៥ វិធីបង្ការអ្នកពីទម្លាប់ធ្វើអ្វីបង្អង់យូរ

  • 2019-09-22 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿជាក់​ថាសឹងតែ​គ្រប់គ្នា មាន​ទម្លាប់​ចូលចិត្ត​ធ្វើអ្វី​បង្អង់យូរៗ​ដោយ​ច្រើន​តែប្រើ​ពាក្យ​ថា​«ចាំស្អែក​ធ្វើក៏បាន» ទម្លាប់​បែបនេះ​ពិតជា​មិនល្អ​ឡើយ​សម្រាប់អ្នក។ ពិសេស​សិស្សនិស្សិត​តែងជួប​ប្រទះ​នឹង​បញ្ហា​មួយ​នេះ ដូចជា​ពេល​គ្រូដាក់​កិច្ចការអោយ​ធ្វើរយៈ​ពេល​មួយឆមាស តែមក​ធ្វើត្រឹមតែ​ពីរស​ប្តាហ៍​ចុងក្រោយ​ទើប​ប្រគល់​ជូនគ្រូ។​ ទម្លាប់​បង្អង់​យូរឬ​ពន្យារ​ពេលមួយ​នេះ​គួរតែ​បង្ការ​ទើប​បាន​សម្រាប់​អ្នក​គ្រប់គ្នា​ដែលមាន​ទម្លាប់​នេះ។ វិធី​បង្ការ​រួមមាន៖

១. បង្កើន​ល្បឿន​ធ្វើការ

នៅពេល​អ្នក​បង្អង់​យូរក្នុងការ​ធ្វើកិច្ចកា​រអ្វីមួយ​ហើយ អ្នក​ប្រាកដ​ជាប្រញាប់​ប្រញាល​បញ្ចប់​កិច្ច​ការ​មួយ​នោះ​នៅវិនាទី​ចុង​ក្រោយ​យ៉ាង​លឿន។ ដើម្បី​បង្ការ​រឿងមួយ​នេះបាន អ្នកគួរ​តែចេះ​លៃលក​រឿងបែង​ចែក​ពេល​វេលា​អោយ​បានត្រឹមត្រូវ​និង​បង្កើន​ពេល​ធ្វើ​កិច្ចការ​របស់​អ្នក​តាមដែល​អាច​ធ្វើ​បាន​ដូចជា​កំណត់​ថ្ងៃ ម៉ោង នាទី​បាន​បញ្ចប់​កិច្ចការ​នោះរួច?

២​. មុនពេល​ចូលគេង​ត្រូវរៀប​ចំផែន​ការ​សម្រាប់​ថ្ងៃស្អែក

មូលហេតុ​ដែល​បណ្តាល​អោយ​អ្នក​មាន​ទម្លាប់​បង្អង់យូរ​គឺដោយសារ​តែអ្នក​មិន​ដឹងពី​គោល​ដៅថាត្រូវ​ចាប់​ធ្វើអ្វី​មុនគេ មិនដឹង​ថាចាប់​ធ្វើពី​ណា​មុនគេ ចេះតែ​ផ្តេកផ្តួល​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃរហូត​ដល់ថ្ងៃទឹក​ចូល​ច្រមុះ​ទើប​ឆ្លេឆ្លា។ ឧទាហរណ៍ថា ស្អែក​អ្នក​ត្រូវទៅ​សាលា​រៀន តែអ្នក​មិន​បានមើល​កាល​វិភាគ​ថា​ត្រូវ​រៀន​អ្វីខ្លះ អ្នកនឹង​ឆ្លេឆ្លា​ពេល​ព្រលឹម។

៣​. ផ្តល់រង្វាន់​អោយខ្លួន​ឯងពេល​ធ្វើការរួច

មានការងា​រមួយ​ចំនួន​មិនត្រូវ​បាន​បញ្ចប់​ដោយសារ​អ្នកធុញ​ទ្រាន់ អស់​កម្លាំង ដូច្នេះ​បណ្តាល​អោយ​អ្នក​មានអារម្មណ៍​មិនល្អ​ក្នុង​ការធ្វើ។ ចុះប្រសិន​បើអ្នកមាន​គម្រោងថា​ផ្តល់រង្វាន់​អោយខ្លួន​ឯងពេល​បញ្ចប់​ការងារ​ទាំង​នោះរួច​ ពិតជា​ល្អ​សម្រាប់​ខ្លួនអ្នក​ដូចជា ទិញ​សម្លៀកបំពាក់ ញុំា​របស់ឆ្ងាញ់ៗ ទៅដើរ​លេង​ជាដើម។

៤. ពិន័យ​ខ្លួនឯង​ពេល​មិន​អនុវត្ត​តាម​ផែនការ

ជារឿង​ធម្មតា​ទេនៅ​ពេលណាដែល​មានកាដូ​អោយខ្លួន​ឯងក៏ត្រូវមាន​ការពិន័យខ្លួន​ឯងផ្ទាល់​ពេល​មិន​បានអនុវត្ត​តាម​ផែន​ការ​ទៅ​តាមការ​កំណត់។ ហើយ​ចំពោះ​ការពិន័យ​វិញគឺមិន​មានអីធ្ងន់​ធ្ងរ​ឡើយ​ផ្ទុយពី​ការ​អោយ​រង្វាន់​ខ្លួន​ឯង​គឺមិន​អាចញុំារ​បស់​ឆ្ងាញ់ៗ មិនអាច​ទិញ​សម្លៀក​បំពាក់​បាន លុះ​ត្រាតែ​បញ្ចប់​កិច្ចការ​ទើប​បាន។

៥​. ចំណាយ​ពេល​សម្រាក​អោយបាន​គ្រប់គ្រាន់​និង​ថែរក្សា​សុខភាព

ព្យាយាម​ចំណាយ​ពេល​វេលា​អោយ​បាន​ត្រឹមត្រូវ​ទៅតាម​ផែនការ​របស់ខ្លួន សម្រាក​អោយ​បានគ្រប់​គ្រាន់ និង​ចេះរក្សា​សុខភាព​អ្នក។ ក្នុងករណី​អ្នក​ងប់ងល់​នឹងការ​ធ្វើការខ្លាំង​ពេក​ត្រូវចេះ​ដកថយ​មក​វិញ ព្រោះ​អាចប៉ះ​ពាល់សុខភាព​របស់​អ្នកបាន៕

ចុចអានបន្ត៖

អនុវត្តទម្លាប់រស់នៅប្រចាំថ្ងៃទាំង ៧ នេះនឹងជួយអ្នកកាន់តែក្មេងជាងវ័យ

គួរមោទកភាពដែលកើតជាស្រី ព្រោះ​ទាំង​នេះ​សុទ្ធ​ជាឯកសិទ្ធិ​ដែល​មាន​តែ​ស្រី​ៗ​មាន

ប្រភព៖ akerufeed ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម