លក្ខណៈទាំង ៦ ដែលដៃគូអ្នកស្រលាញ់និងអោយតម្លៃអ្នកជ្រាលជ្រៅ

  • 2019-09-23 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការនិយាយ​តែមួយ​ឃ្លាថា «បង​ស្រលាញ់​អូន»​មិន​មានអ្វី​ពិបាក​ឡើយ​សម្រាប់​មនុស្សប្រុស។ អ្វីដែល​ពិបាក​នោះគឺ​បុរសម្នាក់​នោះ​ស្រលាញ់ គោរព និង​អោយ​តម្លៃអ្នក​អស់ពីចិត្ត​ដែលឬអត់?​ ដៃគូខ្លះ​ប្រើ​ពាក្យ​ពេចន៍​ដើម្បី​សម្តែង​នូវក្តី​ស្រលាញ់ រីឯ​មនុស្ស​មួយចំនួនគិត​អំពីកាយ​វិការ ទង្វើ​ថាបុរស​ដែលខ្លួន​កំពុង​សេពគប់​គួរជាទី​ទុកចិត្ត​អាស្រ័យ​បានដែរ​ឬ​យ៉ាងណា។ មិនមាន​អ្វីពិបាក​ឡើយ ប្រសិន​បើអ្នក​ចង់​ដឹង​ថាបុរស​ម្នាក់នោះ​ស្រលាញ់​និងគោរព​អោយតម្លៃ​អ្នកអាច​មើលដឹង​តាម​ចំណុច​ខាង​ក្រោម៖

១. គេតែង​ចូលចិត្ត​ស្តាប់រឿង​ប្រចាំ​ថ្ងៃរបស់​អ្នក

ប្រសិន​បើគេត្រៀម​ខ្លួន​ស្តាប់​រឿងផ្ទាល់​ខ្លួន​និង​ចាំលួង​លួមអ្នក​មិនថាថ្ងៃ​សប្បាយ​ឬ​រីករាយ​ទេ មាន​ន័យ​ថា គេមិន​ត្រឹមតែ​ជា​អ្នក​ពូកែ​យកចិ​ត្តទុក​ដាក់​ខ្លាំង​ចំពោះ​អ្នក​ប៉ុណ្ណោះទេ គេ​ផ្តល់​តម្លៃលើ​ទំនាក់​ទំនង​អ្នកយ៉ាង​ពិត​ប្រាកដ។

២. គេ​មើល​ថែ​ថ្នាក់ថ្នម​អ្នកដូច​ដែល​អ្នកធ្វើ

ស្ថិត​ក្នុងអំឡុង​ពេល​មាន​ស្នេហា ការ​ស្រលាញ់​មើលថែ​ថ្នាក់ថ្នម​ជាក្តី​រីករាយ​មួយដ៏​អស្ចារ្យ​រវាង​ដៃគូ​ពីរ​នា​ក់។ ក្នុង​ករណីនេះ បើ​ដៃ​គូអ្នក​ចេះថ្នាក់​ថ្នមអ្នកដូច​ដែលអ្នក​ធ្វើកន្លង​នោះ វាបង្ហាញ​អោយ​ឃើញ​ថា​គេ​ចូលចិត្ត​ចំណាយ​ពេលវេលា​ដ៏មាន​តម្លៃ​នៅ​ជាមួយ​អ្នក។

៣​. គេលើក​ទឹកចិត្តអ្នក​ដើម្បី​សម្រេច​គោល​ដៅអ្នក

ការមាន​ទំនាក់​ទំនង​ជាមួយ​ដៃគូរ​មិនសំដៅ​ថាត្រូវតែ​ទាក់ទងគ្នា ២៤​ ម៉ោង​នោះទេ ព្រោះនៅ​ថ្ងៃណា​មួយអ្នក​នឹងចែកផ្លូវ​គ្នាដើរ ដោយសារ​តែមនុស្ស​ម្នាក់ៗ​មានគោល​ដៅ​ជីវិត​ខុស​គ្នាៗ។ ប្រសិនបើ​គេតែង​ជម្រុញអ្នក​អោយ​សម្រេច​គោលដៅ​របស់​អ្នកច្រើន​ជាង​ត្អូញ​ត្អែរខ្លួន​គេ​ត្រូវការ​យកចិត្ត​ទុក​ដាក់​ពីអ្នក​មានន័យ​ថាគេផ្តល់​តម្លៃលើ​ការសម្រេច​ចិត្តលើរឿង​ផ្ទាល់​ខ្លួន​អ្នក។

៤. គេជួយ​អ្នក​ធ្វើការ​ជុំវិញផ្ទះ

ប្រសិនបើ​គេមិន​ប្រកាន់​ក្នុងការធ្វើរឿង​ប្រចាំថ្ងៃ​ដូចជា ការបោកគក់ ការងារផ្ទះតូច​តាចនោះ​មាន​ន័យថា​គេចាត់ទុក​ថាការងារ​ទាំងនោះ​ក៏ដូចជា​ការងាររ​បស់គេដែរ។ វាពិតជា​ពិបាក​ណាស់​ក្នុង​ការ​ស្វែងរ​កនរណាម្នាក់​ដែលផ្តល់​តម្លៃ​ស្មើ​គ្នានោះ ប្រសិនបើ​ដៃគូអ្នក​ជាមនុស្ស​បែបនេះ សូមកុំ​អោយ​គេទៅ​ដោយ​ងាយៗ​អោយ​សោះ។

៥. គេណែនាំ​ពីអ្នកទៅ​កាន់មនុស្ស​ជាទី​ស្រលាញ់​របស់គេ

សញ្ញាដ៏​សែនច្បាស់​ដែលដៃគូរ​អ្នកមិនយក​អ្នកលេង​សើចនោះគឺ គេណែនាំអ្​ន​កទៅកាន់​គ្រួសារ​និង​មិត្តភ័ក្តិ​របស់គេ​មិន​ដែលរំលង​ឡើយ។ ក្នុង​ករណីនេះ គេពិតជា​ចាត់ទុក​អ្នកជា​ដៃគូរជីវិត​សម្រាប់​ថ្ងៃ​អនាគត​ពិត​មែន។

៦. គេបង្ហាញ​ក្តីស្រលាញ់​ចំពោះអ្នក​មិនថា​នៅទី​សាធារណៈ

ការបង្ហាញ​ក្តីស្រលាញ់​នៅទី​សាធារណៈ​យូរៗម្តង​មិនអីទេ តែបើ​គេបង្ហាញ​ជា​ញឹកញយ​ជា​សញ្ញា​ថា​គេ​ចង់បង្ហាញ​ពីទំនាក់ទំនង​អ្នករវាង​គេទៅ​កាន់​អ្នកដទៃ។ បើគេ​តែងតែ​កាន់ដៃ​អ្នកជា​រឿយៗ​នៅ​ទីសា​ធារណៈ វាអាច​ជាសញ្ញា​មិនល្អពីព្រោះ​ថាគេមិនដឹងថា​ពេល​ណា​គួរតែលែង​ដៃ​សូម្បី​នៅ​ទីសា​ធារ​ណៈ​ក៏កាន់ដៃ​ដែរនោះ​មានន័យថា​គេស្រលាញ់​អ្នកហួស​ហេតុ​ពេក។

ចុចអានបន្ត៖

សញ្ញាទាំង ៥ នឹងលេចឡើង ប្រសិនបើគេស្រលាញ់អ្នកអស់ពីចិត្ត

សញ្ញា ៥ នេះបញ្ជាក់​ថា ស្រីៗចំណាយ​ពេល​មាន​តម្លៃ​លើ​ប្រុស​គ្មាន​ប្រយោជន៍ហើយ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន