ទាំង​នេះ​បញ្ជាក់​ថា​មនុស្ស​ស្រី​លែង​ចង់​ទាក់​ទង​អ្នក​ទៀត​ហើយ ទោះ​ក្នុង​ឋានៈ​អ្វី​ក៏​ដោយ​

  • 2019-07-29 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ទំនាក់ទំនងស្នេហា មនុស្ស​ស្រី​តែងតែ​ខ្វល់​និង​យក​ចិត្ត​ទុក​ដាក់​លើ​មនុស្សនាងស្រលាញ់ណាស់​។ នាង​ចំណាយ​ពេល​ជា​ច្រើន​ដើម្បី​បាន​ក្បែរ​អ្នក​ និង​ចង់​ដឹង​ចង់​លឺ​​ពី​អ្នក​គ្រប់​យ៉ាង​។​ ប៉ុន្តែបើស្ងាត់ៗ ស្រាប់តែអ្នកទៅចោលនាង លែងអើពើនឹងនាងទៀត នាង​ក៏​អាចបញ្ចប់ទំនាក់ទំនងនេះ​ដោយ​គ្មាន​លក្ខ​ខណ្ឌ​នោះ​ដែរ។ សញ្ញា​ប៉ុន្មាន​នេះ បញ្ជាក់​ថា​នាង​លែង​ត្រូវ​ការ​អ្នក​ទៀត​ហើយ៖

១ ​មិន​ងាយ​ឆ្លើយ​តប​នឹង​សារ​អ្នក

នៅ​ពេល​នាង​ឃើញ​សារ​អ្នក​ នាង​ទុក​វា​ចោល​ក្នុង​រយៈ​ពេលយូរ​ ទើប​នាង​ឆ្លើយ​តប​ទៅ​អ្នក​វិញ។ ​​ទោះបីឆ្លើយ ក៏សារនោះមិនសូវផ្អែមល្ហែមដូចមុនដែរ។

២ លែង​សូវ​និយាយ​ស្ដី​ដូច​មុន​

ពេល​នៅ​ជា​មួយ​អ្នក​ នាង​លែង​ចង់​ដឹង​ចង់​សូរ​អ្វី​ពី​អ្នក​ទៀត​ ។ ក្នុង​ពេល​និយាយ​គ្នា​ទៀត​សោត នាង​ក៏​មិន​មាន​ស្នាមញញឹម​​ដូច​នាង​មាន​កន្លង​មក​ដែរ វា​ហាក់​ដូច​ជា​ពោ​រ​ពេញ​ដោយ​ភាព​សោះកក្រោះ និង ស្ងៀម​ស្ងាត់​ជា​ខ្លាំង។

៣ លែង​គិត​គូរ​ពី​អ្នក

ចង់​ធ្វើអ្វី សម្រេចចិត្ត​ធ្វើ​អ្វី​នោះ នាង​តាម​តែ​ចិត្ត​អ្នក​ នាង​មិន​បញ្ចេញ​យោបល់​អ្វី​ទេ។ ​​​​​

​​​​​​​​៤ លែង​ផ្ញើរ​សារ​និង​ទាក់ទង​ទៅ​អ្នក​មុន

នាង​មិន​ទូរស័ព្ទ​ទៅ​អ្នក​ដូច​រាល់​ដង មិន​ផ្ញើរ​សារ មិន​សួរ​ពី​អ្នក​ថា​យ៉ាង​ម៉េច​ហើយ​នោះ​ទេ។ បើ​អ្នក​សូរ​នាង​មួយ​ម៉ាត់ នាង​ក៏​ឆ្លើយ​មួយ​ម៉ាត់ ហើយ​ពេល​ខ្លះ​នាង​មិន​និយាយ​អ្វី​ផង ។

៥ លែង​ប្រាប់​ពី​កន្លែង​ដែល​នាង​ទៅ

ទៅ​ណា​មក​ណា នាង​មិន​ចង់​ឲ្យ​អ្នក​ដឹង​លឺ​នោះ​ទេ។ នាងចាប់ផ្តើមរស់នៅដោយលែងមានវត្តមានរបស់អ្នក ហើយសម្របខ្លួនជាមួយជីវិតថ្មី។

៦ ដើរ​កំ​សាន្តតែ​ជាមួយ​មិត្ត​ភក្តិ

នាង​មាន​អារម្មណ៍​ខ្លាច​អ្នក នាង​មិន​ចង់​ទៅ​ណា​មក​ណា​ជា​មួយ​អ្នក​ទេ​។ ​ ពេល​ក្បែរ​អ្នក នាង​គ្មាន​ភាព​រំភើប​ឡើយ អី​ច៊ឹង​ហើយ នាង​តែង​តែ​ចំណាយ​ពេល​ជា​មួយ​មិត្ត​ស្និទ​ស្នាល​នាង​តែប៉ុណ្ណោះ។ ​

៧ មាន​លេស​ស្ទើរ​គ្រប់​រឿង​​

អ្នក​អាច​សង្កេត​ពី​នាង​បាន​ពី​ស​កម្មភាព​នាង​រាល់ថ្ងៃ។ នាង​ចាប់​ផ្ដើម​ដោះ​សារ​គ្រប់​ចំណុច មាន​លេស​មិន​ចេះ​ចប់ រវល់​នេះ​រវល់​នោះ​រហូត ទោះ​ការ​ពិត​នាង​ទំនេរ​ក៏​ដោយ។ ហេតុ​ផល​តែ​ម៉្យាង នាង​មិន​ចង់​ទាក់​ទង​អ្នក​ទៀត វា​អាច​ទៅ​រួច​ដែរ ដែល​មនុស្ស​ស្រលាញ់​គ្នា គ្មាន​ពេល​ឲ្យ​គ្នា​សោះ សូម្បី​តែ​តប​សារ​នោះ ហើយ​រវល់​គ្មាន​ចន្លោះ​បែប​នេះ​អ៊ីចឹង​នោះ។ បើ​នាង​ស្រលាញ់​អ្នក​ នាង​ត្រូវ​ការ​អ្នក​ណាស់ មិន​មែន​ទុក​អ្នក​ចោល​នោះ​ទេ។

បើ​អ្នក​សង្កេត​ឃើញ ប៉ុន្មាន​ចំណុច​នេះ​ហើយ កុំ​ស្ទាក់​ស្ទើរ​អី​ទៀត​ សួរ​ពី​ចិត្ត​នាង​ឲ្យ​ច្បាស់​ថា​នាង​នៅ​ស្រលាញ់ នៅ​ចង់​បន្ត​ទំនាក់​ទំនង​នេះ​ទៀត​ឬ​អត់។ ដូច្នេះអ្នកគួរស្វែងរកឬសគល់នៃទំនាក់ទំនងរបស់អ្នកទាំងពីរ ជួនកាលអ្នក អាច​កំហុស​ រហូដដល់នាងឆ្អែតចិត្ត ព្រមដើរចេញពី​អ្នក​ដោយ​ខ្លួន​ឯង​៕

ចុចអានបន្ត៖​ចំណុច​តូច​តាច​ ​៤ យ៉ាង មនុស្ស​ស្រី​មិន​បាន​ដឹង​ថា​ខ្លួន​ធ្លាប់​ឆ្លង​កាត់ពីមុនមក

អត្ថបទ៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម