មករៀនធ្វើបាយឆាម្នាស់ឱ្យមានរសជាតិឆ្ងាញ់មិនចាញ់ហាង

  • 2019-07-29 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​ក៏​ជា​ហ្វេន​បាយ​ឆា​ម្នាស់​ដូច​​បង​កញ្ញា​ដែរ តោះ​ថ្ងៃ​នេះ​យើង​មក​​រៀន​ពី​វិធី​ធ្វើ​ជាមួយ​គ្នា។ មិន​មាន​អ្វី​ស្មុគស្មាញ​ឡើយ ហើយ​រសជាតិ​ក៏​ធានា​ថា​ឆ្ងាញ់​ជាប់​​ចិត្ត​តែ​ម្ដង។

គ្រឿង​​ផ្សំ៖

-បាយ​ស​២​ចាន

-ម្នាស់​មួយ​ផ្លែ

-បង្គា​៥​ក្បាល

-សាច់​ក្រក

-សាច់​ជ្រូក ឬ​សាច់​ Ham

-ទំពាំងបាយ​ជូរ​ក្រៀម​២​ស្លាប​បាយ

-បឺ​ដុំ​១​ស្លាប​ព្រាបាយ

-ម្សៅ​ការី​១​ស្លាប​ព្រា​បាយ

-ខ្ទឹម​ស​១​ស្លាប​ព្រា​បាយ

-គ្រាប់​ស្វាយ​ចន្ទី

-ម្រេច​១​ស្លាប​ព្រា

-ស៊ុត​២​​គ្រាប់​

-ទឹក​ត្រី​១​ស្លាប​ព្រា​បាយ

-ទឹក​​ប្រេង​ខ្យង

-ស្លឹក​ខ្ទឹម

វិធី​ធ្វើ៖

ជំហាន​ទី​១៖ ផ្នែក​ម្នាស់

-កាត់​​ម្នាស់​​ជា​២​ តែ​កុំ​ពុះ​ចំ​ពាក់​កណ្ដាល។ គួរ​ពុះ​ឱ្យ​ចេញ​ជា​ក្រឡូម​​ដូច​ចាន​ដែល​អាច​ដាក់​បាយ​ចូល​បាន​ច្រើន។

-ឆ្កៀល​សាច់​ចេញ​ឱ្យ​ស្អាត ហើយ​ទុក​លើ​ចាន​ស្អាត​មួយ​ឡែក។

-សាច់​ដែល​ឆ្កៀល​រួច យក​មក​​កាត់​ដុំ​តូចៗ​ល្មម​សម្រាប់​ឆា​ជាមួយ​បាយ។

ជំហាន​ទី២៖ ផ្នែក​បាយ

-ដាក់​ខ្ទះ​លើ​ភ្លើង​ឱ្យ​​ក្ដៅ ចាក់​​បឺរ​​ចូល​ រួច​ដាក់​ខ្ទឹម​​ស​លីង​ឱ្យ​ឈ្ងុយ។ បន្ទាប់​មក​ដាក់​សាច់​ក្រក​និង​សាច់​ Ham ចូល​កូរ​រហូត​ឡើង​ក្រហម។

-ដាក់​បង្គា​ ការ៉ុត​ (តាម​ចូល​ចិត្ត) បាយ សាច់​ម្នាស់ ​និង​ទំពាំងបាយ​ជូរ​ចូល​​។ ចាក់​ប្រេង​ខ្យង​ចូល​បន្តិច ទឹក​ត្រី អំបិល ម្រេច​ ​និង​ម្សៅ​ការី​ចូល​បន្តិច​ ហើយ​​កូរ​រហូត​សព្វ​ជាតិ។

-បន្ទាប់​មក​គោះ​ពង​ទា​ចូល​ក្រឡុក​ឱ្យ​សព្វ​សាច់​បាយ រហូត​ឡើង​ស្ងួត​និង​ឆ្អិន​សាច់​បង្គា​។

ជំហាន​ទី​៣៖ ពេល​ញ៉ាំ

-ដួស​បាយ​ដែល​ឆា​រួច​ដាក់​ចូល​ក្នុង​សម្បក​ម្នាស់​ ហើយ​រោយ​​ស្លឹក​ខ្ទឹម សាច់​ជ្រូក​ផាត់ ​និង​គ្រាប់​ស្វាយ​ចន្ទី​ចូល​​ជា​ការ​ស្រេច៕

ចុចអាន៖ ​ គេ​តែង​ថា​យើង​ផ្លាស់​ប្ដូរ​ហើយ តែ​មិន​ដែល​ឃើញ​ពី​ណា​សួរ​យើង​ឆ្លង​កាត់​អ្វី​សោះ

ប្រភព៖ wongnai ប្រែ​សម្រួល៖ សរ សុគន្ធី