ពេលទៅណាមកណា ស្រីៗគួរមានរបស់ ៥ មុខ ក្នុងកាបូបដាក់តាមខ្លួន
- 2019-07-29 10:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលទៅណាមកណា ស្រីៗគួរមានរបស់ ៥ មុខ ក្នុងកាបូបដាក់តាមខ្លួន
ពេលនិយាយដល់កាបូបមនុស្សស្រី អ្នកច្បាស់ជាចង់ដឹងណាស់ ថាមានអ្វីខ្លះទៅ? ស្រីៗខ្លះ និយមប្រើកាបូបតូចល្មមពិតមែន ប៉ុន្តែមិនដែលភ្លេចដាក់របស់ ៥ មុខនេះជាប់តាមខ្លួននោះទេ ព្រោះវាសុទ្ធតែជារបស់ចាំបាច់។
១. ក្រែមផ្តល់សំណើមបបូរមាត់
ចង់ឲ្យបបូរមាត់ស្អាតទន់រលោងពេញមួយថ្ងៃ លាបក្រែមធម្មតាតែមួយមុខមិនគ្រប់គ្រាន់ទេ ត្រូវដាក់ក្រែមផ្តល់សំណើមជាប់ខ្លួនជានិច្ច ពុំនោះទេបរិយាកាសខាងក្រៅ នឹងធ្វើឲ្យបបូរមាត់ស្ងួតប្រេះលាបអីក៏មិនចូលសព្វល្អដែរ។
២. ក្រដាសសើម
របស់សំខាន់ទី ២ គឺកន្សែងសើម។ វាតូចហើយស្រាលល្មម មិនពិបាកស្ពាយតាមខ្លួនទេ។ អ្នកចាំបាច់ត្រូវប្រើវា ដើម្បីជូតដៃសម្លាប់មេរោគមុនញ៉ាំចំណីអាហារ ពេលចូលបន្ទប់ទឹក ឬប្រើក្នុងស្ថានភាពបន្ទាន់ណាមួយ។
៣. ក្រែមលាបមាត់
គួរមានក្រែមលាបមាត់ ដែលអាចប្រើនៅលើថ្ពាល់ ឬភ្នែកក៏បាន ដើម្បីងាយស្រួលថែមថយនិងចំណេញពេលវេលាទៀតផង។
៤. ទឹកបាញ់មុខ
ទឹកបាញ់មុខក៏មិនអាចខ្វះបានដែរ។ វាអាចជួយឲ្យការផាត់មុខជាប់បានយូរ ធ្វើឲ្យស្បែកទន់ មានសំណើម ត្រជាក់ស្រស់ស្រាយ។ អាចទិញដបដែលតូចល្មម ដើម្បីងាយស្រួលដាក់តាមខ្លួន និងយកទៅកន្លែងធ្វើការ សម្រាប់អ្នកដែលប៉ះនឹងម៉ាស៊ីនត្រជាក់យូរម៉ោង។
៥. ខ្សែចងសក់ជ័រ
ខ្សែចងសក់ប្រភេទនេះ គួរមានជាប់ខ្លួន ឬពាក់នៅកដៃ ធ្វើជាស្ទីលមួយបែបក៏បានដែរ។ អាចទុកប្រើនៅពេលក្តៅស្អុះចង់ចងសក់ឡើងលើឲ្យស្រឡះ ព្រោះវាមិនផុយងាយដាច់ដូចជាកៅស៊ូ ថែមទាំងមិនបាក់សក់ទៀតផង៕
ចុះអ្នកវិញ ចូលចិត្តយករបស់អ្វីខ្លះតាមខ្លួន ខ្វះមិនបាននោះ?
ចុចអានបន្ត៖ ឈប់ភ្លាម! គ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់ បើទម្លាប់គេងបែបនេះរាល់យប់