ចង់ស្រកគីឡូ កុំភ្លេចអាហារប៉ុន្មានមុខនេះ

  • 2019-08-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារ​ប្រភេទ​ខុសគ្នា​មាន​សារប្រយោជន៍​ក៏ខុសៗ​គ្នាដែរ។ តែសម្រាប់​អាហារខាង​ក្រោម​នេះមាន​អត្ថប្រ​យោជ​ន៍​ធំៗ​ពីរគឺ​ជួយ​អ្នក​ទទួលទាន​បាន​ពេលពោះ​ទទេហើយ​នៅជួយ​បន្ថយ​គីឡូបាន​ថែមទៀត។ មានដូចជា៖

១ ស៊ុតមាន់​ឫ​ស៊ុតទា

ទទួលទាន​ស៊ុតមិន​ប៉ះពាល់​ដ៏​កូលេស្តេរ៉ល​របស់អ្នក​ឡើយ។ ស៊ុត​ពណ៌លឿង​មាន​ប្រូតេអុី៊ន​អាស៊ីដ​អាមីណូ​ច្រើន​ និង​ខ្លាញ់​ល្អ។ វាមាន​កាឡូរីទាប​ហើយ​ជាទូទៅ​ធ្វើអោយ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត។ សាក​ល្បង​ស៊ុត​ឆ្អិនតាមការស្ងោរ​ជំនួស​ឱ្យ​ស៊ុតចៀន។

២ គ្រាប់​ Buckwheat

វា​ជាគ្រាប់​ធញ្ញជាតិ​ល្អ​សម្រាប់​ពេល​ពោះ​ទទេ។ វាផ្ទុក​សារជាតិ​សរសៃ ប្រូតេអុី៊ន និង​សារធាតុរ៉ែ​ផ្សេងទៀត មិន​ត្រឹម​តែ​បុ៉ណ្ណោះ ​វាជួយ​អ្នក​ឲ្យឆ្អែត​បាន​រយះពេល​យូរទៀតផង។

៣​ បបរពោត

ទទួលទាន​បបរពោត​នៅពេលព្រឹក​ជួយអ្នក​ឲ្យស្រក​ទម្ងន់​ដោយ​ធ្វើឲ្យ​ឆ្អែត​បាន​យូរ។

៤ ឪឡឹក

វាមាន​កាឡូរីទាប​និងមាន​ជាតិសរសៃខ្ពស់​ផ្លែឪឡឹក​គឺជាផ្លែឈើ​ដ៏អស្ចារ្យមួយ​ដែលត្រូវ​បរិភោគ​នៅលើពោះ​ទទេ។ វាធ្វើ​ឲ្យអ្នក​មានអារម្មណ៍​ថាឆ្អែត ដូច្នេះ​បើអ្នក​មានអារម្មណ៍​ឆ្អែត​ហើយ អ្នក​ប្រាកដជា​ញុំាតិច។

៥ ផ្លែប៊ឺរី

ផ្លែប៊ឺរី​មួយ​ក្តាប់​តូចនៅលើរបបអាហារ​ធញ្ញជាតិរបស់​អ្នក​ដូចជា​ អាហារសម្រន់​ឬក្នុង​ការធ្វើឱ្យ​រលោងផ្តល់​ឱ្យអ្នក​នូវ​ជាតិ​សរសៃ​និង​សារធាតុ​ប្រឆាំងអុកស៊ីតកម្ម​សំខាន់ៗ។ ប៊្លូបឺរី​ត្រូវបាន​គេជឿជាក់ថា​ជួយ​ជំរុញ​ការរំលាយ​អា​ហារ​។

៦ ផ្លែ​ល្ហុង

ផ្លែឈើ​ត្រូពិកមួយនេះ​គឺជាវិធីដ៏​ល្អមួយ​ដើម្បីចាប់ផ្តើម​ពេលព្រឹក​របស់អ្នក។ វាគឺជា​ថ្នាំ​បញ្ចុះ​ទឹកនោម ​ដូច្នេះ​ផ្លែ​ល្ហុង​អាច​ជួយ​ឱ្យអ្នក​ស្រក​ទំងន់​បាន។ វាផ្ទុកវីតាមីន​និង​ជាតិរ៉ែ​នៅក្នុង​ផ្លែល្ហុង​មានសុខភាព​ល្អ​សម្រាប់​អ្នក​ផង​ដែរ។

៧ សណ្តែកដី

ពួកវា​ពោរពេញ​ទៅដោយ​ប្រេងល្អ​មានកាឡូរីខ្ពស់​ហើយនឹង​ជួយឱ្យអ្នក​មានអារម្មណ៍​ឃ្លានក្នុងអំឡុង​ពេល​បំពេញ​ការងារ។ បន្ទាប់មក​អ្នកអាចញ៉ាំ​អាហារ​ពេលព្រឹក​ដែល​មាន​សុខភាពល្អ​ នៅពេលក្រោយ​ហើយថែម​ទាំងអាច​ឃើញថា​អ្នកញ៉ាំតិច​នៅពេល​ថ្ងៃ។

ចុចអានបន្ត៖

ដល់ម្លឹងផង! ភេសជ្ជៈ​ទាំងនេះ ​ញុំា​បាន​ពេល​ពោះ​ទទេ​ហើយនៅ​ជួយ​សម្រក​រាងទៀត

អាហារ៥មុខ អាចញ៉ាំពេលយប់ហើយសុខភាពល្អទៀត

រឿង ១០ យ៉ាង​នឹង​កើតឡើងលើរាងកាយ​ បើអ្នក​មិន​ទទួលទាន​សាច់

ប្រភព៖ foodeatsafe ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម