ស្រាយបំភ្លឺការយល់ខុស រវាងលាបគ្រីមនិងម៉ាសពេលយប់

  • 2019-08-20 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មាន​នារី​ជា​ច្រើន​តែង​យល់​ខុស​ថា គ្រីម​និង​ម៉ាស​លាប​ពេល​យប់​ដូច​គ្នា។ ​ប៉ុន្តែ​តាម​ពិត​មិន​ដូច្នោះ​ទេ។ ​ដើម្បី​ស្រាយ​បំ​ភ្លឺ​ការ​សង្ស័យ​នេះ ​​កញ្ញា ​សូម​បង្ហាញ​ដូច​ខាង​ក្រោម​។

១. អត្ថប្រយោជន៍​របស់​គ្រីម​លាប​ពេល​យប់​

តាម​ការ​បញ្ជាក់​របស់​វេជ្ជ​ .​ Toral Patel ​ពី​​ប្រទេស​អាមេរិក ​ឲ្យ​ដឹង​ថា គ្រីម​លាប​ពេល​យប់​គឺ​ស្រដៀង​នឹង​ផលិត​ផល​ផ្ដល់​សំណើម​ដែរ។ ​វា​ច្រើន​តែ​ផ្ទុក​ដោយ​សារធាតុ​ដែល​ជួយ​ស្បែក​​មាន​ជាតិ​ទឹក និង​កាត់​បន្ថយ​ភាព​ចាស់​មុន​អាយុ។ ​ លើស​ពី​នេះ ​វា​មាន​ស្រទាប់​ការពារ​ក្រាស់​ជាង​គ្រីម​លាប​ពេល​ថ្ងៃ ​តែ​គេ​មិន​អាច​យក​គ្រីម​លាប​យប់ មក​លាប​ពេល​ថ្ងៃ​បាន​ឡើយ។

តាម​រយៈ​ការ​ចែក​រំលែក​នេះ ​គេ​សន្និដ្ឋាន​ថា ​គ្រីម​ពេល​យប់​មាន​មុខ​ងារ​សំខាន់ ទាំង​ផ្ដល់​សំណើម ចិញ្ចឹម​​កោសិកា​ស្បែក​និង​ជួយ​ដោះ​ស្រាយ​បញ្ហា​ស្បែក។ ​ជា​ពិសេស​នោះ​ជួយ​ទប់​ស្កាត់​ហានិភ័យ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់​ទៀត​ផង។

​២. ម៉ាស​លាប​ពេល​យប់ ​( Sleeping Mask)

​​បើ​តាម​ការ​បញ្ជាក់​ពី​វេជ្ជ​​ .​ Lorstcher ​ឲ្យ​ដឹង​ថា ម៉ាស​នេះ​មិន​ត្រឹម​តែ​ជំនួយ​ស្បែក​​ពេល​អ្នក​គេង​លក់​ទេ ថែម​ទាំង​ជួយ​បំប៉ន​ស្បែក​​ឲ្យ​មាន​សំណើម ​ដែល​ជា​ទូ​ទៅ​សមាស​ធាតុ​​នៅ​ក្នុង​ម៉ាស​ពេល​យប់​គ្រប់​គ្រាន់​ឲ្យ​ស្បែក​អាច​សម្រាក និង​មិន​សូវ​ហត់​នឿយ​នៅ​ពេល​យប់។

​បន្ថែម​ពី​នេះ ​វេជ្ជ . Toral Patel ​​និយាយ​ថា នៅ​ពេល​លាប​ម៉ាស​​នេះ ​វា​នឹង​បង្កើត​​ការ​ជ្រាប​បាន​កាន់​តែ​ជ្រៅ​ពី​សេរ៉ូម​និង​ជាតិ​សំណើម​ក្នុង​គ្រឿង​ផ្សំ​របស់​ម៉ាស។ ​ដូច្នេះ ​សម្រាប់​អ្នក​មាន​ស្បែក​​ស្ងួត ប្រាកដ​ជា​ទទួល​បាន​គុណ​ប្រយោជន៍​ច្រើន​មិន​ខាន ​ព្រោះ​ជួយ​ឲ្យ​ស្បែក​មុខ​រលោង ទន់​និង​មាន​សុខភាព​ល្អ។

តាម​រយៈ​​វេជ្ជ​បណ្ឌិត​ទាំង​ពីរ អ្នក​​អាច​ដឹង​ថា​ម៉ាស​លាប​ពេល​យប់​ជា​ផលិត​ផល​ជួយ​ឲ្យ​ស្បែក​ទន់ ផ្ដល់​សំណើម​បាន​ច្រើន ជួយ​ឲ្យ​ស្បែក​មិន​សូវ​ហត់​នឿយ និង​ស័ក្ដិសម​បំ​ផុត​សម្រាប់​អ្នក​មាន​ស្បែក​ស្ងួត។

ភាព​ខុស​គ្នា​រវាង ​គ្រីម​លាប​ពេល​យប់​និង​ម៉ាស​លាប​ពេល​យប់

​ផលិត​ផល​ទាំង​ពីរ​ទម្រាំ​ផលិត​ចេញ​បាន ​ទាម​ទារ​ការ​ស្រាវ​ជ្រាវ​ច្រើន ដូច្នេះ​ពិត​ណាស់​វា​ប្រាកដ​ជា​មាន​ភាព​ខុសគ្នា​ជាក់​មិន​ខាន។

​សម្រាប់​គ្រីម​លាប​ពេល​យប់ ​ជា​ផលិត​ផល​ផ្ដល់​សំណើម​ដ៏​សំខាន់​រួម​ទាំង​​ជីវជាតិ​ដល់​ស្បែក និង​ការពារ​ស្បែក​ពី​​ស្នាម​អុជ​ខ្មៅ ជ្រួញ ​និង​យារ​ធ្លាក់​។ ​ចំណែក​ម៉ាស​លាប​ពេល​យប់​វិញ ជា​ផលិត​ផល​ជួយ​បន្ថែម​សំណើម​ដល់​ស្បែក (​ពិសេស​សម្រាប់​ស្បែក​ស្ងួត​ខ្លាំង​) ​ជួយ​ឲ្យ​ស្បែក​មិន​សូវ​​នឿយ​ហត់ មាន​លំនឹង​បន្ទាប់​ពី​លាប​ពេញ​មួយ​យប់។

របៀប​ប្រើ​ ​ ​សម្រាប់​គ្រីម ​អ្នក​អាច​លាប​រាល់​យប់​ជា​ប្រចាំ ​រី​ឯ​ម៉ាស​វិញ​ក្នុង​មួយ​សប្ដាហ៍​គួរ​លាប​ត្រឹម​ ២ ​​-​ ៣​ដង ៕ ​​​

​ចុចអាន៖ ​​ ៥ វិធី​ថែ​ទាំ​ស្បែក​មុខ​ឲ្យ​មាន​ភាព​ទាក់​ទាញ​ជាថ្មី បើ​​​មុខ​អ្នក​​កំពុង​មាន​ជាតិ​ខ្លាញ់​​

ប្រភព៖ Guu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម