បណ្ដុំរូបភាពបង្ហាញធាតុពិតរបស់អ្នក Single ចេញមកលើគោកៗម៉ង

  • 2019-05-16 10:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ខ្លះ​អង្គុយ​កើត​ទុក្ខ​ពេល​ឃើញ​ពួក​ម៉ាក​ការ​ចោល​អស់ ហើយ​ខ្លួន​ឯង​នៅ​លីវ​ម្នាក់​ឯង។ ប៉ុន្តែ​ប្រហែល​អ្នក​មិន​ទាន់​ដឹង​ពី​ផល​ប្រយោជន៍​របស់​ភាព​នៅ​លីវ​នេះ​ទេ​មើល​ទៅ។ ​ថ្ងៃ​នេះ ​កញ្ញា​ចង់​បង្ហាញ​បណ្ដុំ​រូបភាព​មួយ​ចំនួន​ដែល​បង្ហាញ​ពី​ធាតុ​ពិត​ដែល​អ្នក​ Single តែង​តែ​ធ្វើ និង​ក្ដី​សុខ​ក្នុង​នាម​ Single កម្រិត​ណា​នោះ៖

ញ៉ាំ​អី​ម្នាក់​ឯង ក៏​មិន​បាច់​ខ្លាច​អ្នក​ណា​មក​ដណ្ដើម ឬ​រអ៊ូ​ថា​ខ្លាច​យើង​ធាត់​
ពេល​អផ្សុក លេង​ជាមួយ​កូន​ឆ្កែ​ដ៏​គួរ​ឱ្យ​ស្រលាញ់​​ដូច​កូន​បង្កើត​ក៏​បាន
ពេល​មើល​រឿង​របស់​ idol ដល់​ឈុត​កម្សត់ ចង់​យំ​ខ្លាំង​យ៉ាង​ណា​ក៏​បាន មិន​បាច់​ខ្លាច​ខ្មាស​អ្នក​ណា​មើល​
ព្រឹក​ឡើង​មិន​បាច់​ក្រោក​រូតរះ​ងើប​ពី​ព្រលឹម​ទៅ​ធ្វើ​ការងារ​ផ្ទះ​ ឬ​ធ្វើ​ម្ហូប​ទុក​ក៏​បាន មាន​ពេល​ផឹក​តែ​ក្ដៅៗ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ ស្រស់​ស្រាយ​សឹង​អី
អាន​ព័ត៌មាន​នៅ​តាម​ផ្លូវ​ទៅ​ធ្វើ​ការ​ អាច​ដឹង​អ្វី​ថ្មីៗ និង​កើន​ចំណេះ​ផង មិន​បាច់​ទៅ​ជជែក​ផ្អែម​ល្ហែម​នាំ​តែ​ខះ​ក​ទេ
មក​ដល់​ផ្ទះ​វិញ​ក៏​អត់​ភ័យ​រឿង​ឯកោ​អី​ដែរ មាន​កូន​ឆ្កែ​នៅ​ចាំ​ផ្លូវ​ ហក់​មក​ទទួល​ស្និទ្ធស្នាល​សឹង​អី
យប់​ឡើង​ក៏​អ៊ីចឹង ​ប្រឡែង​ជាមួយ​គីគី​មិន​ចូល​គេង ហើយ​គ្រែ​ក៏​ទូលាយ គ្មាន​អ្នក​ណា​មក​ដណ្ដើម​ផង
ថ្ងៃ​ឈប់​ម្ដងៗ កាន់​សៀវភៅ ដាក់​អាហារ​តាម​ខ្លួន​ អង្គុយ​អាន​បណ្ដើរ ញ៉ាំ​បណ្ដើរ​ ស្ដាប់​សំឡេង​ចាប​យំ​បណ្ដើរ មាន​ក្ដី​សុខ​ណាស់​ទៅ​ហើយ
សន្សំ​លុយ​ដើរ​លេង​ជុំវិញ​ពិភពលោក​ម្នាក់​ឯង​យ៉ាង​រំភើយ
ពេល​មេឃ​ភ្លៀង​ម្ដងៗ អង្គុយ​មើល​ទឹក​ភ្លៀង​ម្នាក់​ឯង​មាន​អី​មិន​ល្អ
តែ​ពេល​ខ្លះ​ក៏​លួច​គិត​ថា​ចង់​មាន​គ្នា​នឹង​គេ​ដែរ ហិហិ
តែ​ភាព​ទុក្ខ​សោក​នោះ​ក៏​រលាយ​បាត់​វិញ​ ក្រោយ​ពេល​បាន​ញ៉ាំ​អី​ដែល​ខ្លួន​ចូល​ចិត្ត
អ្នក​ស្និទ្ធស្នាល​ជាង​គេ មាន​តែ​ឆ្កែ និង​ឆ្មា​ហ្នឹង​ឯង
ពេល​ខ្លះ​នៅ​ម្នាក់​ឯង​យូរ​ពេក ធ្លាប់​លួច​កាត់​រូប​បេះដូង​ចង​ព្យួរ​ពេញ​ផ្ទះ ធ្វើ​មើល​តែ​ឯង​មាន​អ្នក​ Care
ពេល​ណា​ជួប​បញ្ហា​ច្រើន​ពេក បរាជ័យ​ច្រើន​ដង​ពេក​ក៏​បាន​​ត្រឹម​យំ​ម្នាក់​ឯង
តែ​ហោច​ណាស់​ក៏​អាច​ចែក​រំលែក​អារម្មណ៍​ទុក្ខ​សោក​នេះ​ជាមួយ​ពួក​ម៉ាក​​ល្អ​ម្នាក់​ដែរ
តែក្រោយ​ពី​យំ​រួច នាង​អាច​ក្រោក​ឈរ​ធ្វើ​ខ្លួន​កាន់​តែ​រឹង​មាំ​ជាង​មុន
ជួន​កាល Single យូរ​ពេក ពេល​ជួប​មនុស្ស​ប្រុស​បែរ​ជា​អស់​អារម្មណ៍​អី​ទៅ​វិញ ហ៊ឹម...​​​

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម