កប់សារី! ម៉ូដសក់សម្រាប់អ្នកម៉ាប់ៗ ធានាដឹងតែពេញចិត្ត

  • 2019-08-19 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​នារីៗ​ដែល​មិនសូវ​ស្គម​គួរធ្វើ​ម៉ូដសក់​តាមស្តាយ​ខាងក្រោម​នេះ ដឹងតែ​ប្លែក​ហើយ​សម​ទៀត។ ពិតណាស់ មនុស្ស​ម្នាក់ៗ​តែងតែ​ធ្វើម៉ូដ​សក់​ទៅតាម​ទម្រង់មុខ​និងរូបរាង​ដើម្បី​មើល​មក​សាក​សម​ស្រស់​ស្អាត។ មើល​ម៉ូដ​ខាង​ក្រោម​នេះ៖

១ ម៉ូដ​សក់​អ៊ុត​រួញ

ម៉ូដ​សក់នេះ​មើលមក​ស្អាត​មិនថា​សក់ខ្លី​ឫ​សក់​វែង​ទេ វាជួយ​បាំង​មុខ​ដ៏​មាន​សាច់​របស់​អ្នក លើស​ពីនេះ​មើល​មក​ស៊ិចស៊ី​និង​ស្អាត​ទាក់ទាញ​ទៀត​ផង។

២ ម៉ូដ​សក់​ខ្លីរួញ​ចុង

សម្រាប់​អ្នក​មាន​សក់ខ្លី​ស្រាប់​កាន់​តែឡូយ​ដោយសារ​សក់ខ្លី​អ្នកអាច​កឹប​ចូល​កោង​ចូល​ក្នុង​បន្តិច មើល​មក​កាន់​តែ cute។

៣ ម៉ូដសក់​ក្រង​ទីទុយ​ពីរ​ជាន់

ម៉ូដសក់​នេះ​មិនមែន​សម្រាប់តែ​កូនក្មេង​ទើបធ្វើ​បាន​ឡើយ​។ សម្រាប់​អ្នកមាន​សាច់​អោយ​ធ្វើម៉ូដ​នេះ​ដោយ​មាន​សក់​សេះ​ទៀត​កាន់​តែ​ស្អាត ព្រោះ​ម៉ូដសក់​នេះ​ជួយលាក់​មុខ​កុំ​ឲ្យមើល​មកមុខ​ធំ។

៤ ម៉ូដ​សក់​រួញ​បែប​ធម្មជាតិ

សក់​រួញ​មាន​ច្រើន​ម៉ូដ​ច្រើន​ប្រភេទ។ បើ​អ្នក​ចង់ធ្វើ​សក់រួញ​បែប​ធម្មជាតិ​គួរមើល​តាម​ស្តាយ​នេះ ដោយ​សារ​វាមាន​ភាព​សាមញ្ញ​និង​ស្រួលធ្វើ ​មិនចាំបាច់​ឲ្យវា​រួញខ្លាំង​ពេក​ឡើយ។

៥ ម៉ូដ​សក់​បួង​ពាក់​កណ្តាល

ម៉ូដ​សក់​បួង​លើ​ពាក់​កណ្តាល ច្រើនចង​ជាមួយ​បួង​សក់​មើល​មកគួរ​ឲ្យ​ស្រលាញ់។

៦ ម៉ូដ​សក់​ត្រង់​ទម្លាក់

ម៉ូដ​សក់​ត្រង់​គឺ​ស្រួល​ធ្វើតែ​ម្តង គ្រាន់តែ​អ្នក​ត្រូវ​ការ​ប្រដាប់​កៀប​ត្រង់​ជា​ការ​ស្រេច។ មួយវិញ​ទៀត សក់ត្រង់​ទម្លាក់​អស់​ក៏មើល​មក​ទាក់​ទាញ​ដែរ។

៧ ម៉ូដ​សក់​ខ្លី​ក្តោប

ម៉ូដសក់​ខ្លីក្តោប​នេះគឺជា​ម៉ូដសក់​ដ៏សាមញ្ញ​ជាងគេ​សម្រាប់​អ្នកមាន​សាច់​ចង់​ធ្វើម៉ូដ​សក់​ស្អាតៗ។ សក់​ខ្លី​ត្រង់​ក្តោប មិន​រញ៉េរញៃ​នឹងជួយ​លើកមុខ​អ្នកឲ្យ​ចេញរាង​ស្រស់​ប្លែក។

សាក​ធ្វើ​ម៉ូដ​សក់​ទាំង​អស់​នេះ​ណា​សម្រាប់​អ្នក​ម៉ាប់ៗ​ពិតជា​គួរឲ្យ​ស្រលាញ់​ម៉ង។

ចុចអានបន្ត៖

កាត់សក់សេះបែបនេះ មុខក្មេងជាងវ័យ ១០ ឆ្នាំ

សាកធ្វើ​ម៉ូដសក់​ទាំងនេះ​មើល ច្បាស់ជាឃើញ​មុខ​ក្មេង​ហើយ CUTE​ ទៀត

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម