ល្បែងចិត្តសាស្រ្ត៖ រើសយករូបព្រះអាទិត្យមួយ ដើម្បីដឹងពីចរិតពិតរបស់អ្នក​

  • 2019-06-11 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នេះ​គឺ​ជា​ល្បែង​ចិត្តសាស្រ្ត ដែល​​តម្រូវ​ឲ្យ​អ្នក​ជ្រើស​រើស​រូប​ព្រះ​អាទិត្យ​មួយ​ ដែល​​​ពេញ​ចិត្ត​បំផុត​​។ ក្នុង​ចំណោម​​​រូបភាព​ទាំង​​​៦​ ដែល​​បង្ហាញ​​ខាង​ក្រោម​ សុទ្ធ​តែ​មាន​​​​​ចម្លើយ​ខុស​ៗ​គ្នា​។

តើ​អ្នក​​​រើស​រើស​​​ហើយ​ឬ​នៅ? បើ​​​រួច​រាល់​​ តោះ​ទៅ​​តាម​​​​ដាន​លទ្ធផល​ទាំង​​អស់​គ្នា​។​

រូបទី១

អ្នក​ជា​ប្រភេទ​​មនុស្ស​ទឹក​កន្លះ​កែវ។ ដាច់​ខាត​កុំ​បាក់​ទឹក​ចិត្ត​ព្រោះ​តែ​ជួប​ឧបសគ្គ។ ត្រូវ​​ខិត​ខំ​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​។ អ្នក​​ចុះ​សម្រុង​ជាមួយ​​អ្នក​​​ដទៃ​​ខ្លាំង​ណាស់ ដូច្នេះ​មិន​ខ្វះ​​គេ​ឯង​នៅ​​ចាំ​ជួយ​គាំ​ទ្រ​ទេ។ អ្នក​ជា​​មនុស្ស​​ល្អ​ វិជ្ជមាន​ មិន​អាត្មា​និយម​ បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ដទៃ ដោយ​សារ​តែ​ប្រយោជន៍​ផ្ទាល់​​ខ្លួន​។ អ្នក​មិន​សូវ​​​​​ចូល​ចិត្ត​​រាប់​​អាន​មនុស្ស​រសេមរសាម​ច្រើន ប៉ុន្តែ​អ្នក​មាន​​មិត្ត​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត​។ ​

រូបទី២

អ្នក​​ដឹង​ច្បាស់​​​ពី​ខ្លួន​​ឯង។ តម្លៃ​និង​កិត្តិយស​ជា​អ្វី​ដែល​អ្នក​​ខ្វល់​​ខ្ចាយ​ខ្លាំង​បំផុត​។ អ្នក​​ចូល​ចិត្ត​​ភាព​សាមញ្ញ មិន​​​សូវ​ចេះ​និយាយ​​សាំញ៉ាំ​ច្រើន ប៉ុន្តែ​មាន​ទឹក​ចិត្ត​ល្អ ស្មោះ​ត្រង់​ ចាំ​ជួយ​យក​អសារ​អ្នក​ដទៃ​ជានិច្ច។ យ៉ាង​ណា​មិញ ត្រូវ​ចេះ​ប្រយ័ត្ន ការពារ​កុំ​ឲ្យ​មាន​គេ​កេង​ផល​ចំណេញ​ពី​​អ្នក​ឲ្យ​​សោះ ពុំ​ដូច្នោះ​ទេ​ អ្នក​នឹង​យក​កម្ម​ដាក់​​ក្នុង​ខ្លួន​។​​

រូបទី៣

អ្នក​ជា​មនុស្ស​ឆ្លាត ពោរពេញ​ដោយ​កម្លាំង​ចិត្ត ស្មោះ​ត្រង់ មាន​តម្លាភាព រួម​ទាំង​គំនិត​ទូលំទូលាយ។ អ្នក​​​មាន​ភាព​ដឹក​នាំ​នៅ​ក្នុង​ខ្លួន​តាំង​ពី​កំណើត អាច​ណែនាំ​អ្នក​ដទៃ​បាន​យ៉ាង​ល្អ ហើយ​ក៏​មិន​ចេះ​រើស​អើង​មនុស្ស​ដែរ។​

រូបទី៤

អ្នក​ជា​មនុស្ស​មាន​ថាមពល​ ប៉ុន្តែ​រាង​​ស្ងៀមស្ងាត់​បន្តិច។ ការ​ប្រឈម​នឹង​បញ្ហា ធ្វើ​អ្វី​ថ្មី​ៗ មិន​​មែន​ជា​ឧបសគ្គ​របស់​អ្នក​ឡើយ​។ អ្នក​ចង់​ប្រើ​ជីវិត​រស់​នៅ​ឲ្យ​មាន​ន័យ។ អ្នក​ពូកែ​​ច្នៃ​ប្រឌិត​ មាន​គំនិត​ប្លែកៗ។ អ្នក​អាច​ឈាន​ទៅ​ដល់​គោលដៅ​ដែល​ខ្លួន​ប្រាថ្នា ប្រសិន​បើ​អ្នក​បន្ត​ភាព​ជឿជាក់​និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។

រូបទី៥

អ្នក​ជា​មនុស្ស​វៃ​ឆ្លាត​ខ្លាំង​ណាស់ គ្រាន់​តែ​មិន​ចូល​ចិត្ត​បញ្ចេញ​ឲ្យ​គេ​ដឹង។ អ្នក​តែង​តែ​ជួយ​​មនុស្ស​ជុំវិញ​​ខ្លួន នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ។ អ្នក​ផ្សេង​​​មើល​មក​ចាត់​ទុក​ជា​មនុស្ស​គំរូ គួរ​យក​តម្រាប់​តាម​ និង​រីករាយ​ក្នុង​​ជីវិត​។

រូបទី៦

អ្នក​ជា​មនុស្ស​​សប្បាយ​ មិន​កើត​ទុក្ខ ទោះ​បី​ជា​ជួប​បញ្ហា​ធំ​យ៉ាង​ណា​​ក៏​ដោយ។ អ្នក​​តែង​តែ​មាន​ដំណោះ​ស្រាយ ដើម្បី​បំបាត់​ស្រ្តេស។ អ្នក​​ក៏​​ចូល​ចិត្ត​​​ស្គាល់​និង​រៀន​ពី​អ្វី​ដែល​ថ្មីៗ​ជា​បន្ត​បន្ទាប់​។ អ្នក​ដទៃ​ចាត់​ទុក​អ្នក​ជា​មេ​ដឹក​​នាំ​ដ៏​ម៉ឺងម៉ាត់ ប៉ុន្តែ​តាម​ការ​ពិត​អ្នក​ក៏​ស្តាប់​មតិ​រិះគន់​ផ្សេងៗ​ដែរ​ ថែម​ទាំង​​មាន​ភាព​ស្មោះ​ត្រង់​ទៀត​ផង​។​​​​​​

រូបទី៧

អ្នកជា​មនុស្ស​ឧស្សាហ៍​ព្យាយាម សកម្ម ក្នុង​កិច្ចការ​ផ្សេងៗ។ មាន​គោល​ដៅ​ជា​ច្រើន ដែល​អ្នក​ប្រាថ្នា​ចង់​បាន។ បើ​អ្នក​មាន​មហិច្ឆតា​ធំ​គ្រប់​បែប​យ៉ាង​ណា ត្រូវ​ឲ្យ​ច្បាស់​លាស់​ត្រង់​ចំណុច​ណា​មួយ​ជា​មុន​សិន ព្រោះ​អ្នក​មិន​អាច​ទទួល​​បាន​ជោគជ័យ​ លើ​រឿង​គ្រប់​មុខ​ក្នុង​ពេល​តែ​មួយ​បាន​ឡើយ​។​

រូបទី៨

អ្នក​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភាព​អត់​ធ្មត់​​បំផុត។ អ្នក​មាន​គំនិត​ចាស់​ទុំ តែង​តែ​ពិចារណា​​ល្អិត​ល្អន់​មុន​នឹងធ្វើ​អ្វី​មួយ ព្រោះ​​មិន​ចង់​ឲ្យ​មាន​កំហុស​កើត​ឡើង។ ទោះ​បី​ជា​អ្នក​​មាន​ក្តី​ស្រលាញ់​ធំធេង​យ៉ាង​ណា ក៏​អ្នក​នៅ​តែ​ធ្វើ​អ្វី​​ប្រកប​ដោយ​ហេតុផល​​​ជាក់លាក់​​ត្រឹម​ត្រូវ​។​​

ចុចអានបន្ត៖

​​​​

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម