​ហេតុផល​ដែល​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​ស្រី​​គ្មាន​ភាព​ទាក់ទាញ​ដោយ​មិន​ដឹង​ខ្លួន

  • 2019-08-13 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ទាក់ទាញ​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ ជា​ពិសេស​សម្រាប់​មនុស្ស​ស្រី​តែ​ម្ដង​​ ប៉ុន្តែ​ពេល​ខ្លះ​​អ្នក​អាច​ក្លាយ​ជា​មនុស្ស​ដែល​គ្មាន​ភាព​ទាក់ទាញ​ និង គ្មាន​គេ​ចង់​រាប់​អាន​ក៏​ថា​បាន​ដោយ​សារ​តែ​ ៖

#អ្នក​យល់​តែ​ពី​ខ្លួន​ឯង៖ អ្នក​គិត​តែ​ពី​អារម្មណ៍​របស់​ខ្លួន​ឯង​ ដោយ​មិន​ខ្វល់​ពី​អ្នក​ដទៃ​ ហើយ​គិត​ថា​គំនិត​អ្នក​ផ្សេង​សុទ្ធ​តែ​មិន​ស្មើ​អ្នក​ ដូច្នេះ​គ្មាន​អ្នក​ណា​ចង់​រាប់​អាន​អ្នក​នោះ​ទេ។

#អ្នក​ផ្ដោត​លើ​សម្រស់​ មិន​គិត​ពី​ខាង​ក្នុង៖​ ភាព​ស្អាត​ពិត​ប្រាកដ​មិន​មែន​ស្ថិត​នៅ​ខាង​ក្រៅ​នោះ​ទេ​ ប៉ុន្តែ​វា​ចេញ​ពី​ខាង​ក្នុង​ចិត្ត​គំនិត​ ក្នុង​ការ​សម្ដែង​របស់​អ្នក​ ដូច្នេះ​ហើយ​អ្នក​គ្មាន​ភាព​ទាក់ទាញ​នោះ​ទេ​បើ​សិន​ជា​អ្នក​ស្អាត​តែ​សម្បក​ក្រៅ។

រូបតំណាង

#អ្នក​ជា​មនុស្ស​ដែលមាន​តែ​ការ​ប្រកួត​ប្រជែង៖ អ្នក​មាន​តែ​​គំនិត​ចង់​ចាញ់​ចង់​ឈ្នះ ហើយ​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​ល្អ​ជាង​អ្នក។​ អ្នក​គួរ​តែ​កែ​ប្រែ​វា​ចេញ​ ហើយ​អបអរ​ជា​មួយអ្នក​ដែល​គេ​ជោគជ័យ។

#អ្នក​តែង​ចង់​ធ្វើ​ជា​មេ​គេ៖​ ទោះ​ជា​នៅ​ក្នុង​ក្រុម​ ឬ​ក៏​មាន​ការងារ​អ្វី​ក៏​ដោយ​ អ្នក​តែង​ចង់​ឲ្យ​ខ្លួន​ឯង​ធំ​ជាង​គេ​ និង​ ចង់​ឲ្យ​គេ​គ្រប់​គ្នា​ស្ដាប់​អ្នក។ ចរិត​បែប​នេះ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ​ សុខចិត្ត​ឲ្យ​គេ​លើក​អ្នក​ឡើង​វិញ​ កុំ​លើក​ខ្លួន​ឯង​បែប​នេះ​អី​ គ្មាន​អ្នក​ណា​ចូល​ចិត្ត​ទេ។

#អ្នក​ជា​មនុស្ស​មិន​ស្មោះ​ត្រង់៖​ ភាព​ស្មោះត្រង់​គឺ​សំខាន់​ណាស់​សម្រាប់​​មនុស្ស​ បើ​សិន​ជា​អ្នក​ជា​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់​ហើយ​នោះ​ គ្មាន​អ្នក​ណា​ចង់​ក្បែរ​ និង​ចង់​ស្រឡាញ់​រាប់​អាន​អ្នក​ទេ។

#ជា​មនុស្ស​ដែល​សោះ​កក្រោះ៖​ ជា​មនុស្ស​ដែល​គ្មាន​ជាតិចូវ​ គ្មាន​មនោសញ្ចេតនា​ និយាយ​គំរោះគំរើយ​ ហើយ​មិន​ចេះ​គោរព​អ្នក​ដទៃ។​ មនុស្ស​បែប​នេះ​ កុំ​ថា​ឡើយ​សង្សារ​ ទោះ​មិត្តភ័ក្ដិ​ក៏​គេ​មិន​ចង់​ដើរ​ជាមួយ​ដែរ។

រូបតំណាង

#អ្នក​តែង​តែ​គិត​អវិជ្ជមាន ៖​ ក្នុង​ខួរ​ក្បាល​របស់​អ្នក​មើល​ឃើញ​តែ​ភាព​អាក្រក់​ បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ហើយ​មិន​ដែល​គិត​អ្វី​ឲ្យ​ល្អ​ៗ​នោះ​ទេ​ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ព្យាយាម​ឲ្យ​ខ្លួន​ឯង​មាន​គំនិត​វិជ្ជមាន​វិញ​បើ​សិន​ជា​មិន​ចង់​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ដុនដាប។

ដូច្នេះ​ហើយ​បើ​សិន​ជា​អ្នក​ចូល​ក្នុង​ហេតុ​ផល​ខាង​លើ​ អ្នក​គួរ​តែ​ផ្លាស់​ប្ដូរ​ចរញ​ទៅ​ ដើម្បី​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​មាន​តម្លៃ​ក្នុង​កែវ​ភ្នែក​អ្នក​ដទៃ៕

ចុចអាន៖ ​​ ស្នេហា​បាន​ជួប​គ្នា គឺ​មក​ពី​និស្ស័យ តែ​រក្សា​បាន​ឬ​អត់​គឺ​មក​ពី​ខ្លួន​យើង

ប្រភព៖ lifehack ប្រែសម្រួល៖ ​ផេង ផលធិតា

អត្ថបទពេញនិយម