ពាក់ឈុតខ្លាឃ្មុំ ធ្វើដំណើរ២៤០០គីឡូដើម្បី surprise មិត្តស្រី ទៅដល់ទើបដឹងថាត្រូវគេក្បត់
- 2019-10-01 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក់ឈុតខ្លាឃ្មុំ ធ្វើដំណើរ២៤០០គីឡូដើម្បី surprise មិត្តស្រី ទៅដល់ទើបដឹងថាត្រូវគេក្បត់
បុរសចិនម្នាក់បានត្រឹមទទួលការឈឺចាប់ នៅពេលព្យាយាមអស់លទ្ធភាពដើម្បីធ្វើឲ្យសង្សារខ្លួនសប្បាយចិត្ត តែប្ដូរមកវិញ នាងបានមានអ្នកថ្មីមួយទៀត។
ជាមួយសម័យកាលប្រកួតប្រជែងដូចសព្វថ្ងៃ រកបានការងារមួយល្អគឺមិនងាយស្រួលឡើយ។ ដូចនេះហើយ ដើម្បីរកបានការងារមួយ ពេលខ្លះ មនុស្សមួយចំនួនត្រូវលះបង់រឿងខ្លះ ដូចជាស្នេហាជាដើម។ ដោយកន្លែងធ្វើការ និងសង្សារឃ្លាតឆ្ងាយពីគ្នារាប់ពាន់គីឡូ ហើយការដែលនៅឆ្ងាយពីគ្នានេះ ក៏មិនសុវត្ថិភាពដូចគ្នា ដ្បិតយើងមិនដឹងឡើយថាដៃគូកំពុងធ្វើអ្វី។
ជាក់ស្ដែង ថ្មីៗនេះនៅក្នុងថ្ងៃគម្រប់ខួបអនុស្សាវរីយ៍របស់ខ្លួននិងសង្សាររបស់បុរសចិនម្នាក់ ដែលរស់ឆ្ងាយពីគ្នា២៤០០គីឡូនោះ ខាងប្រុសបានត្រៀមខ្លួន ធ្វើកម្មវិធីភ្ញាក់ផ្អើលមួយឲ្យមិត្តស្រីរបស់ខ្លួន។ ដោយខាងប្រុសបានសួរ ថាសង្សារខ្លួននៅឯណា។ ខាងស្រីស្មានតែគ្រាន់តែសួរសុខទុក្ខដូចរាល់ដង ក៏ប្រាប់ការពិតថាខ្លួនកំពុងនៅកន្លែងមួយ ដោយមិនដឹងថាសង្សារនាងកំពុងធ្វើដំណើរមកជួបនាងឡើយ។
បុរសជាសង្សារ បានទិញឈុតខ្លាឃ្មុំមកពាក់ ហើយធ្វើដំណើរ២៤០០គីឡូមកជួបមិត្តស្រីរបស់លោក តែនៅពេលដល់កន្លែង លោកបានត្រឹមសន្លប់ឈរនៅពេលឃើញនាងកំពុងផ្អែមល្ហែមជាមួយបុរសម្នាក់ទៀត។ ក្រោយពេលសង្កេតប៉ុន្មាននាទី លោកដឹងថាពួកគេកំពុងស្រលាញ់គ្នា ហើយក៏រត់ចេញ។
ខាងស្រីពេលឃើញមិត្តប្រុសរបស់ខ្លួនក៏ដេញតាម ដើម្បីសុំការលើកលែង តែខាងប្រុសមិនបានព្រមឡើយ។ អ្នកធ្វើដំណើរឆ្លងកាត់បានឃើញខាងប្រុសដើរចេញ ហើយពេលនេះគេមិនដឹងថាចំណងរបស់អ្នកទាំង២ទៅជាយ៉ាងម៉េចឡើយ៕
ចុចអាន៖ អ្នក IT ម្នាក់ខឹងគ្រួសារបង្ខំយកប្រពន្ធពេក តែងជាស្រីក្នុងថ្ងៃណាត់ជួបដំបូងតែម្ដង