អាហារ​ទាំងនេះគួរ​ចៀសវាង ​ប្រសិនបើ​អ្នកកំពុងមាន​អាការៈបាក់ទឹកចិត្ត

  • 2019-07-31 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺបាក់ទឹកចិត្ត​ជាជំងឺមួយ​ត្រូវព្យាបាល​ដោយប្រើ​ថ្នាំ។ ដូច្នេះ​មានអាហារ​មួយចំនួន​គួរតែមិន​បរិភោគ​ចំពោះ​អ្នក​មាន​សញ្ញា​បាក់ទឹកចិត្ត ដោយសារតែ​មានអាហារ​មួយចំនួន​រំខានទៅដល់​ថ្នាំ ឫ​ បណ្តាល​ឲ្យរោគសញ្ញា​កាន់តែ​មិនល្អ​ថែម​ទៀត។ តើអាហារ​ណាខ្លះ​មិនគួរបរិភោគ​សម្រាប់អ្នកកំពុង​មានអាការៈបាក់​ទឹកចិត្ត?

១. តែឫ​កាហេ្វ

ភេសជ្ជៈ​មានជាតិ​កាហ្វេអុីន​ខ្ពស់មាន​ដូចជា តែ កាហេ្វ ឫ​ភេសជ្ជៈ​លើក​កម្លាំង​ផ្សេងទៀត​នឹងផ្តល់​ផលវិបាក​ពេល​គេង ពិសេស​កាន់តែ​រសាប់រសល់​ដែលមនុស្ស​ធម្មតា​គេងលក់លឿន​ជាងអ្នកមាន​បញ្ហា​បាក់ទឹកចិត្ត។

២. ភេសជ្ជៈ​ផ្អែម

ភេសជ្ជៈផ្អែម​មានជាតិ​កាហ្វេអុីន​លាយតិច ហើយ​វាក៏លាយ​ជាតិស្ករ​ដែរ។ វានឹង​បណ្តាល​ឲ្យរាងកាយ​មានភាព​តាន​តឹង ប្រសិន​អ្នក​ទទួលទាន​ភេសជ្ជៈ​មានជាតិស្ករ​ជាប្រចាំ​អាចនឹង​ជាលទ្ធផល​ជំងឺបាក់ទឹកចិត្ត។ អញ្ចឹង​ភេសជ្ជៈ​មានរសជាតិ​ផ្អែមឫ​ផ្អែមដូចស្ករ​ពុំគួរ​ទទួលទាន​ឡើយ។

៣. គ្រឿង​ស្រវឹង

អ្នកប្រហែល​ជាគិតថា​ពេលពិបាក​ចិត្តមានតែស្រា​ទេអាច​ជួយបាន ឫ​ក៏ញុំាស្រា​ធ្វើឲ្យគេង​លក់ស្រួល​និង​បំបាត់​ភាពតានតឹង។ ជាលទ្ធផល អ្នកស្រាវជ្រាវ​បាន​បង្ហាញថា ព្រោះតែបាក់ទឹកចិត្តបែរជាទៅរកគ្រឿងស្រវឹង ឫ​គ្រឿង​ស្រវឹង​បណ្តាលឲ្យ​មាន​ការបាក់ទឹកចិត្ត។ ទោះជាយ៉ាង​ណាក៏​ដោយ​មិន​គួរផឹក​ដើម្បីដោះ​ស្រាយបញ្ហា​ផ្លូវចិត្ត​និង​អារម្មណ៍នោះទេ ផ្ទុយទៅវិញវា​កាន់តែធ្វើ​ឲ្យអ្នកញៀន​ថែមឡើង។

៤. ថ្នាំបូ៉វ

ទោះបីជា​យិនសុិន​ត្រូវបានគេដឹងថា​ជាថ្នំា​បំប៉ន​រាងកាយ បុ៉ន្តែបើ​ប្រើថ្នំា​ប្រឆាំងការ​បាក់ទឹកចិត្ត​ហើយ ប្រើ​យិនសុិន​វាអាចមាន​ផលប៉ះពាល់​ទៅលើថ្នាំ។ បើញុំាថ្នាំ​សម្រាប់ព្យាបាល​បាក់ទឹកចិត្ត​ហើយ ត្រូវតម​ឫផ្អាក​ញុំា​ថ្នាំ​បូ៉វសិន។

៥. សាច់​ក្រក​វែងៗ

អាហារ​ដែលមាន​ផ្ទុកបរិមាណ Tyrone ខ្ពស់មាន​ផ្ទុកប្រភេទផ្សិត​ដូចជា សាច់ក្រក ស្រាបៀរ ស្រា អាច​មាន​ប្រតិកម្ម​ជាមួយថ្នាំបាក់​ទឹកចិត្ត​ដូចជា ការប្រកាច់ ឫ​សម្ពាធឈាម​ឡើងខ្ពស់។

៦. ទឹក​ផ្លែឈើ

ការស្រាវជ្រាវ​បានបង្ហាញថា​ផ្លែឈើណា​មានជាតិ​ជូរ​ដូចជា ទឹក​ផ្លែក្រូច ទឹកទំពាំងជូរ និង​ទឹកផ្លែផាសសិន​ត្រូវ​បានរកឃើញថា​ប៉ះពាល់​ទៅ​ដល់ថ្នាំ។ យ៉ាងនេះ​ហើយ បើអ្នក​កំពុងមាន​លេបថ្នាំ​មិនគួរញុំា​ទឹកផ្លែឈើទេ វាអាច​អប្រសិទ្ធភាព​ដល់​ថ្នាំបាន។

៧. គ្រាប់​ល្ពៅលីង

វាត្រូវ​បានចាត់​ជាគ្រាប់ធញ្ញជាតិ​ផ្តល់ផលល្អ​សម្រាប់​រាងកាយ តែដោយ​សារតែ​វាមានសារធាតុ​ប៉ូតាស្យូម​ប្រូ​ម៉ាត ជាសារធាតុរំខាន​ទៅដល់ការ​ស្រូបអុីយ៉ូត​នៃ​ក្រពេញទីរ៉ូអុីត ដូច្នេះ​ចៀសវាង​ឫ​តមវាតែម្តង៕

ចុចអានបន្ត៖

អាហារ៥មុខ អាចញ៉ាំពេលយប់ហើយសុខភាពល្អទៀត

អាហារ​ទាំង ៨ ប្រភេទ​ដែល​អ្នកមិនគួរ​បរិភោគ​ក្រោយ​អាយុ ៣០ ឆ្នាំ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម