កុំ​មើល​រំលង!​ ១០​ចំណុច​នេះ​បើ​គេ​ហ៊ាន​ធ្វើ មាន​ន័យ​ថា​គេ​ស្រលាញ់​អ្នក​​ស្មោះ​អស់​ពី​បេះដូង

  • 2019-10-07 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ស្រលាញ់​នរណា​ម្នាក់ យើង​ប្រាកដ​ជា​ត្រូវ​ការ​​ក្ដី​ស្រលាញ់​ពិត​ត្រលប់​មក​វិញ ហើយ​ចង់​ឲ្យ​គេ​ធ្វើ​ឲ្យ​យើង​ប្រាកដ​ក្នុង​ចិត្ត​ថា នេះ​មិន​មែន​ជា​ស្នេហា​លេង​សើច​ឡើយ។ ដូច្នេះ​ហើយ​ថ្ងៃ​នេះ​កញ្ញា​សូម​លើក​យក​ទង្វើ​១០​យ៉ាង​របស់​បុរស​ៗ​ បើ​សិន​ជា​គាត់​ធ្វើ​ គឺ​មាន​ន័យ​ថា​គាត់​ស្រលាញ់​អ្នក​ពិត​ហើយ។ ចង់​ដឹង​ថា​មាន​អ្វី​ខ្លះ មក​អាន​ទាំង​អស់​គ្នា​ខាង​ក្រោម​នេះ៖

១. ស្រលាញ់​អ្នក​មិន​ក្បត់

គេ​មិន​ដែល​ញ៉ែ ចាប់​អារម្មណ៍ ​រញ៉េរញ៉ៃ​ជាមួយ​នារី​ដទៃ ហើយ​ក៏​មិន​ដែល​ក្បត់​ចិត្ត​អ្នក។

២. មាន​ពេល​វេលា​សម្រាប់​អ្នក​ជានិច្ច

បើ​ទោះ​បី​គេ​រវល់​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ក៏​មិន​ភ្លេច​រិះរក​ពេល​មក​ជួប​អ្នក​ដែរ។ នៅ​ពេល​រវល់​មែន​ទែន យ៉ាង​ហោច​ណាស់​គេ​ក៏​ត្រូវ​ទូរសព្ទ​មក​រក​អ្នក​ខ្លះ​ដែរ។

៣. គោរព​ការ​សម្រេច​ចិត្ត​អ្នក និង​មិន​ផ្លាស់​ប្ដូរ​ធម្មជាតិ​របស់​អ្នក

ក្នុង​រឿង​ទំនាក់ទំនង​អ្នក​ទាំង​ពីរ គេ​នឹង​មិន​យក​តែ​យោបល់​ខ្លួន​ឯង​ជាធំ​ឡើយ ហើយ​តែង​បង្ហាញ​ឲ្យ​ឃើញ​ថា​យោបល់​របស់​អ្នក​សំខាន់ និង​មាន​តម្លៃ​ជានិច្ច។ ព្រោះ​គេ​ស្រលាញ់​អ្នក​ជា​អ្នក​ពិត​ប្រាកដ ដូច្នេះ​គេ​មិន​មាន​បំណង​ឲ្យ​អ្នក​ផ្លាស់​ប្ដូរ​អ្វី​ៗ​តាម​តែ​ចិត្ត​គេ​នោះ​ទេ។

៤. ចងចាំ​រឿង​ពាក់ព័ន្ធ​នឹង​អ្នក​បាន

អ្វី​ដែល​អ្នក​ចូល​ចិត្ត អាហារ​ដែល​អ្នក​ចូល​ចិត្ត ទី​កន្លែង​ដែល​អ្នក​ចូល​ចិត្ត ថ្ងៃ​សំខាន់​ៗ​ផ្សេង​ៗ ឬ​បើ​គេ​ជា​មនុស្ស​ពូកែ​ភ្លេច​ ក៏​គេ​ដាក់ Note ក្នុង​ទូរសព្ទ​ឲ្យ​ជួយ​រំឭក​ដែរ។

៥. ​ផ្ដល់​ពេលវេលា​ឯកជន​សម្រាប់​អ្នក

នៅ​ពេល​​អ្នក​ចង់​នៅ​ជាមួយ​មិត្តភ័ក្ដិ ឬ​ត្រូវ​ការ​នៅ​ម្នាក់​ឯង គេ​នឹង​មិន​ចូល​មក​រំខាន ប្រៀប​ដូច​ជា​ការ​ដែល​អ្នក​មិន​រំខាន​ពេល​វេលា​ឯកជន​របស់​គេ​ដែរ។

៦. ពេល​មាន​បញ្ហា មិន​ប្រើ​កម្លាំង​បាយ

រឿង​ឈ្លោះ​គ្នា​ សម្រាប់​គូ​ស្នេហ៍ គឺ​ជា​អ្វី​ដែល​ចៀស​មិន​ផុត​ស្រាប់​ទៅ​ហើយ ប៉ុន្តែ​បុរស​ដែល​ស្រលាញ់​អ្នក​ពិត គេ​នឹង​ប្រើហេតុផល​ច្រើន​ជាង​ប្រើ​កម្លាំង​បាយ និង​​ការ​ដំឡើង​សំឡេង។ គេ​ជា​មនុស្ស​ដែល​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន។

៧. ជា​អ្នក​ស្ដាប់​ល្អ​ម្នាក់

នៅ​ពេល​អ្នក​មាន​បញ្ហា ឬ​មាន​រឿង​ចង់​ប្រឹក្សា គេ​នឹង​ធ្វើ​ទាំង​អ្នក​ផ្ដល់​ការ​ប្រឹក្សា​ណែនាំ​ល្អ ហើយ​ពុំ​ដូច្នោះ​ទេ គឺ​ជា​អ្នក​រង់​ចាំ​ស្ដាប់​គ្រប់​បញ្ហា​របស់​អ្នក និង​នៅ​ក្បែរ​អ្នក​ពេល​អ្នក​ពិបាក​ចិត្ត។

៨. ចាំ​មើល​ថែ​អ្នក​ជានិច្ច

មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ តែង​ការពារ​នារី​ដែល​ខ្លួន​​ឯង​ស្រលាញ់ ហើយ​នឹង​មិន​ធ្វើ​បាប​នាង​ឡើង មិន​ថា​ផ្លូវ​កាយ​ ឬ​ផ្លូវ​ចិត្ត។

៩. រក្សា​ពាក្យ​សន្យា

នៅ​ពេល​ទទួល​យល់​ព្រម​ថា​ធ្វើ​អ្វី​ហើយ គេ​នឹង​ធ្វើ​បាន​ពិត​ប្រាកដ មិន​មែន​គ្រាន់​តែ​និយាយ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​នោះ​ឡើយ។

១០. បង្ហាញ​អារម្មណ៍​ស្រលាញ់​ចំពោះ​អ្នក

គេ​មិន​ខ្មាសអៀន​នឹង​ស្ដែង​ឲ្យ​ឃើញ​ថា​គេ​ស្រលាញ់​អ្នក​ខ្លាំង​ប៉ុណ្ណា​នោះ​ឡើយ មិន​ថា​តាម​រយៈ​ពាក្យ​សម្ដី ការ​ឱប ថើប​ថ្ពាល់ ឬ​ចាប់​ដៃ ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម