គេងយល់សប្ដិឃើញរបស់ទាំងនេះ អ្នកនឹងជួបលាភសំណាងឆាប់ៗ

  • 2019-06-17 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សកម្មភាព​ដែល​អ្នក​បាន​ធ្វើ​នៅ​ពេល​ថ្ងៃ អាច​មាន​ទំនាក់ទំនង​ជាមួយ​សុបិន​នៅ​ពេល​យប់។ យ៉ាង​ណា​ក៏​ដោយ យោង​តាម​អប្បិយជំនឿ​តាំង​ពី​បុរាណ​មក បញ្ជាក់​ថា​បើ​អ្នក​គេង​យល់​សបិ្ត​ឃើញ​របស់​ទាំង​នេះ មាន​ន័យ​ថា អ្នក​នឹង​ជួប​លាភ​សំណាង មាន​លុយ​ហូរ​ចូល​ ក្នុង​ពេល​​ឆាប់​ៗ​។

១. យល់សប្តិ​រាប់​លុយ​

នេះ​ជា​សញ្ញា​បង្ហាញ​ថា អ្នក​នឹង​ទទួល​បាន​ភាព​ជោគជ័យ​ លើ​កិច្ចការ​ដែល​​ត្រៀម​នឹង​ធ្វើ​បន្ទាប់។ ប្រសិន​បើ​អ្នក​នៅ​លីវ មាន​ន័យ​ថា​អ្នក​នឹង​ជួប​គូ​ជីវិត​ដែល​ស័ក្តិសម​បំផុត។ ​បើ​អ្នក​រៀប​ការ​​ហើយ​វិញ នឹង​មាន​ទ្រព្យ​ស្តុក​ស្ដម្ភ​មិន​ខាន​ទេ។

២. យល់សប្តិ​ឃើញ​ឈាម​

មាន​ន័យ​ថា សំណាង​នឹង​ចូល​មក​ក្នុង​គ្រួសារ​របស់​អ្នក។​ បើ​ឈាម​ហូរ​មិន​ឈប់ នោះ​លុយ​នឹង​ហូរ​ចូល​មក​ក្នុង​ផ្ទះ​ មិន​ដាច់​ឡើយ​។

៣. យល់សប្តិ​ឃើញ​ពស់​ច្រើន​ក្បាល

​​​បើ​អ្នក​សុបិន​ឃើញ​ពស់​ជា​ច្រើន​ក្បាល​ នៅ​ក្នុង​ផ្ទះ​ មាន​ន័យ​ថាទ្រព្យ​សម្បត្តិ​នឹង​កើ​ន​ឡើង​ជា​ដរាប។ បើ​ជា​អ្នក​រក​ស៊ី មុខ​របរ​​នឹង​ដើរ​ទៅ​មុខ​យ៉ាង​រលូន​។​

៤. យល់សប្តិ​​ឃើញ​ព្រះពុទ្ធ

សុបិន​មួយ​នេះ តំណាង​ឲ្យ​សន្តិភាព​និង​សុភមង្គល​ក្នុង​ជីវិត។ អ្នក​នឹង​ជួប​លាភ​សំណាង​នា​ពេល​អនាគត។ សម្រាប់​អ្នក​មាន​ជំនួញ​ជួញ​ដូរ​ផ្សេងៗ ក៏​មាន​ឱកាស​ល្អ​ច្រើន​ផង​ដែរ។

៥. យល់សប្តិ​​ស្ទូច​ត្រី

ស្ទូច​ត្រី ត្រូវ​ការ​ភាព​អត់ធ្មត់​ខ្លាំង​ណាស់​។ សុបិន​​បែប​នេះ​ដែរ បញ្ជាក់​ថា​អ្នក​នឹង​មាន​លុយ​រួម​ទាំង​ភាព​ល្បីល្បាញ​ទៅ​ថ្ងៃ​មុខ។ បើ​អ្នក​ជា​មនុស្ស​ប្រុស​ គង់​តែ​បាន​ជួយ​មនុស្ស​ស្រី​ដែល​ខ្លួន​ប្រាថ្នា​ឆាប់​ៗ​នេះ។ បើ​ជា​មនុស្ស​ស្រី​វិញ អាច​នឹង​មាន​កូន ឬ​ជោគ​ជ័យ​លើ​របរ​ការងារ​កំពុង​​ធ្វើ​សព្វ​ថ្ងៃ​។

៦. យល់សប្តិ​​ឃើញ​ទន្លេ

ទឹក​តំណាង​ឲ្យ​លុយ​កាក់។ សុបិន​ឃើញ​ទន្លេ​ មាន​ន័យ​ថា ការងារ​ឆ្ពោះ​ទៅ​មុខ ចំណូល​កើនឡើង ជីវិត​ពោរពេញ​ដោយ​ទ្រព្យ​មិន​ខ្វះ។

៧.​ យល់សប្តិ​ឃើញ​ភ្លើង

ខំ​ព្យាយាម​បន្តិច​ទៅ មិន​យូរ​ទេ​​​សំណាង​​និង​ភាព​ជោគ​ជ័យ នឹង​រត់​មក​អ្នក​ដោយ​ឯងៗ​។ មិន​ថា​ការ​រកស៊ី ឬ​ធ្វើ​ការងារ​អ្វី​ក៏​ដោយ អ្នក​តែង​តែ​មាន​គូ​សហការ​ដ៏​ល្អ​ និង​ឱកាស​ល្អៗ​ជា​និច្ច។

៨. យល់សប្តិ​​​មាន​ភ្ញៀវ​មក​លេង​ផ្ទះ​

​មាន​ន័យ​ថា គ្រួសារ​របស់​អ្នក មាន​នរណា​ម្នាក់​នឹង​រៀប​ការ ឬ​អាច​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៅមុខ​ដោយ​រលូន ហើយ​ក៏​មាន​លុយ​​​​ចាយ​ហូរហៀរ​ដែរ។

៩. យល់សប្តិ​​ទិញ​គ្រឿង​អលង្ការ

​​បើ​អ្នក​យល់សប្តិ​​ទិញ​គ្រឿង​អលង្ការ​ ស្នេហា​របស់​អ្នក​នា​ពេល​អនាគត នឹង​ជួប​តែ​រឿង​ល្អៗ។ បើ​នៅ​លីវ​នឹង​អាច​​រក​ឃើញ​ដៃគូ​ឆាប់​ៗ​ ហើយ​បើ​​ជា​គូ​ស្នេហ៍​ នឹង​ចូល​រោង​ការ​ជាមួយ​គ្នា។

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម