មាន​ សូ​នី​តា​​ បង្កើត​សហគមន៍​តម្បាញ​ស្រលាញ់​ ជួយ​ផ្ដល់​ការ​ងា​រ​បន្ថែម​ដល់​​ស្រ្តី​ខ្មែរ​ (វី​ដេអូ​ )

  • 2019-07-23 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស​ហ​គម​ន៍​ត​ម្បា​ញ​ស្រលាញ់​មាន​អាយុកាល​ជាង​បី​ឆ្នាំ​មក​ហើយ ​ក្នុង​នោះ​​មាន​ កញ្ញា​ មាន​​ សូ​នី​តា​​ ជា​មួយ​នឹង​ស​មា​ជិក​ត្រឹម​តែ​១៨​​នាក់​ប៉ុណ្ណោះ​ដោយ​ពួក​គាត់​បាន​ដាក់​ទាំង​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត​ក្នុង​ការ​ត្បាញ​ យក​ចិត្ត​ទុក​ដាក់​ធ្វើការ​ក្រុម​ជាមួយ​គ្នា​យ៉ាង​ពេញ​ទំ​ហឹ​ង​ដើម្បី​ឲ្យ​តម្បាញ​ស្រ​លាញ់​មាន​ការ​អភិវឌ្ឍ​។

សហគមន៍​តម្បាញមួយនេះ ជាកន្លែង​ផលិតក្រមាដែលជាវត្ថុធាតុដើម ដើម្បី​គាំទ្រហាងសំលៀកបំពាក់ «​ ផ្ទះ​ស្រលាញ់» របស់​ កញ្ញា មាន​​ សូនីតា។

ពិត​ណាស់​ ស​ហ​គម​ន៍​តម្បាញ​ស្រលាញ់​​ អាច​ដំណើរ​ការ​ទៅ​មុខ​បាន​ក៏​ដោយ​សារ​តែ​មាន ​«​ផ្ទះ​ស្រលាញ់» ផង​ដែរ​។ ផ្ទះ​ស្រលាញ់​ជា​កន្លែង​ដ៏​សំខាន់​ក្នុង​ការ​យក​​សមិទ្ធ​ផល​តម្បាញ​ទាំង​នោះ​ទៅ​កែច្នៃ​ជា​សំលៀកបំពាក់​ ក្រ​មា​ខ្មែរ​ និង​គ្រឿង​ល​ម្អ​រាង​កាយ​ជា​ច្រើន​ទៀត ហើយ​សព្វ​ថ្ងៃ​កំពុង​តែ​ទ​ទូល​​បាន​ចំ​​ណា​ប់​​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន។​​​​​​​​​​

ទាំង​អស់​នេះ​ សុទ្ធ​សឹង​តែ​តារាសម្តែងរូបនេះខិតខំ​ប្រឹង​ប្រឺ​ង​បង្កើត​ឡើង​ ដោយ​គោល​បំណង​ចម្បង​មួយ​ដើម្បី​ជួយ​​ក្រុម​ស្ត្រី​ស​ហ​គ​ម​ន៍​​កាត់​បន្ថយ​ការ​ចំ​ណា​ក​ស្រុក ទទួល​បាន​ប្រាក់​កម្រៃ​​ អាច​ផ្គត់​ផ្គង​ជីវភាព​គ្រួសារ​​ និង​មាន​លទ្ធភាព​ប​ញ្ចូន​កូន​ៗ​ទៅ​សាលារៀន ជាពិសេស​មាន​ឱកាស​រស់​នៅ​ជួប​ជុំ​គ្រួសារ​យ៉ាង​រីករាយ។​​

ទឹក​មុខ​ពោរពេញ​ដោយ​ភាព​ញញឹម​ លី​ ​នេ​ត​ អាយុ​ ៣៨ឆ្នាំ សមាជិកសហគន៍តម្បាញ និយាយ​ថា «​ ​ដោយសារ​តែ​តម្បាញ​នេះ​ហើយ​ទើប​អាច​ឲ្យ​កូន​ខ្ញុំ​រៀន​បាន​​ តម្បាញ​ជួយ​ឲ្យ​គ្រួសារ​ខ្ញុំ​មាន​ភាព​រី​ក​ចម្រើន​» ។

​ការ​ជួយ​គាំទ្រ​ផលិតផល​ក្រ​មារ​ខ្មែរ​ ប្រៀប​ដូច​ជួយ​លើក​កម្ពស់​ដល់​ក្រុម​ស្រ្តី​សហគមន៍​តម្បាញ​ស្រលាញ់​និង​​ផ្ទះ​ស្រលាញ់ ​​ដើ​ម្បី​ជួយ​​ឲ្យ​ពួក​គាត់​កាន់​តែ​មាន​ជី​វ​ភាព​ល្អ​ប្រ​សើរ​ជាង​មុន ថែម​ទាំង​ធ្វើឲ្យ​ពួក​គាត់​មាន​កម្លាំងចិត្ត​កាន់​ខ្លាំង​ក្នុង​វិស័យ​តម្បាញ​មួយ​នេះ៕

ចុចអានបន្ត៖របៀប​ធ្វើ​ឲ្យ​​អ្នក​ក្លាយ​ជា​មនុស្ស​ស្រី​​ដែល​ខ្លាំងក្លា​ម្នាក់​ក្នុង​សង្គម​សព្វថ្ងៃ

អត្ថបទ៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម