មិនបាច់តែងខ្លួន​ស្អាត​ពេកក៏​មិន​​ខ្វះ​អ្នក​​ចូល​ចិត្ត​​​ចង់​​ក្បែរ​​ ឲ្យ​​តែ​មាន​​​ចរិត​ ៥ យ៉ាង​នេះ​

  • 2019-08-20 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​គ្មាន​​នរណា​​​​​ម្នាក់​​កើត​មក ចង់​ឲ្យ​​មនុស្ស​​​នៅ​​​ជុំ​​វិញ​​​ខ្លួន​​ស្អប់​ខ្ពើម​​​នោះ​​ទេ​​។ ​​​​អ្នក​​​ខ្លះ​​​​​​​​​មាន​​​អត្តចរិត​ល្អ​ទន់​​ភ្លន់​ គួរ​ឲ្យ​រាប់​​​​​អាន​​​តាំង​​ពី​​កំណើត​​មក​​​​ម្ល៉េះ​​​​​​ ​ប៉ុន្តែ​​​​​អ្នក​​ខ្លះ​​​វិញ​​​ ​​ទាល់​​តែ​​​ត្រូវ​ហ្វឹក​​ហាត់​​​​​បន្តិច​​សិន​​ ​ទើប​អាច​ផ្លាស់​​ប្តូរ​​ទៅ​ជា​​ល្អ​​​ប្រសើរ​បាន​។ ​​​​​ចង់​​​ឲ្យ​​គេ​ឯង​​​​​​​ចូល​​ចិត្ត​​​​ចង់​​នៅ​​ក្បែរ​​ មិន​​​ស្ថិត​​នៅ​លើ​​រូប​​សម្រស់​​​ខាង​ក្រៅ​​តែ​​​មួយ​មុខ​​​​ឡើយ។ ​​​​សំខាន់​​​​​​​​​​​​​​​​​បើ​អ្នក​​​មាន​អត្តចរិត​​ ៥​​ យ៉ាង​នេះ​​ក្នុង​​ខ្លួន ​​​​​​​​​ទោះ​មិន​​ប្រឹង​​ក៏​​​​​​​​មិន​​ខ្វះ​​អ្នក​​​​​​ស្រលាញ់​​ចូល​ចិត្ត​​ចង់​រាប់​​អាន​​ដែរ​​​​។​

​​​១. គ្មាន​​​គំនិត​អវិជ្ជមាន​

​​​​​​គំនិត​អវិជ្ជមាន នឹង​​នាំ​​ឲ្យ​អ្នក​​​ក្លាយ​ជា​​មនុស្ស​អាក្រក់​​​ដោយ​មិន​​ដឹង​​ខ្លួន​។ ​​​​​​​​​គ្មាន​​​នរណា​​គេ​​ចង់​​​ដើរ​ជាមួយ​​​​មនុស្ស​​ដែល​គិត​ចង្អៀត​​ ឬ​​​​​​ចូល​​ចិត្ត​​ចូល​តួ​​​​​​​​​​​កម្សត់​នោះ​ទេ​​​។ ​​​​​​ក្រៅ​ពី​​​​​បង្ក​ផល​​​ប៉ះពាល់​​​​​​ដល់​​​អ្នក​​ដទៃ​ហើយ វា​ក៏​អាច​​​បំផ្លាញ​​​​​​អារម្មណ៍​​ផ្ទាល់​​​ខ្លួន​ដែរ​​​។ ​​​​​​​​នៅ​ជិត​​មនុស្ស​អវិជ្ជមាន​យូរៗ ​​​អ្នក​​​ដែល​​​​អាច​​រង​​​ឥទ្ធិពល​អាក្រក់​​​​មុន​គេ គឺ​​​អ្នក​​​នៅ​ជិត​​ខ្លួន​​​នេះ​​ឯង​​​។ ប៉ុន្តែ​​​បើ​អ្នក​​ជា​មនុស្ស​​​វិជ្ជមាន ​​គ្រប់​គ្នា​​នឹង​​​​រីករាយ​​​​ កក់​​ក្តៅ​​នឹង​​នៅ​ជិត​​​​ ពិសេស​គឺ​​គេ​​ហ៊ាន​​និយាយ​អ្វី​​ត្រង់​ៗ​​ចេញ​ពី​ចិត្ត​​ផង​​ដែរ​។​

​​​​​​២. បើក​​ចំហ​​​ពី​​ចំណុច​​ខ្សោយ​​ខ្លះ​

​​ចង់​ឲ្យ​មាន​​​​មនុស្ស​​នៅ​ក្បែរ​​​យល់​​ពី​​ចិត្ត​អ្នក ​លុះ​​ត្រា​តែ​អ្នក​​​​ចេះ​​​​​​​​បង្កើត​​​ទំនាក់​ទំនង​​​​​ជិត​ស្និទ្ធ​ជាមួយ​​នរណា​ម្នាក់​​ ​បង្ហាញ​​ពី​​​ចំណុច​​ខ្សោយ​​ខ្លះ​​​​និង​​អារម្មណ៍​ពិត​​​ឲ្យ​គេ​​បាន​ដឹង។ ​​បើ​​អ្នក​​ខំ​​​ប្រឹង​​​ធ្វើ​ជា​រឹងមាំ​​គ្រប់​ពេល ហើយ​​លាក់​​អារម្មណ៍​ពិត​​​​នោះ​​​​​​​​​​​ ​​​​​​​​គេ​​​​ឯង​​នឹង​​​​​​យល់​​​​ថា​ អ្នក​​​​​មិន​​​ត្រូវ​ការ​​​​​​ជំនួយ​​​ឬ​​​ការ​​លើក​​​ទឹក​​​ចិត្ត​អ្វី​ទាំង​អស់​។ ​​​​​​​​យ៉ាង​ណា​​​មិញ ភាព​​ស្និទ្ធស្នាល​​អាច​​​​​កើត​​​​មាន​ឡើង ដោយ​​​សារ​​តែ​​ការ​​​​​​​​​យល់​ពី​គ្នា​​​ស៊ី​​ជម្រៅ​​ ​​​យល់​​​ពី​​​​​​បេះ​​ដូង​​​​របស់​​គ្នា​ទៅ​​​វិញ​ទៅ​​មក​។​​​​​​​​​​​​​​​​​​​​​​​​ ​

៣. ​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​​​ជាមួយ​​មនុស្ស​​ជុំ​​វិញ​​​ខ្លួន​

​​​​​​​​​​​គន្លឹះ​ធ្វើ​ឲ្យ​គ្រប់​​គ្នា​​​​​​​​​​នឹក​​​​រឭក​​​ចង់​​​​នៅ​​ក្បែរ​អ្នក​​​​​គ្រប់​ពេល គឺ​​​ការ​​​​យក​​​​​​ចិត្ត​​ទុក​​​ដាក់ ចេះ​ជួយ​​​​យក​​អសារ​​​​មនុស្ស​​​​​​ជុំវិញ​​​ខ្លួន ឲ្យ​បាន​​​​ច្រើន​​​តាម​ដែល​​អាច​ធ្វើ​ទៅ​​បាន​​​​​​​។ ​​​​​​​​​កុំ​​​​​​រំពឹង​​​​​​​ច្រើន​​ពេក ថា​​អ្នក​​ដទៃ​​នឹង​មក​ជួយ​​​អ្នក តែ​ត្រូវ​​​​នឹក​គិត​ថា ​​តើ​​អ្នក​​​​​​​អាច​ជួយ​អ្វី​​បាន​​​ខ្លះ​​​ដល់​ពួក​គេ។ ​​​​​ទោះ​បី​​​​ជា​ពេល​​​​​ខ្លះ អ្នក​​ត្រូវ​​​​និយាយ​​ប្រកែក​​​​ក៏​​ដោយ​​ ប៉ុន្តែ​​​​​​ទឹក​​ចិត្ត​​ល្អ​​ ​​មិន​​​រលាយ​​សាប​សូន្យ​ទេ ​​​​​​​​​​ហើយ​វា​​​​​នៅ​​​​តែ​​​​ធ្វើ​​​ឲ្យ​​​​គេ​​នឹក​​​ឃើញ​​​​ដល់​អ្នក​ជា​និច្ច​។​​​​ ​

៤. ​​​​​​ត្រូវ​ធ្វើ​​អ្វី​ដែល​​​​ជា​​​​ខ្លួន​ឯង​

​​"ធ្វើ​​ជា​​​ខ្លួន​​ឯង" ពាក្យ​​​មួយ​​​​ឃ្លា​នេះ ឧស្សាហ៍​​ឭ​​គេ​​និយាយ​​ណាស់​​​​​នា​​សម័យ​​​បច្ចុប្បន្ន ប៉ុន្តែ​​​​​​ក៏​​គួរ​​​​​​តែ​​​អនុវត្ត​​​ដូច​គ្នា​​។ ​​នៅ​​​ពេល​​​អ្នក​​​​​​ស្គាល់​​​ច្បាស់​និង​​​ហ៊ាន​​​ទទួល​យក​​នូវ​​អ្វី​ដែល​​​​​​ខ្លួន​មាន ​​​​​​អ្នក​​​ដទៃ​​​​​​ក៏​​ចូល​​ចិត្ត​​​​​​និង​​​ចង​ចាំ​អ្នក​​​​​​​​ទុក​​​​​​​​ជា​​​រៀង​​​រហូត​​​ដែរ​។ ​​​​​​​ការ​ធ្វើ​អ្វី​​ដែល​ជា​​​​​ខ្លួន​ឯង មិន​​​ចម្លង​​អ្នក​ណា ​មិន​លាក់​ពុត​ ​គឺ​ជា​​​ចំណុច​​​ខ្លាំង​និង​​​ទាក់​​​ទាញ​​​បំផុត​​​​​​​ដែល​​គួរ​​មាន​​​ជាប់​​​​ខ្លួន​។​

៥. គោរព​​ឲ្យ​​តម្លៃ​អ្នក​​​ដទៃ

​​​​​​​​​ចេះ​​គោរព​ឲ្យ​​​តម្លៃ​​​ខ្លួន​​​ឯង ​តែ​​កុំ​​ភ្លេច​ធ្វើ​​បែប​នេះ​​​​​ជាមួយ​អ្នក​​ដទៃ​​​ផង​​ មិន​​​ថា​​​គេ​មាន​​​​​​​​​​​​​​​​​ទ្រព្យ​​សម្បត្តិ​ ឬ​​​វណ្ណៈ​​តូច​​ទាប​​​​យ៉ាង​ណា​​ក៏​​​​​ដោយ។ ​​​​​មនុស្ស​​ម្នាក់​​ៗ​​​​​ មាន​​​ជីវិត​​​លើ​​លោក​ គួរ​​​​​គោរព​​​​​ឲ្យ​​​តម្លៃ​​​​ដូច​គ្នា។ ​​​វា​​មិន​​​​​ត្រឹម​​តែ​អាច​​​បង្ហាញ​​​ពី​​គុណ​​ធម៌​​​​​​របស់​​​​អ្នក​​​​​​​ប៉ុណ្ណោះ ទេ ​​សូម្បី​អ្នក​​ដទៃ​មើល​​មក​​​ ក៏​គិត​ថា​អ្នក​ជា​​មនុស្ស​​​គួរ​ឲ្យ​​ស្រលាញ់​​រាប់​​​​អាន​​​​​​ដែរ​។ ​​​​​​​​​​​​​​​​​​​​យ៉ាង​​ណា​​ក្តី ត្រូវ​​​ចាំ​​ថា ​​ការ​​គោរព​ ក៏​​មាន​​​ព្រំ​​ដែន​​ដែរ ដាច់​​​ខាត​​​កុំ​​​​បណ្តោយ​​​ឲ្យ​គេ​ជិះ​ជាន់​​​ លើ​​​ទង្វើ​​​​​ល្អ​​និង​​កាយ​​​វិការ​ទន់​ភ្លន់​​របស់​អ្នក​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម