មិនបាច់ទិញខូឡាជែនតាមOnline ទៀតទេ ញ៉ាំតែអាហារទាំងនេះសំបូរខូឡាជែនលើសលប់
- 2019-07-19 10:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់ទិញខូឡាជែនតាមOnline ទៀតទេ ញ៉ាំតែអាហារទាំងនេះសំបូរខូឡាជែនលើសលប់
មានមនុស្សជាច្រើនចំណាយប្រាក់លើការទិញផលិតផលខូឡាជែនតាម Online ដោយមិនដឹងថាសារធាតុមានគុណប្រយោជន៍ជួយទប់ស្កាត់ជរាភាពនេះ ងាយស្រួលរកឡើយ។ អ្នកអាចនឹងអស់លុយតិចជាង និងសុវត្ថិភាព បើងាកមកហូបអាហារផ្ទុកខូឡាជែនដូចខាងក្រោម។
១. ទឹកសណ្ដែក តៅហ៊ូ សណ្ដែកបារាំង
មានមនុស្សតិចណាស់ដឹងថាសណ្ដែកផ្ទុកដោយខូឡាជែនយ៉ាងលើសលប់។ សណ្ដែកបារាំង សណ្ដែកសៀង និងគ្រប់អាហារផ្សំពីសណ្ដែកដូចជា ទឹកសណ្ដែក តៅហ៊ូជាដើមផ្ដល់ផលល្អដល់សុខភាព និងស្បែក។ គ្រាប់ពូជរបស់សណ្ដែកផ្ទុកសារធាតុចិញ្ចឹមរបស់ Geniste ដែលមានប្រសិទ្ធភាពផលិតប្រូតេអ៊ីនប្រឆាំងនឹងភាពចាស់ ជួយសម្រួលអ័រម៉ូន ជំរុញការផលិតខូឡាជែនសម្រាប់ស្បែកនិងផ្ដល់សុខភាពល្អ។
២. ត្រីសាម៉ុន ត្រីធូណា ត្រីសាឌីន
ប្រភេទត្រីទាំងនេះផ្ទុកអាស៊ិតខ្លាញ់ អូមេហ្គា៣ដែលជួយផលិតខូឡាជែននៅក្នុងរាងកាយ។ ទន្ទឹមនឹងនេះ ត្រីសាល់ម៉ុនមានសាធាតុរ៉ែ ផលិតខូឡាជែនជួយរក្សាស្បែកឲ្យក្មេងជាងវ័យ ហើយក៏សំបូរជីវជាតិជួយសក់ឲ្យភ្លឺនិងរឹងមាំផងដែរ។ តាមដំបូន្មានរបស់វេជ្ជបណ្ឌិត អ្នកអាចទទួលទានត្រីសាល់ម៉ុន២ដងក្នុងមួយសប្ដាហ៍ ដើម្បីសុខភាពល្អ។
៣. គ្រាប់ជី
ក្រៅពីមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ហើយ គ្រាប់ជីក៏ផ្ទុកអូមេហ្គា៣ យ៉ាងលើសលប់ជួយកាត់បន្ថយភាពចាស់ ព្រមទាំងឲ្យស្បែកមានសំណើមផងដែរ។
៤. ឆ្អឹងសត្វ
ខូឡាជែនមានច្រើននៅក្នុងឆ្អឹងខ្ចីរបស់សត្វមាន់ សត្វគោ ដែលភាគច្រើននៅសន្លាក់ម្រាមដៃនិងជង្គង់។ ដូច្នេះពេលញ៉ាំស៊ុបអី កុំភ្លេចដាក់ឆ្អឹងខ្ចីទាំងនេះចូលផង។
៥. បន្លែពណ៌បៃតង បន្លែដូចជាស្ពៃប្រូខូលី ស្ពីណាត់ និងខាត់ណាមិនត្រឹមមានខូឡាជែនច្រើនទេ ថែមទាំងញ៉ាំទៅជួយឲ្យរាងកាយផលិតខូឡាជែនបានរហ័ស និងមានប្រសិទ្ធភាពទៀតផង។
៦. ម្ទេសហាវៃ
បើអ្នកទៅផ្សារ កុំភ្លេចជ្រើសយកម្ទេសហាវៃពណ៌ក្រហមយកមកធ្វើម្ហូបឲ្យបានញឹកញាប់ ព្រោះវាផ្ទុកវីតាមវីន C ច្រើនជាងពណ៌ខៀវ។ ម្យ៉ាងទៀត វាជាធាតុសំខាន់ផលិតខួឡាជែនក្នុងរាងកាយឲ្យមានតុល្យភាពផងដែរ។
៧ ការ៉ុត ក្រៅពីផ្ទុកវីតាមីន A ជួយភ្នែកហើយ វាក៏ផ្ទុកវីតាមីនច្រើនយ៉ាងជួយជំរុញការផលិតខូឡាជែននៅក្នុងខ្លួនឲ្យបានច្រើនថែមទៀត។ អ្នកគួរបន្ថែមការ៉ុតក្នុងរបបអាហារដើម្បីជួយបង្កើនចរាចរណ៍ឈាម ឲ្យស្បែកភ្លឺថ្លានិងសុខភាពល្អ។
៨. អាហារមានសាច់ក្រហម
ដូចជាបង្គា សាច់គោ ស៊ុតផ្នែកក្រហម ផ្លែស្រកានាគជាដើមសុទ្ធតែសំបូរវីតាមីន A និងជីវជាតិលីកូពីន ព្រមទាំង Astaxanthin ជួយឲ្យរាងកាយប្រឆាំងភាពចាស់និងសារធាតុពុលក្នុងរាងកាយយ៉ាងល្អប្រសើរ។