ខ្ញុំ​នឹង​ជ្រើស​យក​សង្សារ ជំនួស​ឲ្យ​ការ​យក​ប្ដី​ ហើយ​នេះ​ជា​ហេតុផល

  • 2019-09-23 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​ជា​អាច​ជ្រើស​បាន​នូវ​មនោសញ្ចេតនា​មួយ ខ្ញុំ​នឹង​ជ្រើស​យក​សង្សារ ដោយ​មិន​មែន​ជា​លោក​ប្ដី​ឡើយ។ នេះ​បើ​សិន​ជា​អ្នក​ចង់​បាន​ក្ដី​ស្រលាញ់ និង​ការ​មើល​ថែ​ទាំ​រក្សា។

ក្នុង​យុគ​សម័យ​នេះ​ហើយ តែ​គេ​នៅ​តែ​សង្កេត​ឃើញ​ថា មនុស្ស​ស្រី​ដល់​វ័យ​ម្ភៃ​ប្លាយ បើ​មិន​ទាន់​មាន​ប្ដី​ កូន​អី​ទេ​ នឹង​ត្រូវ​គេ​ថា​មិន​កត្តញ្ញូ មិន​តប​ស្នង​គុណ​ឪពុក​ម្ដាយ។ ទោះ​បី​ជា​យើង​ទទួល​ស្គាល់​ថា មនោសញ្ចេតនា​ស្នេហា​គឺ​ជា​កត្តា​មួយ​ដែល​សំខាន់​ក្នុង​ជីវិត​មនុស្ស​គ្រប់​រូប ប៉ុន្តែ​វា​មិន​មែន​ជា​របស់​ចាំ​បាច់​បំផុត​នោះ​ឡើយ។ អត់​លុយ អត់​បាយ​ អត់​ទឹក មក​ដល់​ចំណុច​មួយ​នឹង​ស្លាប់ តែ​បើ​អត់​ស្នេហា ទោះ​រាប់​ឆ្នាំ​ក៏​មិន​ស្លាប់​ដែរ។

យ៉ាងណាក្ដី ប្រសិន​ជា​អាច​ជ្រើស​យក​បាន​នូវ​ចំណង​មនោសញ្ចេតនា​ណា​មួយ ខ្ញុំ​នឹង​យក​សង្សារ​ម្នាក់ ដោយ​មិន​មែន​ជា​ប្ដី​ឡើយ។ ព្រោះ​យក​សង្សារ ដែល​អ្នក​បាន​ថែ​ទាំ​ យក​ចិត្ត​ទុក​ដាក់​គឺ​ជា​រូប​ខ្ញុំ។ និយាយ​បែប​នេះ មិន​មែន​មាន​ន័យ​ថា​ ខ្ញុំ​បន្ទោស​បង្អាប់​មង្គលការ​របស់​គេ​នោះ​ឡើយ ហើយ​ចំពោះ​ប្ដីប្រពន្ធ​​ដែល​កំពុង​មាន​សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍​​របស់​ខ្លួន​នោះ ក៏​សូម​បន្ត​ទទួល​យក​ជីវិត​នេះ​ទៀត​ចុះ ព្រោះ​អ្នក​ពិត​ជា​សំណាង​ខ្លាំង​ណាស់​បើ​រៀប​ការ​នឹង​គ្នា​ហើយ នៅ​តែ​រក្សា​បាន​សុភមង្គល​នោះ។ ព្រោះ​ទោះ​បី​ជា​ក្លាយ​ជា​ប្រពន្ធ ជាម្ដាយ​គេ​ដែល​ហត់​ស្ទើរ​គ្មាន​ពេល​សម្រាក​ហើយ​នោះ ​នៅ​តែ​បាន​ប្ដី​ស្រលាញ់​មិន​ប្រែ​នោះ នេះ​មិន​មែន​​ជា​រឿង​ងាយ​រក​បាន​ឡើយ។

រីឯ​​សម្រាប់​ខ្ញុំ​ផ្ទាល់ គឺ​ចង់​បាន​ស្នេហា​ដែល​មិន​ចង​ជាប់​គ្នា​២៤​ម៉ោង គាប​សង្កត់​គ្មាន​ថ្ងៃ​ល្ហែ។ និយាយ​ឲ្យ​ត្រង់​ទៅ គ្មាន​ស្នេហា​ណា​ដែល​នឹង​នៅ​ជា​និរន្ត​នោះ​ឡើយ។ គ្រប់​មនោសញ្ចេតនា​ទាំង​អស់ មាន​ថ្ងៃ​ចាប់​ផ្ដើម សុទ្ធ​តែ​មាន​ចំណុច​បញ្ចប់​ទាំង​អស់។ បើ​មិន​មែន​ដោយ​សារ​តែ​ចិត្ត​គេ​​ផ្លាស់​ប្ដូរ​ទេ​ ក៏​ដោយ​សារ​​របស់​ជុំវិញ​ធ្វើ​ឲ្យ​មនុស្ស​គេ​ប្ដូរ​ដែរ។

មូលហេតុ​ដែល​ខ្ញុំ​ជ្រើស​យក​សង្សារ​ដោយ​មិន​មែន​ជា​ប្ដី​ម្នាក់​នោះ​គឺ មុន​ពេល​ការ យើង​​ជា​អ្នក​ត្រូវ​បាន​គេ​មើល​ថែ​ទាំ ការងារ​បន្តិច​ក៏​ខ្ចី​លូក​ក្រចក​ដែរ តែ​ក្រោយ​ការ ចាត់​ទុក​ថា​អ្នក​សំណាង​ចុះ បាន​ថ្លៃ​ទឹក​ដោះ​ប៉ុន្មាន​ម៉ឺន​ដុល្លារ ហើយ​ក្រោយ​នោះ​គឺ​ជា​រយៈ​ពេល​ដែល​មិន​ត្រឹម​តែ​បម្រើ​ប្ដី​ទេ គឺ​ត្រូវ​មើល​ទាំង​ទឹក​មុខ​គ្រួសារ​ខាង​ប្ដី​ទាំង​អស់​ទៀត។ ក្លាយ​ជា​ប្ដី​ប្រពន្ធ​ទៅ​ហើយ បើ​ប្ដី​កាន់​ជើង​យើង​ពេក ក៏​អាក្រក់​មើល ពេល​ខ្លះ​គេ​អាច​បាន​ត្រឹម​តែ​មើល​ពី​ចំងាយ​ទាំង​ការ​ពិត​ក្នុង​ចិត្ត​ចង់​ជួយ​យើង​ដែរ តែ​ហើប​មិន​រួច។

រីឯ​សម្រាប់​អ្នក​ដែល​ខ្លាច​អ្នក​ផង​មាត់​ចេញ​មាត់​ចូល ថា​មិន​បាន​តប​ស្នង​គុណ​ឪពុក​ម្ដាយ​នោះ ត្រូវ​ចេះ​ពន្យល់​អ្នក​មាន​គុណ​យើង​ថា មិន​មែន​មាន​តែ​យក​ប្ដី​នោះ​ទេ​ដែល​អាច​ហៅ​ថា​សង​គុណ​នោះ ព្រោះ​នាំ​ពួក​គាត់​ដើរ​ទេសចរណ៍ ទិញ​របស់​ឲ្យ​គាត់​ក៏​ជា​ការ​តប​ស្នង​គុណ​ដែរ ហើយ​ប្រាប់​ពួក​គាត់​ថា បើ​ចង់​ឲ្យ​កូន​មាន​ក្ដី​សុខ សូម្បី​ទុក​ឲ្យ​ពេល​វេលា​ជា​អ្នក​សម្រេច កុំ​បង្ខំ​កូន​អី ព្រោះ​បើ​សង្សារ​កូន​ និង​កូន​ត្រូវ​គ្នា ក៏​គង់​តែ​ការ​ដូ​ច​គ្នា​ទេ តែ​បើ​ហារ​ឡើង​ឲ្យ​កូន​យក​ប្ដី​តែ​ម្ដង​ ប្រហែល​ជា​កូន​ធ្វើ​មិន​រួច​ឡើយ៕

ចុចអាន៖ ​​ មិន​ចង់​ឲ្យ​គេ​មើល​ងាយ សូម​រស់​នៅ​ដោយ​កុំ​អាស្រ័យ​លើ​អ្នក​ណា​ទាំង​អស់

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម