ល្បែងចិត្តសាស្រ្ត៖ តើអ្នកធ្វើអ្វីមុនគេ ក្នុងស្ថានភាពបែបនេះ? ចម្លើយដែលអ្នករើស នឹងប្រាប់ច្រើនពីចរិតរបស់អ្នក
- 2019-08-12 10:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បែងចិត្តសាស្រ្ត៖ តើអ្នកធ្វើអ្វីមុនគេ ក្នុងស្ថានភាពបែបនេះ? ចម្លើយដែលអ្នករើស នឹងប្រាប់ច្រើនពីចរិតរបស់អ្នក
មានទង្វើជាច្រើននៅក្នុងជីវិត ដែលអាចបកស្រាយអំពីអ្នក ដូចជាទម្លាប់ប្រចាំថ្ងៃ និងកាយវិការជាដើម។ នៅក្នុងរូបភាពមួយនេះ មានបញ្ហា៤យ៉ាងកំពុងតែកើតឡើងដំណាលគ្នា អ្វីដែលអ្នកសម្រេចចិត្តធ្វើមុនគេ អាចបង្ហាញយ៉ាងច្បាស់ពីអត្តចរិតរបស់អ្នក។
១. បិទភ្លើងកំសៀវទឹក
ប្រសិនបើអ្នក បិទភ្លើងកំសៀវទឹកមុនគេ មានន័យថាអ្នកជាមនុស្សដាក់ចិត្តដាក់កាយពេលធ្វើអ្វីមួយ និងមានភាពរហ័សរហួន។ អ្នកចេះសម្រេចចិត្តលឿន ដោយមិនស្មុគស្មាញច្រើន។ អ្នកបារម្ភពីសុវត្ថិភាព និងអាចគ្រប់គ្រងអារម្មណ៍បានល្អ ពេលមានអាសន្ន។ គ្មានអ្វីអាចបញ្ឈប់អ្នក ពីគោលដៅដែលអ្នកប្រាថ្នាឡើយ ហើយអ្នកក៏មិនងាយដើរបកក្រោយដែរ។
២. ទៅទទួលទូរសព្ទ
បើអ្នកឆ្លៀតទៅទទួលទូរសព្ទសិន មានន័យថាអ្នកជាមនុស្សចូលចិត្តផ្តោតអារម្មណ៍ និងពូកែរក្សាទំនាក់ទំនង។ អ្នកមានកាតព្វកិច្ចច្រើនដែលត្រូវធ្វើ ឬមួយអាចជារកស៊ីដែលមមាញឹកខ្លាំង។ អ្វីដែលអ្នកពិបាកទទួលយកបំផុត គឺពេលអ្នកដទៃធ្វើខុស។ អ្នកតែងតែមានការសន្ទនា ជជែកពិភាក្សា នូវអ្វីដែលមានប្រយោជន៍សម្រាប់ខ្លួនឯង។
៣. លួងទារកឲ្យបាត់យំ
បើអ្នកព្យាយាមទៅលួងទារកឲ្យបាត់យំមុនគេ អ្នកជាមនុស្សចិត្តត្រជាក់ ប៉ិនប្រសប់ និងចូលចិត្តជួយ អ្នកផងនៅជុំវិញខ្លួន ហើយក៏ហ៊ានលះបង់ដើម្បីអ្នកដទៃផងដែរ។ អ្នកស្រលាញ់គ្រួសារខ្លាំងណាស់ និងមានទំនាក់ទំនងល្អជាមួយមនុស្សរាល់គ្នា។ អ្នកខ្លាចភាពឯកា ដូច្នេះហើយមានមនុស្សម្នាក់នៅក្បែរពិតជាសំខាន់ណាស់។ រវាងការជួបជុំញ៉ាំអាហារជាមួយគ្រួសារ និងជប់លៀងនៅក្នុងបារ អ្នកច្បាស់ជាជ្រើសយកគ្រួសារមិនខាន។
៤. ដេញឆ្កែចេញពីសាឡុង
បើអ្នកគិតថាចង់ដេញឆ្កែចេញពីសាឡុងមុនគេ បង្ហាញថាអ្នកមិនអាចទ្រាំទ្រជាមួយភាពរញ៉េរញ៉ៃដាច់ខាត ទាំងក្នុងផ្ទះនិងក្នុងជីវិតផ្ទាល់ខ្លួន។ វាជារឿងចាំបាច់ ដែលត្រូវកំណត់អ្វីៗ ឲ្យនៅក្រោមការគ្រប់គ្រងរបស់អ្នក។ អ្នកនឹងមិនសុខចិត្ត ដរាបណាអ្វីៗសមតាមបំណង។ អ្នកផ្តោតសំខាន់ជាងគេ ទៅលើសម្ភារប្រើប្រាស់ និងមុខតំណែងក្នុងសង្គម។ អ្នកដឹងថាត្រូវដោះស្រាយយ៉ាងណា ក្នុងស្ថានភាពផ្សេងៗគ្នា ៕
ចុចអានបន្ត៖