៥​ តិច​និ​ច​ដើម្បី​តេ​ស្ត​មើល​ថា​វដ្ដ​រដូវ​អ្នក​មាន​ភាព​ប្រក្រតី​ឬ​ក៏​អត់​

  • 2019-10-05 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មក​រដូវ អាច​បញ្ជាក់​ប្រាប់​ពី​សុខភាព​អ្នក​បាន​ថា​តើ​វា​ប្រ​ក្រ​តី​ឬ​មាន​បញ្ហា​អ្វី​មួយ។ ជាពិសេស វា​មាន​សា​រៈ​សំខាន់​ណាស់​ក្នុង​ការ​តាម​ដាន​មុខ​ងារ​នៃ​ប្រព័ន្ធ​បន្ត​ពូជ ក៏​ដូច​ជា​បញ្ហា​ស្បូន​ជា​ដើម។ ដូច្នេះ អ្នក​ត្រូវ​តែ​ត្រួត​ពិនិត្យ​ពី​ការ​មក​រ​ដូវ​ប្រចាំ​ខែ​អ្នក​ឲ្យ​មែន​ទែន ប្រសិន​បើ​មាន​បញ្ហា​មិន​ប្រក្រតី​ណា​មួយ អ្នក​អាច​ទៅ​ពិ​គ្រោះ​ជា​គ្រូពេទ្យ​ជំនាញ​បាន​ទាន់​ពេល​វេលា។

ខាង​ក្រោម​នេះ ជា​គន្លឹះ​មួយ​ចំនួន​អ្នក​គូរ​តែ​តាម​ដាន​ដើម្បី​ដឹង​ថា​វដ្ដ​រដូវ​អ្នក​មាន​ភាព​ប្រក្រតី​ឬ​ក៏​អត់៖

១. ពិនិត្យ​ឈាម​រដូវ

ឈាម​រដូវ​ឬ​ការ​មក​រដូវ​ត្រូវ​តែ​មាន​ពណ៌​ក្រហម​ធម្មតា។ ប្រសិន​បើ​មាន​របួស​ឬ​ការ​ហូរ​ឈាម ឈាម​រដូវ​ក៏​ត្រូវ​ហូរ​មក​តាម​ធម្មតា​ដោយ​មិន​មាន​ឈាម​កក​នោះ​ទេ។​ បើ​អ្នក​កំណត់​សម្គាល់​ឃើញ​ថា​ខុស​ធម្មតា ត្រូវ​ទៅ​ពិគ្រោះ​ជា​អ្នក​ជំនាញ។

២. បរិមាណ​នៃ​ឈាម

បរិមាណ​ឈាម​រដូវ​អ្នក​មាន​ប្រហែល​ពី ៣០ ទៅ ៨០ ក្នុង១ខែ។ វា​អាច​មាន​តិច​ឬ​ច្រើន​អាស្រ័យ​ទៅ​តាម​ប្រភេទ​មនុស្ស​ ព្រោះ​មនុស្ស​ម្នាក់ៗ​មាន​បរិមាណ​ឈាម​រដូវ​ខុស​ៗ​គ្នា។ ប្រសិន​អ្នក​ឈាម​រដូវ​អ្នក​មក​តិច​ខុស​ធម្មតា អ្នក​ត្រូវ​ដាន​តាម​សុខ​ភាព​អ្នក​ឲ្យ​ម៉ត់​ចត់ ហើយ​គូរ​ទៅ​ពិភាក្សា​ជា​មួយ​អ្នក​ជំនាញ​ដើម្បី​ស្វែង​រក​ពី​មូល​ហេតុ​នៃ​បញ្ហា​នេះ​ នោះ​អ្នក​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​សុខភាព​អ្នក​ទាន់​ពេល។

៣. អំឡុង​ពេល​មក​រដូវ

​រយៈពេល​មក​រដូវ​ត្រូវ​ស្ថិត​នៅ​ចន្លោះ​ពី ៣ ទៅ ៧ថ្ងៃឬ១សប្តាហ៍ប៉ុណ្ណោះ។

៤. ការ​មក​រដូវ​

ការ​មក​រដូវ មិន​ត្រូវ​មក​ញឹក​ញាប់​ពេក​ ឬ​មក​ដាច់​ឆ្ងាយ​ពេក​នោះ​ទេដោយគិតចាប់ពីថ្ងៃទី១ នៃការមករដូវរហូតដល់ថ្ងៃទី១ ពេល​មក​រដូវ​នៃ​ខែ​បន្ទាប់ គិត​ជា​មធ្យម​មាន​ចំនួន ២៨ថ្ងៃ។

៥. ផ្នែក​រង​ឥទ្ធិពល​នៃ​ការ​មក​រដូវ

អំឡុង​មក​រដូវ ពេល​អ្នក​ឈឺ​ខ្នង ចុកចង្កេះ ឈឺពោះ ឈឺ​សុដន់ ហើមពោះ ចុកពោះ ឬ​ឈឺក្បាល​នោះ ទាំង​នេះ​វា​រឿង​ធម្មតា មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ ប៉ុន្តែ​បើ​ពី​មុន​មក​អ្នក​មិន​ដែល​មាន​បញ្ហា​ទាំង​នេះ ពេល​ពេលនេះ បញ្ហា​ទាំង​នោះ​ក៏​កើតឡើង គ្មាន​អ្វី​ត្រូវ​ស្ទាក់​ស្ទើរ​ឡើយ ត្រូវ​ទៅ​ពិគ្រោះ​ពិភាក្សា​ជា​មួយ​អ្នក​ជំនាញ​ឲ្យ​ទាន់​ពេល​វេលា។

ដូច្នេះ​ហើយ ប្រសិន​បើ​អ្នក​កត់​សំគាល់​ឃើញ​មាន​ភាព​មិន​ប្រក្រតី​នៃ​វដ្ត​រដូវ​ អ្នក​គួរ​តែ​ពិ​គ្រោះ​ជាមួយ​គ្រូពេទ្យ​ឯក​ទេស​ខាង​សម្ភព​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឱ្យ​បាន​ត្រឹមត្រូវ។​​​

ចុចអានបន្ត៖

គួរដឹង! អាហារជាច្រើនដែលអ្នកញ៉ាំចូលពោះ ត្រូវចំណាយពេលខុសៗគ្នាទម្រាំបានកិនម៉ដ្ឋ

ប្រភព៖ Sanook ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម