នារីម្នាក់ហួសចិត្តមិនដឹងគួរអស់សំណើច ឬយំ ពេលទិញភីហ្សាតាមអនឡាញ

  • 2019-09-09 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាច​និយាយ​បាន​ថា នៅ​ក្នុង​សម័យ​នេះ អ្វី​ៗ​គ្រប់​​យ៉ាងដែល​ដាក់​លក់​នៅ​លើអ៊ីនធឺណិត​គឺ​​ពិបាក​​ទុក​ចិត្ត​បាន​ទាំង​អស់។

អ្នក​ណា​ៗ​ក៏​ដឹង​ហើយ​ថា​ នៅ​ក្នុង​យុគ​សម័យ​នេះ ការ​ទិញ​ខោអាវ​អន​ឡាញ​គឺ​ជា​ហានិភ័យ​ដ៏​ធំ​មួយ ដែល​មាន​ភាគ​តិច​ប៉ុណ្ណោះ ដែល​អាច​ទិញ​ចំ​អ្វី​ដែល​ខ្លួន​ចង់​បាន ដោយ​ភាគ​ច្រើន​គឺ​ខុស​ពី​រូប​ភាព​ផ្សព្វ​ផ្សាយ​ទាំង​ស្រុង។ ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ ដោយ​សារ​តែ​គ្មាន​ពេល​ទំនេរ​ដើម្បី​ដើរផ្សារ​នោះ មនុស្ស​​ជា​ច្រើននៅ​តែ​ជ្រើស​យក​​​ទិញ​អនឡាញ​ ទោះ​បី​ជា​ដឹង​ថា​អាច​មាន​គ្រោះ​ថ្នាក់​ក៏​ដោយ។

យ៉ាងណាមិញ ក្រៅ​ពី​ខោអាវ នៅ​ពេល​នេះ​សូម្បី​តែ​ម្ហូប​អាហារ​ដែល​លក់​អនឡាញ​ក៏​បោក​ប្រាស់​ដូច​គ្នា។ ជាក់​ស្ដែង ​អំឡុង​បុណ្យ​ជាតិ​​​នៅ​ប្រទេស​វៀតណាម​ថ្មី​ៗ​នេះ​ អាស្រ័យ​ហេតុ​នេះ​ហើយ មាន​មនុស្ស​ជា​ច្រើន​សម្រុក​ចេញ​ក្រៅ​ដើរ​លេង ញ៉ាំ​អី។ ដោយ​សារ​តែ​មិន​ចង់​បញ្ច្រៀត​នឹង​អ្នក​ដទៃ​នោះ នារី​ម្នាក់​ឈ្មោះ T.T បាន​កម្ម៉ង់​ទិញ​នំភីហ្សា​ពីហាង​លក់​អនឡាញ​មួយ​មក​ផ្ទះ​ញ៉ាំ។ តាម​នោះ​ដែរ នំភីហ្សា​គ្រឿង​សមុទ្រ​​ត្រូវ​បាន​ម្ចាស់​ហាង​ផ្សព្វផ្សាយ​ថា​ជា​នំ​ដែល​ក់​ដាច់​បំផុត​របស់​ហាង​ខ្លួន។

គួរ​ឲ្យ​សោក​ស្ដាយ នៅ​ពេល​គិត​លុយ ហើយ​យក​នំ​មក​បើក​មើល​ក្នុង​ផ្ទះ ទើប​នារី​ខាង​ភ្ញាក់​ព្រើត​នៅ​ពេល​ដឹង​ថា topping របស់​នំបាន​ខ្ទាត​ទៅ​ចំហៀង​អស់ ហើយ​​គ្មាន​ដូច​ក្នុង​រូប​ផ្សព្វ​ផ្សាយ​សូម្បី​តែ​បន្តិច។ នារី​ម្ចាស់​អត្ថបទ​ថា នាង​ធ្លាប់​តែ​ឃើញ​គេ​លក់​ខោអាវ​បោក​ប្រាស់​ តែ​ដល់​វេន​នាង​ប្រទះ​រឿង​ម្ហូបអ៊ី​​ចឹង​ទៅ គឺ​នាង​ហួស​ចិត្ត​និយាយ​មិន​ចេញ​តែ​ម្ដង៕

​ចុចអាន៖ ​​ ដាច់​កុងត្រា ម្ចាស់​ផ្ទះ​ស្ទើរ​ស្លាប់ ពេល​គេ​សង​ផ្ទះវិញសំរាម​គរ​ដល់​ក្បាល មាន​ទាំង​សព​សត្វ​ទៀត

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម