វិធីងាយៗជួយ​ឱ្យ​រដូវ​មក​ទៀងទាត់

  • 2019-07-23 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ម្នាក់​ណា​ដែល​មិន​រអ៊ូ​រទាំ​អំពី​ការ​មករដូវ​ថា​វា​ពិតជា​រំខាន​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ ហើយ​អ្នក​ខ្លះ​លួច​គិតថា​បើ​កើតមក​ជា​មនុស្ស​ប្រុស​​មិនដឹង​ជា​ល្អ​យ៉ាងណា​ទេ ពិត​មែនទេ​ស្រីៗ​គ្នា​យើង? អ្វី​ដែល​កាន់តែ​រំខាន​នោះ​គឺ​ការ​មក​រដូវ​មិន​ទៀងទាត់​នេះ​ឯង។

កញ្ញា​សូម​លើក​យក​វិធីសាស្រ្ត​ងាយៗ​ទាំង​៥ មក​បង្ហាញ​ជូន​មិត្ត​នារីឱ្យ​បាន​យល់ដឹង៖

1. បញ្ឈប់​ការ​ទទួលទាន​គ្រឿង​ស្រវឹង៖

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ធ្វើឱ្យ​ប៉ះពាល់ដល់​ដំណើរការ​នៃ​មុខងារ​ថ្លើម​របស់អ្នក ដែល​ជាហេតុ​នាំ​ឱ្យ​ការមក​រដូវ​របស់អ្នក​មិនទៀងទាត់។

2. រក្សា​ទម្ងន់​ឱ្យបាន​សមរម្យ៖

មិនមែន​ចំពោះ​តែ​អ្នក​ធាត់លើស​ទម្ងន់ទេ ​សូម្បី​តែ​អ្នក​ដែល​មាន​ទម្ងន់តិច​ពេក​ក៏​ជាកត្តា​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​ការ​មក​រដូវ​របស់អ្នក​ផងដែរ។ អ្នកដែល​មាន​ទម្ងន់តិច​ពេក​អាច​បណ្ដាល​មកពី​កត្តា​កង្វះជីវជាតិ​ដែល​ជា​ហេតុ​នាំឱ្យ​មាន​លោហិត​រដូវ​តិច​ពេក​ ឬ​រដូវ​មក​មិន​ទៀងនេះឯង។

3. គិតគូរ​អំពី​ការ​តម​អាហារ៖

ការដែល​អ្នកទទួល​ទាន​អាហារ​ដែល​សម្បូរជាតិ​ការបូ​អ៊ីដ្រាត​ច្រើនពេក​ធ្វើឱ្យ​រដូវ​របស់អ្នក​មិន​ទៀងទាត់។ ជាទូទៅ​អ្នក​ដែល​មិន​ទទួលទាន​សាច់​ទាល់តែសោះ ​ឬអ្នក​ដែល​ទទួលទានសាច់​តិចតួច​បំផុត​ប្រឈម​មុខ​នឹង​ការ​មករដូវ​មិនទៀងទាត់។ មូលហេតុ​គឺ​បណ្ដាល​មក​ពី​អ្នកទទួលទាន​តែ​បន្លែសុទ្ធ​គឺលើស​ជាតិ​ហ្វៃប៊ើ ​ហើយវា​ជា​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ទៅនឹង​ការ​ផលិត​អរម៉ូន​អេស្រ្តូហ្ស៊េន។

4. ចៀសវាង​អាការ​ស្រ្តេស៖

អាការ​ស្រ្តេស​ជា​ដើម​ចម​នៃការ​ពន្យារពេល ​ឬ​បង្អាក់ការ​ជ្រុះ​ស៊ុត​អូវែរ ដែល​ជា​កត្តា​នាំឱ្យ​រដូវ​មកយឺត​ ឬមិន​មក​តែម្ដង។ អាការស្រ្តេស​ដែល​កើតមាន​មិនថា​ចំពោះ​រាងកាយ​ឬ​អារម្មណ៍​របស់​អ្នក​ឡើយ សុទ្ធតែ​បង្កជា​បញ្ហា​រដូវ​មិនទៀងទាត់៕​

ចុចអាន៖ ​ មិនបាច់ទិញខូឡាជែនតាមOnline ទៀតទេ ញ៉ាំតែអាហារទាំងនេះសំបូរខូឡាជែនលើសលប់

ប្រែសម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម