ហេតុផលច្បាស់ៗ៥យ៉ាង ធ្វើឲ្យអ្នកក្លាយជាមនុស្សដើរ Crush គេមិនឈប់
- 2019-09-12 07:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលច្បាស់ៗ៥យ៉ាង ធ្វើឲ្យអ្នកក្លាយជាមនុស្សដើរ Crush គេមិនឈប់
ស្នេហាជារឿងធម្មជាតិដែលត្រូវតែកើតមានចំពោះមនុស្សគ្រប់រូបៗ។ សម្រាប់មនុស្សស្រីវិញបើបានចាប់ចិត្តស្រលាញ់នរណាម្នាក់ហើយគឺកម្រនឹងហ៊ានសារភាពណាស់ ព្រោះដោយគិតថាខ្លួនជាស្រី។ ផ្ទុយទៅវិញ មានតែមនុស្សប្រុសទេទើបស្រួលក្នុងការសារភាពទៅកាន់មនុស្សដែលខ្លួនលួចស្រលាញ់ ។
តើអ្នកមានcrush ច្រើនដែរឬទេ? ហើយអ្នកដឹងទេថា ហេតុអ្វីបានជាអ្នកប្តូរcrush ញឹកញាប់ម្ល៉េះ? តោះមកដឹងមូលហេតុទាំងអស់គ្នាថាមានអ្វីខ្លះ៖
១. crush របស់អ្នកមិនបានចាប់អារម្មណ៍អ្នក
ដូចជាអ្នកបានដឹងរួចមកហើយថាស្នេហាមិនអាចកើតឡើងបានតែម្ខាងឡើយ ទាល់តែមានចិត្តស្រលាញ់ដូចគ្នាទាំងសងខាងទើបកើតឡើងបាន។ ក្នុងអំឡុងពេល អ្នកលួចស្រលាញ់គេ គេអាចនឹងមិនបានដឹងថាអ្នកកំពុងតែចាប់អារម្មណ៍ឡើយ។ ឧទាហរណ៍ អ្នករៀនក្នុងថ្នាក់ជាមួយគេ ប៉ុន្តែអ្នកពុំមានភាពលេចធ្លោឬចំណុចឲ្យគេចាប់អារម្មណ៍មកលើរូបគេ វាក៏អាចឲ្យគេមិនចាប់អារម្មណ៍លើអ្នកក៏ថាបាន។
២. គេអាចមានសង្សាររួចឬមិនចង់មានសង្សារ
ទាក់ទងនឹងរឿងនេះ គេមិនចង់មានស្នេហាបន្តទៀតព្រោះគេអាចកំពុងខូចចិត្តបន្ទាប់បែកពីសង្សារឬគេកំពុងមានស្នេហារួចទៅហើយ។ ប្រសិនបើអ្នកចាប់អារម្មណ៍លើរួបគេ គួរដកចិត្តឬត្រៀមចិត្តឲ្យបានរួចរាល់ទទួលយកការពិតនោះទៅទើបជាការល្អ។
៣. អ្នកស្គាល់គេច្បាស់
នៅពេលអ្នកចាប់អារម្មណ៍លើនរណាម្នាក់ អ្នកប្រហែលជាចេះចង់ដឹងចង់លឺរឿងរបស់គេហើយមែនទេ? ចង់ដឹងពីប្រវត្តិផ្ទាល់ខ្លួនរបស់គេ អត្តចរិត ទម្លាប់ ឲ្យបានច្រើនហើយមើលទៅ។ ស្របពេលដែលអ្នកបានស្គាល់ពីខ្លួនគេហើយ អ្នកអាចនឹងលែងចាប់អារម្មណ៍លើរូបគេទៀតហើយ ព្រោះគេមិនមែនជាប្រភេទបុរសដែលអ្នកប្រាថ្នា។ ដូច្នេះចៀសវាងការឃើញភ្លាម crush ភ្លែតទើបជាការល្អ។
៤. អ្នកមាន crush ថ្មីល្អជាងអ្នកមុន
វាអាចជាអារម្មណ៍របស់មនុស្សម្នាក់ដែលមានចិត្តរេរាពេលឃើញអ្នកថ្មីល្អជាងអ្នកមុន។ ប្រសិនបើអ្នកលួចស្រលាញ់គេសុខៗ តែខណៈពេលមួយអ្នកឃើញមានអ្នកថ្មីល្អជាង crush ចាស់ អ្នកប្រហែលជាឈប់កើតមានចិត្តស្រលាញ់អ្នកចាស់ហើយមើលទៅ។
៥. អ្នកមិនមានភាពក្លាហានគ្រប់គ្រាន់
ពិតណាស់ភាពក្លាហានគួរតែមានឲ្យបានគ្រប់គ្រាន់សម្រាប់មនុស្សម្នាក់ៗ។ ប៉ុន្តែសួរថា អ្នកគួរប្រើវាឲ្យមានដែនកំណត់ត្រឹមត្រូវទើបល្អ។ ជាមនុស្សស្រីកម្រហាមាត់ទៅសារភាពប្រាប់មនុស្សប្រុសថាខ្លួនស្រលាញ់គេណាស់ ត្រូវទេ? ដូច្នេះពេលខ្លះមិនចាំបាច់ទៅសារភាពប្រាប់គេត្រង់ៗពេកក៏បាន តាមលក្ខណៈជាប្រយោលទើបជាការល្អ។ មានន័យថា នៅពេលអ្នកមិនហ៊ានសូម្បីនិយាយទៅកាន់គេដូចមនុស្សធម្មតា តើធ្វើម៉េចទើបគេដឹងថាអ្នកចាប់អារម្មណ៍លើរូបគេ?
ចំណុច ៥ ខាងលើនេះហើយដែលធ្វើឲ្យអ្នកផ្លាស់ប្តូរcrush ញឹកញាប់
រូបភាព៖ pinterest
ចុចអានបន្ត៖
ជាសង្សារនឹងគ្នា ស្លៀកពាក់ឈុតគូរបែបនេះកាន់តែ sweet