សិស្ស​ស្រី​ស្ទើរ​សន្លប់​មួយ​ថ្នាក់ ព្រោះ​គ្រូសង្ហាកម្ពស់១.៩ម ​បង្ហាញ​សាច់​ដុំ​៦​កង់​ពេល​ពន្យល់

  • 2019-05-16 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​កម្ពស់​១.៩ម និង​ទម្រង់មុខ​ស្អាត​មិន​ចាញ់​តារា​ លោក​គ្រូ​មួយ​រូប​កំពុង​ធ្វើ​ឲ្យ​សិស្ស​ជា​ច្រើន​ទៅ​រៀន​គ្មាន​លោះ​មួយ​ថ្ងៃ​ដោយ​សារ​ភាព​ទាក់ទាញ​របស់​ខ្លួន។

មុន​នេះ​បន្តិច កម្រង​រូបភាព​លោក​គ្រូ​រូប​សង្ហារលាត់​អាវបង្ហាញ​សាច់​ដុំ​៦​កង់​ពេល​កំពុង​ពន្យល់​មេរៀន បាន​ល្បី​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ចិន និង​ត្រូវ​បានចែក​ចាយ​យ៉ង​ទូលាយ។ ភ្លាម​ៗ​នោះ ព័ត៌មាន​របស់​លោក​គ្រូ​ត្រូវ​បាន​គេ​ជីក​រក​នៅ​គ្រប់​ច្រក​ល្ហក។

តាម​នោះ​ដែរ​ មិន​ត្រឹម​តែ​ជា​គ្រូ​បង្រៀន​មុខ​វិជ្ជា​កីឡា​នៃ​វិទ្យាល័យ​មួយ​នោះ​ទេ លោក​គ្រូ​រូប​សង្ហារឈ្មោះ Li Xiao ​នេះ​ក៏​ធ្លាប់​ជា​កីឡាករ​ហែល​ទឹក​ជម្រើស​ជាតិ​ផង​ដែរ។ ក្រៅ​ពី​បង្រៀន​សិស្ស​ក្នុង​សាលា Li Xiao ក៏​មាន​បង្រៀន​សិស្ស​នៅ​ខាង​ក្រៅ​ផង​ដែរ។

បើ​តាម​ការ​ចែក​រំលែក​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម លោក​គ្រូវ័យ​៣០​ឆ្នាំ កម្ពស់​១.៩ម គឺ​នៅ​លីវ​នៅ​ឡើយ​ទេ មិន​ទាន់​មាន​គូ​ស្រករ​ឡើយ ដែល​ធ្វើ​ឲ្យ​សិស្ស​ស្រី​រឹត​តែ​ចង់​ទៅ​រៀន​រាល់​ថ្ងៃ​ទៀត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម