ចិតសំបកផ្លែឈើ និង បន្លែ ៨ មុខនេះចេញមុនញ៉ាំ ដូចបោះលុយចោលអ៊ីចឹង

  • 2019-06-24 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ផ្លែ​ឈើ​ និង​បន្លែ​ជា​ច្រើន​ដែល​ផ្ដល់​វីតាមីន​ និង​ជាតិ​រ៉ែ​ដែល​មាន​សារប្រយោជន៍​ជា​ច្រើន​ចំពោះ​រាង​កាយ​។​ តែ​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ថា​ពួក​គេ​បាន​បំផ្លាញ​សារ​ជាតិ​មាន​ប្រយោជន៍​ទាំង​អស់​នោះ​ចោល​ដោយ​មិន​ដឹង​ខ្លួន​​ដោយ​ការ​ចិត​សម្បក​ចេញ​មុន​ពេល​ញ៉ាំ​។​ តើ​ផ្លែ​ឈើ​ និង​បន្លែ​អ្វី​ខ្លះ​ដែល​អ្នក​គួរ​តែ​ញ៉ាំ​ទាំង​សម្បក​?​

១. ត្របែក

ត្របែក​ជា​ផ្លែ​ឈើ​ដែល​មាន​វីតាមីន​ C ខ្ពស់​ ហើយ​សំបក​របស់​វា​គឺ​ជា​ប្រភព​នៃ​វីតាមីន​ល្អ​ៗ​ជា​ច្រើន​។​ អ៊ីចឹង​ហើយ​បើ​សិន​ជា​អ្នក​ញ៉ាំ​ផ្លែ​ឈើ​១មុខ​នេះ​ ហើយ​ចិត​សំបក​ចេញ​ វា​ប្រៀប​ដូច​ជា​អ្នក​កំពុង​តែ​ចិត​វីតាមីន​ល្អ​ៗ​ចោល​ហើយ​។​

២. ការ៉ុត

ការ៉ុត​មាន​ផ្ទុក​សារ​ធាតុ beta carotene ខ្ពស់​។​​ វា​នឹង​មាន​សំបក​ក្រាស់​បើ​សិន​ជា​វា​មាន​ទំហំ​ធំ​ បើ​សំបក​ក្រាស់​ពេក​នោះ​វា​ក៏​ពិបាក​ក្នុង​ការ​ញ៉ាំ​ទាំង​សំបក​ដែរ​។​ តែ​បើ​សិន​ជា​វា​ជា​ការ៉ុត​តូច​ៗ​ ហើយ​មាន​សំបក​ស្ដើង​ៗ​ អ្នក​អាច​ញ៉ាំ​វា​ទាំង​សំបក​បាន​។

៣. ប៉េងប៉ោះ

មុខ​ម្ហូប​ខ្លះ​តម្រូវ​ឲ្យ​ចិត​សំបក​ប៉េងប៉ោះ​ចេញ​។​ មិន​ថា​អ្នក​ញ៉ាំ​ទាំង​ស្រស់​ ឬ​ ឆ្អិន​ទេ​ តែ​មិន​ត្រូវ​ចិត​សំបក​ចេញ​ទេ​ ព្រោះ​សំបក​វា​ពោរ​ពេញ​ដោយ​វីតាមីន​ C, beta carotene និង lycopene ជា​ពិសេស​នៅ​ពេល​ដែល​វា​ទុំ​ វា​នឹង​សម្បូរ​ដោយ​ជាតិ​ lycopene​។​ បើ​មិន​ញ៉ាំ​ទាំង​សំបក​ ពិត​ជា​គួរ​ឲ្យ​ស្ដាយ​ណាស់​។​

៤. សារី

មនុស្ស​មិន​តិច​ទេ​ដែល​ចូល​ចិត្ត​ញ៉ាំ​សារី​ចិត​សំបក​។​ តែ​អ្នក​មិន​ដឹង​ទេ​ថា​សំបក​របស់​វា​មាន​វីតាមីន​ C ច្រើន​ណាស់​ ហើយ​ក៏​មាន​សារធាតុ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ដែរ​ ថែម​ទាំង​ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ុល​ក្នុង​រាង​កាយ​បាន​ទៀត​ផង​។​ ដូចនេះ​ហើយ​ ពេល​ក្រោយ​បើ​សិន​ជា​អ្នក​ញ៉ាំ​វា​ គួរ​តែ​កាត់​វា​ជា​ដុំ​តូច​ៗ​ហើយ​ញ៉ាំ​ទាំង​សំបក​តែ​ម្ដង​ទៅ​។​​

៥. ប៉ោម

វា​ផ្លែ​ឈើ​ដែល​មនុស្ស​ចូល​ចិត្ត​ញ៉ាំ​ហើយ​ចិត​សំបក​ចេញ​ច្រើន​ជាង​គេ​បំផុត​។​ ដោយ​សារ​តែ​ពួក​គេ​មិន​ចូល​ចិត្ត​សំបក​របស់​វា​ ឬ​ដោយ​សារ​តែ​សំបក​របស់​វា​មិន​ល្អ​។​ មិន​ត្រឹម​តែ​បាត់​បង់​សារធាតុ​សំខាន់​ ការ​ចិត្ត​សំបក​របស់​ប៉ោម​ចេញ​ ធ្វើ​ឲ្យ​ផ្លែ​ឈើ​មួយ​មុខ​នេះ​ឆាប់​ខូច​ និង​ខ្មៅ​លឿន​ និង​បាត់​បង់​វីតាមីន​សំខាន់​ៗ​ជា​ច្រើន​ ដែល​ជួយ​ព្យាបាល​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ ​។​ វីតាមីន​ C និង tri-purpura ជួយ​ការ​ពារ​ការ​កើត​ជំងឺ​មហារីក​បាន​ដែរ​។​​​

៦. ត្រប់​វែង

សំបក​ត្រប់​វែង​សម្បូរ​ទៅ​ដោយ​សារធាតុ​ម៉្យាង​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ nasunin ដែល​ជួយ​ការ​ពារ​បេះ​ដូង​។​ សារធាតុ​​នេះ​នៅ​តែ​មាន​ក្នុង​សំបក​វា​ ទោះ​បី​ជា​ចម្អិន​ឆ្អិន​ហើយ​ក៏​ដោយ​ ដូច​នេះ​ហើយ​បើ​អ្នក​បក​សំបក​វា​ចេញ​មុន​ពេល​ញ៉ាំ​ នោះ​អ្នក​នឹង​ធ្វើ​ឲ្យ​បាត់​បង់​អាហារូបត្ថម្ភ​ក៏​សំខាន់​។

៧. ត្រសក់

មនុស្ស​ច្រើន​ណាស់​ចូល​ចិត្ត​ចិត​សំបក​ត្រសក់​ចោល​។​ ការ​ពិត​ទៅ​សំបក​ត្រសក់​មាន​ជាតិ​សរសៃ​ខ្ពស់​ណាស់​​ ដែល​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរ​ការ​ល្អ​ និង​អាច​ការពារ ការ​ទល់​លាមក​ និង​ជំងឺ​មហារីក​ពោះ​វៀន​ធំ​ផង​ដែរ​។​

៨. ដំឡូងបារាំង

ដំឡូង​បារាំង​រាប់​ពាន់​ផ្លែ​ត្រូវ​បាន​ចិត្ត​សំបក​ចេញ​។​ តែ​អ្នក​ដឹង​ទេ​ថា​ការ​ចិត​សំបក​ដំឡូង​ចោល​ប្រៀប​ដូច​ជា​ បោះ​ចោល​​ជាតិ​ប៉ូតាស្យូម​ និង​ជាតិ​ដែក​ចោល​អ៊ីចឹង​។​ ពេល​ក្រោយ​បើ​សិន​ជា​ដំឡូង​នោះ​មាន​សភាព​ស្រស់​ស្អាត​គួរ​តែ​ញ៉ាំ​ទាំង​សំបក​ទាំង​អស់​ទៅ​ទើប​ល្អ​៕​

ចុចអាន៖ អាហារ ៥ មុខដែលអ្នកមិនគួរលាងទឹកមុនពេលចម្អិន

ប្រភព៖ Sanook ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម