ពណ៌សក់ស្អាតៗ ពេញនិយមខ្លាំងក្នុងឆ្នាំ ២០១៩

  • 2019-08-13 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​មាន​​គិត​ចង់​ប្តូរ​ពណ៌​សក់​​ដែរ​ឬ​អត់​ ក្នុង​ឆ្នាំ​ ២០១៩​ នេះ​? សម្រាប់​អ្នក​ដែល​មាន​បំណង ចង់​ផ្លាស់​ប្តូរ​ពណ៌​សក់ ឲ្យ​ឃើញ​ស្អាត​ប្លែក អាច​ជ្រើស​រើស​តាម​បណ្តុំ​ពណ៌​ទាន់​សម័យ​ខាង​ក្រោម​បាន។ វា​សុទ្ធ​សឹង​តែ​ជា​ពណ៌ ពេញ​និយម​ បែប​ធម្មជាតិ​ ជាពិសេស​គឺ​ស័ក្តិសម​សម្រាប់​ទម្រង់​មុខ​និង​ពណ៌​ស្បែក​​ទូ​ទៅ​របស់​នារី​អាស៊ី​ផង​ដែរ។

ពណ៌​ត្នោត​ភ្លឺ

ពណ៌​នេះ​មិន​ស្រស់​ឆើត​ខ្លាំង​ពេក ប៉ុន្តែ​វា​មាន​លក្ខណៈ​ភ្លឺ​ស្អាត​បែប​ធម្មជាតិ។ សម្រាប់​អ្នក​​ស្បែក​ស លាប​ទៅ​កាន់​តែ​ស៊ី​​ជាមួយ​ផ្ទៃ​មុខ និង​លេច​ធ្លោ​ទាក់​ទាញ​បំផុត។

ពណ៌​ត្នោត​ចាស់

សម្រាប់​ពណ៌​នេះ​វិញ មើល​ទៅ​ស្រទន់ អាច​បន្លំ​ជាមួយ​សក់​ធម្មជាតិ ស័ក្តិសម​ឥត​ខ្ចោះ​សម្រាប់​​អ្នក​មិន​​ស្រលាញ់​​ពណ៌​ដិត​ពេក។ វា​ក៏​មិន​រើស​ជាមួយ​នឹងម៉ូដ​សក់​គ្រប់​បែប​យ៉ាង ថែម​ទាំង​​​​​​មើល​ទៅ​មាន​ទំនុក​ចិត្ត​ទៀត​ផង​។

ខ្មៅ​បែក​ប្រផេះ

វា​ជា​ពណ៌​មួយ​ដែល​ទាន់​សម័យ​ទាក់​ទាញ ស័ក្តិ​សម​​ជាមួយ​​អ្នក​ដែល​ចូល​ចិត្ត​លេង​ម៉ូដ​​សម្លៀក​បំពាក់។ ជា​ពិសេស​ មិន​ថា​អ្នក​មាន​​សម្បុរ​ស្បែក​​ស​ឬ​​ស្រអែម សុទ្ធតែ​លាប​បាន​ទាំង​អស់។

ប្រផេះ​បែក​ទឹក​មាស

ពណ៌​នេះ​ដែរ គ្រាន់​តែ​ងាក​មួយ​ខ្វាច់ ចង់​មើល​ម្តង​ទៀត​ហើយ​ម្តង​ទៀត ព្រោះ​វា​​មាន​ភាព​ចែង​ចាំង លេច​ធ្លោ។ អ្នក​ក៏​អាច​បន្ថែម​ជាមួយ​នឹង​ហាយឡាយ​ឆ្នូត​ៗ​ ឬ​លេង​ជាមួយ​ម៉ូដ​​ដង្កៀប​ផ្សេង​ៗ កាន់​តែ​ស្អាត​ប្លែក​​។

សូកូឡា​លាយ​ត្នោត

ពណ៌​សក់​​ចុង​ក្រោយ​នេះ គឺ​ពេញ​និយម​បំផុត​សម្រាប់​នារី​អាស៊ី។ វា​ជា​ពណ៌​ធម្មជាតិ ដែល​ជួយ​ឲ្យ​មុខ​ឃើញ​ក្មេង​គួរ​ឲ្យ​ស្រលាញ់​ និង​ថ្លៃថ្នូរ​។ ទោះ​បី​ជា​អ្នក​ចង់​កៀប​សក់​​ត្រង់ មូរ​រួញ គឺ​ពិត​ជា​ស្រស់​ស្អាត​ មិន​ឆាប់​​សាំ​ភ្នែក​៕​

ចុះ​អ្នក​វិញ​ចាប់​ចិត្ត​ពណ៌​ណា​ជាង​គេ​?​

ចុចអានបន្ត៖ ម៉ូដ​សក់​ដ៏​ស្រស់​ស្អាត សម្រាប់​នារី​​ធ្វើ​ដំណើរ​តាម​យន្តហោះ

ប្រភព៖ jelly ប្រែ​សម្រួល៖ ដេត ឈុនអ៉ី