ច្បាស់ដូចថ្ងៃ! ចង់ដឹងមនុស្សនោះស្មោះត្រង់ឬអត់ គ្រាន់តែមើលប៉ុន្មានចំណុចនេះ

  • 2019-09-19 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ចំណុច​ធំ​ៗ​ខាង​ក្រោម​នេះ ​នឹង​បង្ហាញ​ថា​មនុស្ស​ស្មោះ​ត្រង់ ​មាន​ចរិត​លក្ខណៈ​បែប​ណា។

​​១. ​មនុស្ស​ស្មោះ​ត្រង់​មិន​ព្យាយាម​ទាម​ទារ​ចំណាប់​អារម្មណ៍

​​មនុស្ស​ស្មោះ​ត្រង់​​ពិត​ប្រាកដ ​មិន​ទាម​ទារ​ការ​សរសើរ​ពី​អ្នក​ដទៃ​ពេក​នោះ​ទេ។ ​ពួក​គេ​មាន​ទំនុក​ចិត្ត​ថា​ពួក​គេ​ជា​នរណា ពួក​គេ​ត្រូវ​ការ​អ្វី​ និង​ដឹង​ពី​សមត្ថភាព​ខ្លួន​ឯង​។ ​

២. មនុស្ស​ស្មោះ​ត្រង់​មិន​ខ្វល់​ពី​ការ​ផ្គាប់​ចិត្ត​អ្នក​ដទៃ

តម្លៃ​របស់​មនុស្ស​ស្មោះ​ត្រង់​គឺ​នៅ​លើ​ខ្លួន​ពួក​គេ​ផ្ទាល់។ ពួក​គេ​មិន​រវល់​ឬ​ខ្លាច​ច្រើន​​រហូត​ផ្លាស់​​ប្ដូរ​ខ្លួន​ឯង​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ផ្សេង​ឡើយ។ បើ​សិន​មាន​អ្នក​ស្អប់ ​ក៏​ពួក​គេ​ព្រម​ទទួល​យក បើ​មាន​អ្នក​ចូលចិត្ត ​ក៏​ពួក​គេ​ឱប​ក្រសោប។ ​ពួក​គេ​តែង​តែ​ទទួល​យក​គ្រប់​យ៉ាង​ដែល​កើត​មាន​ជា​និច្ច។

៣. មនុស្ស​ស្មោះ​ត្រង់​ធ្វើ​អ្វី​ដែល​ពួក​គេ​និយាយ ហើយ​និយាយ​នូវ​អ្វី​ដែល​ពួក​គេ​គិត

​ដោយ​សារ​តែ​មនុស្ស​ស្មោះ​ត្រង់​ជឿ​ថា មាន​តែ​ការ​​ទទួល​ស្គាល់​ការ​ពិត​ទេ​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​ស្មុគ​ស្មាញ​ក្នុង​ជី​វិត​បាន។ ​ដូច្នេះ​ពួក​គេ ​​មិន​ងប់​ងល់​លើ​ព្រេង​វាសនា​ឡើយ។ លើស​ពី​នេះ ​ពួក​គេ​យល់​ថា សមិទ្ធផល​កើត​ចេញ​ពី​ការ​ប្រឹង​ប្រែង ​​ដែល​ជា​លទ្ធ​ផល​នៃ​ភាព​ឆ្លាត​វៃ។

ពួក​គេ​ស្រលាញ់​របៀប​ដែល​និយាយ​ហើយ​ធ្វើ ដែល​មាន​តម្លៃ​បំ​ផុត​ក្នុង​​លោក​នេះ ត្រឹម​ត្រូវ​នឹង​ស្ថានការណ៍​រួម​ទាំង​ពេល​វេលា។

​​៤. ​​មនុស្ស​ស្មោះ​ត្រង់​មិន​ទាម​ទារ​​គ្រប់​យ៉ាង​ច្រើន​ពេក​ទេ

មិន​មែន​មាន​អ្វី​គ្រប់​យ៉ាង​ធ្វើ​ឲ្យ​ពួក​គេ​អាច​សប្បាយ​រីក​រាយ​ឡើយ ម្ល៉ោះ​ហើយ​មនុស្ស​ស្មោះ​ត្រង់​ដឹង​ថា​មាន​រឿង​រ៉ាវ​ខ្លះ​ប៉ុណ្ណោះ​ដែល​គេ​ត្រូវ​ការ​ចាំ​បាច់​ក្នុង​ជីវិត​នេះ​។ ពួក​គេ​ដឹង​ពី​របៀប​ស្វែង​រក​សេចក្តី​សុខ​សម្រាប់​ខ្លួន​ឯង ។

​ត្រូវ​ចាំ​ណា ​មនុស្ស​ស្មោះ​ត្រង់​តែង​តែ​ចេះ​គោរព ​រួស​រាយ​ដាក់​មនុស្ស​គ្រប់​គ្នា ​និង​ស្ងប់​ខាង​ផ្លូវ​ចិត្ត។ ​​ ​​ខុស​ពី​មនុស្ស​ស្មោះ​ត្រង់​តែ​សម្បក​កាយ តែង​ព្យាយាម​ជួយ​អ្នក​ណា​ម្នាក់​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​បើ​មិន​បាន​ដូច​ចិត្ត ​គេ​នឹង​ខឹង​ មួល​ម៉ៅ។

​សម្រាប់​មនុស្ស​ស្មោះ​ត្រង់ ពួក​គេ​ពេញ​ចិត្ត​ទំនាក់​ទំនង​មាន​ភាព​ស្មោះ​ស្ម័គ្រ ​ចិត្ត​និង​ចិត្ត​ទៅ​វិញ​ទៅ​មក។ ​ផ្ទុយ​ពី​មនុស្ស​ផ្លែ​ល្វា​នឹង​ស្វែង​រក​គ្រប់​វិធី​ដើម្បី​ឲ្យ​អ្នក​ដទៃ​មក​ស្រលាញ់​ខ្លួន​ឯង។

​មនុស្ស​ស្មោះ​ត្រង់​មិន​ខ្វល់​ថា​អ្នក​ណា​មើល​ឃើញ​ពី​សមិទ្ធផល​ជោគជ័យ​គេ​ទេ ព្រោះ​គេ​ដឹង​ច្បាស់​ពី​ខ្លួន​គេ​ហើយ។ ​តែ​មនុស្ស​ Fake ​វិញ​នឹង​ប្រកូក​ប្រកាស​ខ្លាច​តែ​គេ​មិន​ដឹង​។

មនុស្ស​ស្មោះ​ត្រង់​ពិត​ប្រាកដ​ តែង​តែ​អប​អរ​នៅ​ពេល​ឃើញ​អ្នក​ដទៃ​សម្រេច​រឿង​អ្វី​មួយ​ជោគ​ជ័យ។ ​ពួក​គេ​មាន​តែ​ចូល​រួម​ត្រេក​អរ និង​ចង់​រៀន​សូត្រ​យក​គំរូ​តាម។ ចំណែក​មនុស្ស​ចិត្ត​ទេវទត្ត​វិញ ​​ចាំ​តែ​ទើស រិះ​គន់​ជាន់​ពន្លិច ហើយ​លើក​សរសើរ​ខ្លួន​ឯង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ៕​​

ចុចអាន៖ ​​ ២២ សន្លឹកលាតត្រដាងអត្ថន័យជីវិតពិត មិនអាចប្រកែកបាន

​​​​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម