៤ វិធីសម្រកក្បាលពោះបានយ៉ាងរាបស្មើក្នុងរយៈពេល ៧ ថ្ងៃប៉ុណ្ណោះ
- 2019-08-21 10:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធីសម្រកក្បាលពោះបានយ៉ាងរាបស្មើក្នុងរយៈពេល ៧ ថ្ងៃប៉ុណ្ណោះ
នារីៗដែលមានក្បាលពោះធំមើលទៅក៏គួរឲ្យស្រលាញ់ដែរ ប៉ុន្តែមិនស៊ិចស៊ីទេ។ បើចឹងសាកវិធីនេះមើល៍ វាស័ក្ដិសមណាស់សម្រាប់អ្នកចង់បានក្បាលពោះរាបស្មើនិងចង្កេះតូចលឿន។ ជាពិសេសសម្រាប់អ្នកចង់ស្លៀកប៊ីគីនី ទៅលេងសមុទ្រ ស្លៀករ៉ូបស្អាតៗចូលរួមកម្មវិធីផ្សេងៗ។
១. ផ្លាស់ប្ដូររបៀបញ៉ាំ
ដើម្បីសម្រកក្បាលពោះ រឿងដំបូងដែលត្រូវធ្វើគឺ រៀបចំរបៀបញ៉ាំអាហារ។ ជម្រើសដែលល្អបំផុត គឺជ្រើសយកម្ហូបដែលផ្ដល់ប្រយោជន៍។ អាហារដែលមានជាតិសរសៃច្រើន ដូចជាផ្លែឈើនិងបន្លែ (មានកាឡូរីទាប មិនធ្វើឲ្យធាត់ អាចញ៉ាំពេលល្ងាចបាន) ត្រូវជៀសអាហារដែលមានខ្លាញ់ និងស្ករច្រើន។ បើសិនជាអ្នកជ្រើសរើសការញ៉ាំសាឡាដ គួរតែញ៉ាំសាឡាដបែបជប៉ុន ព្រោះវាគ្មានជាតិ គ្រីម ដែលធ្វើឲ្យធាត់។
២. ផឹកទឹកឲ្យច្រើន
ជំហានបន្ទាប់នោះគឺត្រូវផឹកទឹកឲ្យបានច្រើន។នៅពេលក្រោកពីដេកគួរតែផឹកទឹកលាយជាមួយ ទឹកក្រូចឆ្មារ១កែវ នៅពេលថ្ងៃ។ ត្រូវតែផឹកទឹក១កែវមុនពេលញ៉ាំអាហារ ព្រោះនឹងជួយធ្វើឲ្យឆាប់ឆ្អែត។
៣. ហាត់ប្រាណដើម្បីបន្តឹងក្បាលពោះ
ហើយអ្វីដែលគួរធ្វើទៀតនោះគឺការហាត់ប្រាណសម្រកក្បាលពោះ។ បើអ្នកធ្វើបានសម្រេចនូវជំហានដំបូងទាំង៥នេះ នោះអ្នកនឹងទទួលបានក្បាលពោះរាបស្មើ ជាមួយរាងដ៏ស៊ិចស៊ីមិនខាន។ ខាងក្រោមនេះជារូបភាព ប្រាប់ពីរបៀបហាត់។
៤. ញ៉ាំទឹក Detox
សម្រាប់ស្រីៗដែលមិនចូលចិត្តញ៉ាំបន្លែនិងគ្មានពេលគ្រប់គ្រាន់ អាចបរិភោគទឹក Detox ជំនួសក៏បាន។ មករៀនធ្វើទឹកសម្រស់ Detox Water ដើម្បីសុខភាពល្អផង សម្រស់ស្អាតស្ថិតស្ថេរផង
បើសិនជាអ្នកធ្វើតាមវិធីទាំង៤នេះ ធានាថាអ្នកនឹងទទួលបានក្បាលពោះរាបស្មើតាមប្រាថ្នា និងរាងដូចអក្សរ S ក្នុងរយៈពេលត្រឹម៧ថ្ងៃមិនខាន។ ប៉ុន្តែកុំភ្លេចសម្រាកឲ្យបានគ្រប់គ្រាន់ និងមិនត្រូវធ្វើឲ្យខ្លួនឯងស្រ្តេសពេកទេ៕
ចុចអាន៖ វិធីងាយៗ៧យ៉ាង សម្រាប់អ្នកខ្ជិលតែចង់បានក្បាលពោះរាបស្មើ