និស្សិត​ស្រី​ម្នាក់​ពត់​ខ្លួន​ហាត់ Yoga ​ធ្លាក់​ពី​លើ​អគារ​កម្ពស់ ៦ ជាន់​

  • 2019-08-29 03:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្រោយ​ឆ្លង​កាត់​ការ​វះកាត់​រួចរាល់​ ​លទ្ធផល​បង្ហាញ​ថា​ ​និស្សិត​ស្រី​ម្នាក់​នៅ​ប្រទេស​ម៉ិចស៊ិក​ ​​បាន​បាក់​ឆ្អឹង​អស់ ១១០ ​កំណាត់​ក្រោយ​ឧបទ្ទវហេតុ​​ពត់​ខ្លួន​ហាត់ Yoga ​ធ្លាក់​ពី​លើ​អគារ​កម្ពស់ ៦ ជាន់​។

រូបថតដែលថតបានពេលនាងហាត់ Yoga

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​នារី​នោះ​មាន​ឈ្មោះ​ថា​ ​Alexa Terraza អាយុ ២៣ ​ឆ្នាំ​ជា​និស្សិត​មហាវិទ្យាល័យ​ Wellness and Nutrition at the Tecnológico de Monterrey នៅ​ប្រទេស​ម៉ិចស៊ិក។​ បើតាមលោកវេជ្ជបណ្ឌិត​ បានបង្ហាញ​លទ្ធផល​​មក​ថា ជាសំណាងល្អ មិនគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែនាង​​រង​របួស​ធ្ងន់ណាស់​ ត្រូវ​ចំណាយ​ពេល​ ៣ ​ឆ្នាំ​ឯណោះ​ទើប​អាច​ជា​សះស្បើយ​បាន​៕

សកម្មភាពក្រោយពេកធ្លាក់ បញ្ជូនទៅមន្ទីរពេទ្យ

ប្រភព៖ Independent ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម