​រោម​ដុះ​លើស​នៅ​ត្រង់​ចិញ្ចើម​ សូម​ទុក​វា​ចោល​​រហូត​ដល់​ពេល​ល្ងាច​ទៅ​ព្រោះ​គ្មាន​អ្នក​ណា​ទៅ​ចាប់​អារម្មណ៍​រោម​បន្តិច​នោះ​ទេ​។​ តែដកមាន​ស្នាម​ក្រហម​ដោយ​សារ​អ្នក​បាន​ដក​រោម​នោះ​ទៅ​វិញ​ទេ​ទើប​ធ្វើ​ឲ្យ​អ្នក​ដ៏​ទៃ​ឃើញ​បាន​យ៉ាង​ងាយ​។​​

៥. លុប​មុខ​មុន​ពេល​ងូត​ទឹក

នៅ​ពេល​ណា​ក៏​ដោយ​នៅ​ពេល​អ្នក​ចង់​លុប​មុខ​អ្នក​អាច​លុប​បាន​គ្រប់​។​ អ្នក​អាច​ប្រើ​ផលិត​ផល​លាង​មុខ​បន្តិច​មុន​ពេល​ងូត​ទឹក​រួច​ Silicons, parabens និង​សារធាតុ​គីមី​ជា​ច្រើន​ទៀត​ដែល​មាន​ក្នុង​ផលិត​ផល​ថែ​រក្សា​សក់​។​ សក់​អ្នក​នឹង​ប្រែ​ជា​ទន់​រលោង​បន្ទាប់​ពី​ប្រើ​ផលិត​ផល​ទាំង​នោះ​ហើយ​ ប៉ុន្តែ​សារ​ធាតុ​ដែល​នៅ​ក្នុង​ផលិត​ផល​នោះ​មិន​ល្អ​សម្រាប់​មុខ​ទេ។

៦. មិន​ប្រើ​ផលិត​ថែរក្សា​ស្បែក​មុន​ពេល​ចូល​គេង

អ្នក​ប្រហែល​ជា​មិន​បាន​លាប​អី​នៅ​លើ​មុខ​ទេ​បន្ទាប់​ពី​ផាត់​មុខ​ហើយ​ពេញ​មួយ​ថ្ងៃ​។​ ប្រសិន​បើ​អ្នក​ប្រើ​ ក្រែម​លាប​មុខ​ពេល​យប់​ ប្រើ​ម៉ាស​ ឬ​សេរ៉ូម​ ស្បែក​មុខ​អ្នក​នឹង​ល្អ​ប្រសើរ​។​ សារធាតុ​ដែល​មាន​នៅ​ក្នុង​ផលិត​ផល​ទាំង​នោះ​ជួយ​ឲ្យ​មុខ​អ្នក​ធូរ​ស្រាល​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រើ​គ្រឿង​សម្អាង​ និង​ធ្វើ​ឲ្យ​ស្បែក​មុខ​ស្រស់​ថ្លា​។

៧. មិន​ប្រើ​ផលិត​ផល​ការពារ​កម្ដៅ​ថ្ងៃ​ពេល​ចេញ​ក្រៅ

មនុស្ស​គ្រប់​គ្នា​ក្នុង​ពិភព​លោក​នេះ​ត្រូវ​ដឹង​ថា​បើ​ចង់​បាន​សុខ​ភាព​ល្អ​ និង​សម្រស់​ស្រស់​ស្អាត​ត្រូវ​ដឹង​ពី​របៀប​ការពារ​ខ្លួន​បី​កាំរស្មី​ UV ទោះ​បី​ជា​មាន​អ្នក​ខ្លះ​ប្រើ​ SPF នៅ​ពេល​ថ្ងៃ​ក្តៅ​ខ្លាំង​ ប៉ុន្តែ​បែរ​ជា​មិន​ប្រើ​វា​នៅ​ពេល​ថ្ងៃ​មិន​សូវ​ក្តៅ​ទៅ​វិញ​៕

ចុចអាន៖ ល្បិច​ថែរក្សា​ខ្លួន​បាន​ស្អាត ទោះ​បី​ធម្មជាតិ​​អ្នក​មិន​សូវ​ស្អាត​ក៏​ដោយ

ប្រភព៖ blushybabe.com ប្រែសម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម