អត្ថន័យ​ប្រជ្រុយ​លើ​ខ្នង​ដៃ​ដែល​មនុស្ស​ស្ទើ​គ្រប់​គ្នា​តែង​តែ​មាន

  • 2019-06-14 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​យើង​ភាគ​ច្រើន​ អ្នក​ណា​ក៏​មាន​ប្រជ្រុយ​ប៉ុន្មាន​គ្រាប់​នៅ​លើ​ដង​ខ្លួន​ដែរ។ ប៉ុន្តែ​នៅ​លើ​ខ្នង​ដៃ​វិញ គឺ​ស្ទើរ​តែ​គ្រប់​គ្នា​ដែល​មាន​ប្រជ្រុយ​មួយ​គ្រាប់​នៅ​ទីនេះ។ តើ​ប្រជ្រុយ​នេះ​មាន​អត្ថន័យ​យ៉ាង​ម៉េច​វិញ?

មុន​នេះ​បន្តិច នារី​ម្នាក់​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន​នៅ​ពេល​នាង​បង្ហោះ​រូប​ខ្នង​ដៃ​របស់​​នាង​ដែល​មាន​ប្រជ្រុយ​មួយ​គ្រាប់។ តាម​នោះ​ដែរ យោង​តាម​ការ​សង្កេត​របស់​នារី​ដដែល អ្នក​នៅ​ជុំវិញ​ខ្លួន​នាង អ្នក​ណា​ក៏​មាន​ប្រជ្រុយ​នៅ​ត្រង់​នេះ​ទាំង​អស់។

ភ្លាម​ៗ​នោះ​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​ចូលរួម​ចែក​រំលែក​ថា ពួក​គេ​ក៏​មាន​ប្រជ្រុយ​នៅ​លើ​ខ្នង​ដៃ​នេះ​ដូច​គ្នា តែ​តាំង​ពី​យូរ​មក​ពួក​គេ​មិន​បាន​ចាប់​អារម្មណ៍​ទេ។ តែ​ប្រជ្រុយ​នៅ​លើ​ខ្នង​ដៃ​នេះ​មាន​អត្ថន័យ​យ៉ាង​ម៉េច​វិញ នៅ​ក្នុង​ក្បួន​ហុងស៊ុយ​រាង​កាយ​មនុស្ស? សូម​តាម​ដាន​ទាំង​អស់​គ្នា៖

១. ប្រជ្រុយ​លើ​ខ្នង​ដៃ​ឆ្វេង

ប្រជ្រុយ​នៅ​ចំណុច​នេះ​បង្ហាញ​ថា អ្នក​ជា​មនុស្ស​មាន​មហិច្ឆតា ទន្ទឹម​នឹង​នោះ​គឺ​ចូលចិត្ត​ភាព​ឡួយ​ឆាយ និង​លេង​សប្បាយ​ច្រើន។ ក្នុង​ករណី​មួយ​ចំនួន អ្នក​មាន​ប្រជ្រុយ​នេះ និយម​ការ​ហុត​ទឹក​សម្លឹង​កាក ថែម​ទាំង​រត់​តាម​ជីវិត​បែប​សម្ភារៈនិយម។ យ៉ាងណាក្ដី ពួក​គេ​ក៏​ជា​មនុស្ស​ឆ្លាត​វៃ ឆាប់​រហ័ស និង​មាន​ចំណេះដឹង​ទូលាយ។ បើ​ប្រជ្រុយ​នេះ​មាន​ពណ៌​ក្រហម​វិញ ពួក​គេ​តែង​មាន​ចរិត​ស្លូត​ត្រង់ និង​មិន​និយាយ​ច្រើន។

២. ប្រជ្រុយ​លើ​ខ្នង​ដៃ​ស្ដាំ

អ្នក​ដែល​មាន​ប្រជ្រុយ​លើ​ចំណុច​នេះ តែង​មាន​ទេពកោសល្យ​ច្រើន និង​ស្នាដៃ​ចំណាប់ ងាយ​បង្កើត​ចំណង​នៅ​ក្នុង​សង្គម។ ទោះ​បី​ជា​ប្រជ្រុយ​នេះ​មាន​ពណ៌​ខ្មៅ ឬ​ក្រហម​​សុទ្ធ​តែ​ជា​សំណាង​ទាំង​អស់ ងាយ​ប្រកប​ការងារ ក៏​ដូច​ជា​ការ​រស់​នៅ។ សម្រាប់​អ្នក​ជុំវិញ អ្នក​មាន​ប្រជ្រុយ​នេះ​តែង​មាន​គេ​ស្រលាញ់​រាប់​អាន​ដោយ ការ​រស់​នៅ​ប្រកប​ដោយ​សីលធម៌​របស់​ខ្លួន៕

​ចុច​អាន៖ ​​ តិចនិក​ក្បួន​ហុងស៊ុយ​ផ្ទះ​សម្បែង ជួយ​ឲ្យ​លុយ​ចូល​កាន់​តែ​ច្រើន

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម