រឿង​១៣​យ៉ាង​ដែល​មានតែគូស្នេហ៍មុឺន​ឆ្នាំ​ទើប​យល់

  • 2019-09-23 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ស្រលាញ់​គ្នា​យូរ​គ្រប់​យ៉ាង​ដែល​ធ្លាប់​តែ​ទើស​ទាល់​ក៏​ប្រែ​ទៅ​ជា​ទម្លាប់​។​ នៅ​ជាមួយ​គ្នា​យូរ​ចាប់​ផ្តើម​ចេញ​ចរិតពិតរៀងខ្លួន។ ហើយ​រឿង​ខ្លះៗ​ទាល់​តែ​អ្នក​ស្រលាញ់​គ្នា​យូរ​ទើប​យល់​ជួប​ប្រទះ​ជា​ពិសេស​ប្តី​ប្រពន្ធ​រស់នៅនៅ​ជាមួយ​គ្នា៖

១.​ សាក​ហិត​ក្លិន​គ្នា​ដើម្បី​ឱ្យ​ច្បាស់​ថា​មាន​ក្លិន​ល្អ​មុន​ចេញ​ក្រៅ

២.​ នៅ​តែ​ពីរ​នាក់​ក៏​មាន​ក្តី​សុខ​ ខ្ជិល​ធ្វើ​ម្ហូប​ទិញ​របស់​ស្រាប់​ញ៉ាំ

៣.​ ឈប់​លាក់​ផោម​ និង​ភើ​ តែបែរ​ជា​ប្រកួត​គ្នាវិញ

៤.​ ចែក​រំលែក​អាហារ​ទាំង​មាន​ម្នាក់​មិន​ចង់

៥.​ ប្រាប់​គ្នា​ត្រង់​ពី​ការ​ស្លៀក​ពាក់

៦.​ ថត​រូប​អាក្រក់​ៗ​ទៅ​វិញ​ទៅ​មក​ រក​រូប​ត្រឹម​ត្រូវ​គ្មាន

៧.​ ចំណាយ​ពេល​រាប់​ម៉ោង​ដើម្បី​រក​កន្លែង​ញ៉ាំ​អី​ពេល​ខ្លះ​ឈ្លោះ​គ្នា​ក៏​មាន​ តែ​ចុង​ក្រោយ​ទៅ​ញ៉ាំ​កន្លែង​ដដែលៗ

៨.​ ចូលចិត្តជជែក​គ្នា​យូរ​នៅ​ក្នុង​បន្ទប់​ទឹក

៩.​ ដេក​ផ្ទះ​ស្អាត ពេល​អាកាស​ធាតុ​ក្តៅ​ពេក

១០.​ ថែ​ទាំ​សត្វ​ជាមួយ​គ្នា​ ដូច​កូន​ខ្លួន​ឯង

១១.​ សន្សំ​សំចៃ​ទឹក​ ងូត​ទឹក​ជាមួយ​គ្នា

១២.​ មើល​ទូរទស្សន៍​ដាច់​យប់​ជាមួយ​គ្នា

១៣.​ ធ្វើ​រឿង​ឆ្កួតៗ​ជាមួយ​គ្នា

ចុចអាន៖

ប្រភព៖ Brightside ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម