៣ ភាព​ទាក់ទាញ​ខ្លាំង​របស់​មនុស្ស​ស្រី​ដែល​មិន​មែន​ជានារី​​សំពត់​ក្នុង​ផ្នត់​

  • 2019-08-20 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​មនុស្ស​​ស្រី​សុភាព​រម្យទម តែង​តែ​បាន​ចិត្ត​មនុស្ស​ប្រុស​ជាង​មនុស្ស​ស្រី​ដែល​ឆ្មើង​ឆ្មៃ​។ យ៉ាងណាក្ដី មិន​ប្រាកដ​ថា​មនុស្ស​ស្រី​ដែល​មាន​ចិត្ត​ខ្លាំង​មិន​ទាក់ទាញ​នោះ​ឡើយ។

​សង្គម​បាន​កំណត់​ថា មនុស្ស​ស្រី​ត្រូវ​តែ​ដើរ​តាម​គន្លង​ដែល​ចាស់​បុរាណ​បាន​បន្សល់​។ យ៉ាងណាក្ដី ​នៅ​ក្នុង​កែវភ្នែក​មួយ​ចំនួន មនុស្ស​ស្រី​ដែល​មិន​មែន​សំពត់​ក្នុង​ផ្នត់​គឺ​មាន​ភាព​ទាក់ទាញ​ជា​ទី​បំផុត នៅ​កណ្ដាល​ហ្វូង​មនុស្ស​ស្រី​ដែល​សុទ្ធ​តែ​ជា​អ្នក​សុភាព។

១. ពួក​គេ​មិន​ទ្រ​អ្នក​ណា​ទាំង​អស់

ពួក​គេ​តែង​តែ​ដឹង​ច្បាស់​ថា​ពេល​ណា​ត្រូវទន់ និង​រឹង​ច្បាស់​លាស់​បំផុត។ ពួក​គេ​នឹង​មើល​តាម​កាលៈទេសៈ​ដើម្បី​រៀបឫក​របស់​ខ្លួន​ ឲ្យ​ស័ក្ដិសម។ តែ​មាន​រឿង​ដែល​ធ្វើ​ឲ្យ​គេ​លេច​ធ្លោ​ជាង​អ្នកដទៃ​នោះ​គឺ​ គេ​នឹង​មិន​ដោយ​សារ​តែ​ស្នេហា​ហើយ​ទ្រ​អ្នក​ណា​មួយ​ឡើយ ព្រោះ​គេ​ធ្វើ​មិន​កើត។ ដោយ​សារ​តែ​អត្តចរិត​ឆ្មើង​ឆ្មៃ​បែប​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​លង់​នឹង​គេ​ខ្លាំង។

២. មនុស្ស​ត្រង់​ដូច​ដើម​ឫស្សី

មនុស្ស​ស្រី​ដែល​សុភាព​រមទម្យ​ខ្លាំង​ ទោះ​បី​ជា​មាន​ចំណុច​មួយ​ចំនួន​ដែល​មិន​ត្រូវ​នឹង​ចិត្ត​ខ្លួន ក៏​មិន​ហ៊ាន​និយាយ​ត្រង់​ចេញ​មក​ដែរ​បាន​ត្រឹម​បញ្ឆិតបញ្ឆៀង​តែ​ប៉ុណ្ណោះ ឬខ្លះ​ទៀត​គឺ​មិន​ហ៊ាន​និយាយ​ចេញ​តែ​ម្ដង​ ព្រោះ​ខ្លាច​ធ្វើ​ឲ្យ​ដៃ​គូ​ទាស់​ចិត្ត។ ផ្ទុយ​មក​វិញ ចំពោះ​មនុស្ស​មិន​ត្រង់​ដូច​នេះ គឺ​គ្មាន​អ្វី​ដែល​នាង​មិន​ហ៊ាន​ហារស្ដី​ឡើយ បើ​នាង​មិន​ខុស ដែល​ធ្វើ​ឲ្យ​សម្ដី​របស់​នាង​រឹត​តែ​មាន​ទម្ងន់។

៣. មិន​ឲ្យ​អ្នក​ណា​គៀប​សង្កត់​ខ្លួន​ទាំង​អស់

មនុស្ស​ស្រី​មិន​សុភាព​នឹង​​យក​ខ្លួន​ឯង​ជា​ឥទ្ធិភាព​ទី​១​នៅក្នុង​ជម្រើស​ទាំង​អស់ ទោះ​បី​ជា​ក្នុង​ជីវិត ឬ​ស្នេហា​ក៏​ដោយ ព្រោះ​ពួក​គេ​ដឹង​ច្បាស់​ដូច​ថ្ងៃ​ថា មាន​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​មិន​ក្បត់​ខ្លួន​ឯង។ គ្រប់​មនុស្ស​ផ្សេង​សុទ្ធ​តែ​មិន​អាច​ជឿជាក់​១០០%​បាន។ ដូច​នេះ​បើ​អ្នក​គិត​ថា​ស្រលាញ់​នាង​ហើយ អាច​បង្វិល​នាង​បាន​នោះ គឺ​អ្នក​គិត​ខុស​ធ្ងន់​ហើយ៕

ចុចអាន៖ ​​ បកអាក្រាតការពិត ពីមនុស្សមិនសូវចេះមាត់ក និងមនុស្សពូកែសម្តី

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម