រលក​សិប្បនិមិត្ត​ស្រាប់​តែ​ក្លាយ​ជា​រលក​ស៊ូណាមិ ធ្វើ​ឲ្យ​មនុស្ស​បាក់​ជើង សួន​ទឹក​ត្រូវ​បិទ

  • 2019-08-02 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រោះ​ថ្នាក់​បាន​មក​ដល់​លឿន​ពេក ធ្វើ​ឲ្យ​អ្នក​​លេង​កម្សាន្ត​ក្នុង​សួន​ទឹក ត្រៀម​ខ្លួន​មិន​ទាន់ បណ្ដោយ​ឲ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​បាក់​ដៃ​បាក់​ជើង។

កាល​ពី​រសៀល ថ្ងៃ​ទី​៣១ ខែ​កក្កដា បាន​កើត​មាន​គ្រោះ​ថ្នាក់​មួយ​នៅ​ឧទ្យាន​ទឹក Yu Lan ដែល​ស្ថិត​ក្នុង​ខេត្ត Jilin បណ្ដាល​ឲ្យមនុស្ស​ចំនួន​៤៤​នាក់​ត្រូវ​រង​របួស ដោយ​នៅ​ក្នុង​នោះ​មាន​នាក់​ត្រូវ​បាក់​ឆ្អឹង បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់។ បច្ចុប្បន្ន​ សមត្ថកិច្ច​​កំពុង​ស្វែង​រក​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខាងលើ។

លទ្ធផល​បឋម​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ពេល​អ្នក​​មក​លេង​កម្សាន្ត​នៅ​ក្នុង​សួន​ទឹក​កំពុង​សប្បាយ​រីករាយ​នៅ​ក្នុង​សមុទ្រ​សិប្បនិមិត្ត ស្រាប់​តែ​ទឹក​ហូរ​មក​ដូច​ទឹក​បាក់​ទំនប់ ប្រែ​ពី​រលក​តូច​ៗ ទៅ​ជា​រលក​ស៊ូណាមិ ធ្វើ​ឲ្យ​នាង​ លេង​ទឹក ត្រៀម​ធ្វើ​អ្វី​មិន​ទាន់ ទើប​អ្នក​ខ្លះ​ត្រូវ​រង​របួស​ដល់​បាក់​ដៃ បាក់​ជើង។

តាម​នោះ​ដែរ មូលហេតុ​ដែល​បង្ករ​ឲ្យ​មាន​បញ្ហា​នេះ​​មក​ពី​មាន​បញ្ហា​ភ្លើង​អគ្គនិសនី​ដែល​ធ្វើ​ឲ្យ​រលក​ទៅ​ជា​ធំ​ជ្រុល។ មក​ទល់​ពេល​នេះ សមត្ថកិច្ច​បាន​ចុះ​បិទ​សួន​ទឹក​ជា​បណ្ដោះអាសន្ន​ហើយ ព្រោះ​មាន​អ្នក​​របួស​ច្រើន​ពេក៕

ចុចអានបន្ត៖ ក្រោយ​លែង​លះ Song Joong Ki ធ្លាក់​កូដ Song Hye Kyo ឡើង​ថ្លៃ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម