ផ្លែឈើ​ ៤ ប្រភេទ​ស្រីៗ​គួរ​តែ​ចៀសវាង​ បើ​សិន​ជា​​ចង់​ស្រក​ទម្ងន់មែន​

  • 2019-08-07 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែ​ឈើ​ គឺ​ជា​របប​អាហារ​មួយ​ដែល​មនុស្ស​ស្រី​ត្រូវ​ការ​ជាចាំបាច់​ ដើម្បី​ទ្រទ្រង់សុខភាព។ តែ​ពេល​ខ្លះ​បើ​សិន​ជា​​ទទួល​ទាន​មិន​ត្រឹម​ត្រូវ​ក៏​មិន​ល្អ​ដែរ ម្យ៉ាង​ទៀត​សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់​ វិញ​គួរ​តែ​ចៀសវាង​នូវ​ផ្លែឈើ​ទាំង​នេះ​ទើប​ជា​ការ​ប្រសើរ ៖

១. ផ្លែ​សារី ៖ ផ្លែ​សារី​មាន​គុណ​វិបត្តិ​​សំខាន់​ម្យ៉ាង​ដែល​អាច​រំខាន​ដល់​ការងារ​នៃ​ពោះវៀន​របស់​អ្នក​ហើយ​មាន​ឥទ្ធិពល​ទៅ​ការ​ទល់​លាមក​របស់​អ្នក ដូច្នេះ​វា​អាច​ឲ្យ​អាច​ឡើង​ទម្ងន់​បាន។ អ្នក​គួរ​តែ​ជំនួស​មក​ញ៉ាំ​ផ្លែ​ឪឡឹក​វិញ​ព្រោះ​វា​បាន​ផ្ដល់​ជាតិ​ទឹក​យ៉ាង​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល ម្យ៉ាង​ទៀត​ វា​ជា​ជំនួយ​ដ៏​អស្ចារ្យ​នៅ​ពេល​អាកាសធាតុ​ក្ដៅ​ព្រោះ​​ធ្វើឲ្យ​មាន​តុល្យភាព​ទឹក​នៅ​ក្នុង​ខ្លួន​សម្រាប់​ជួយ​ឲ្យ​រូបរាង​​និង​ស្បែក​ស្អាត។

២. ផ្លែ​ប៊័រ ៖ អ្នក​ដឹង​ហើយ​ថា​​ផ្លែ​ឈើ​នេះ​អាច​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​តែ​វា​មិន​មែន​ជា​អាហារ​ដែល​អ្នក​ត្រូវ​ញ៉ាំ​ដើម្បី​ស្រក​ទម្ងន់​នោះ​ទេ ដូច្នេះ​អ្នក​គួរ​តែ​ញ៉ាំ​ផ្លែ  berries  ជំនួស​វិញ​ព្រោះ​វា​​មាន​ជាតិ​ស្ករ​ទាប​ វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​​ដែល​ជួយ​រក្សា​លំនឹង​នៃ​ទម្ងន់​របស់​អ្នក​បាន​ល្អ មិន​ឲ្យ​លើស

៣. ផ្លែ​ទំពាំងបាយជូរ ៖ វា​ជា​ផ្លែឈើ​ដែល​មិន​សូវ​ផ្ដល់​ផល​ល្អ​ដល់​ពោះវៀន​ និង សុខភាព​អ្នក​ទេ ម្យ៉ាង​ទៀត​វា​អាច​ប៉ះពាល់​ដល់​ធ្មេញ​អ្នក​ដោយ​សារ​ជាតិ​អាស៊ីដ​របស់​វា។ ជា​ការ​ល្អ​អ្នក​គួរ​តែ​ញ៉ាំ​ផ្លែ​ប៉ោម​វិញ ព្រោះ​ជា​ផ្លែ​ឈើ​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​ហើយ​មិន​មាន​ជាតិ​ខ្លាញ់​ដែល​ប៉ះ​ពាល់​ដល់​ទម្ងន់​ និង ជួយ​បំពេញ​ថាមពល​ក្នុង​ខ្លួន​ទៀត​ផង។

៤. ផ្លែ​ចេក ៖ ផ្លែ​ចេក​គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​ថាមពល​ខ្លាំង​បំផុត និង មាន​ការ​រំលាយ​យឺត​ៗ​ ដូច្នេះ​ហើយ​បើ​សិន​ជា​អ្នក​ចង់​ស្រក​ទម្ងន់​នោះ​ទេ​គួរ​តែ​កុំ​ញ៉ាំ​វា​ញឹកញាប់​ពេក គួរ​តែ​ជំនួស​ផ្លែ​ក្រូច​វិញ​ទៅ​ព្រោះ​វា​មាន​លទ្ធភាព​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ និង សារធាតុ​អាក្រក់​ចេញ​ពី​រាង​កាយ។​

ចុចអាន៖ញុំា​អាហារ​ទាំង​នេះ អត់ធាត់ហើយ​ជួយ​ឲ្យ​គេង​លក់​ស្រួលទៀត

ប្រភព៖ Brightside ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម