នៅពីក្រោយឈុតពិសេសៗ ថ្ងៃមង្គលការ ឱក សុគន្ធកញ្ញា រួមទាំងឈុត "ផ្កាស្លាមាស" ប្រណិតពិធីច្នៃសម្រិតសម្រាំងបំផុត

  • 2019-05-17 10:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែហង្សមាស បានធ្វើឡើងយ៉ាងអធិកអធមនៅសណ្ឋាគារសុខាលំដាប់ផ្កាយប្រាំ។

ចូលដល់កម្មវិធីកាត់សក់បង្កក់សេរី នាថ្ងៃទី១៦ ខែឧសភាម្សិលមិញនេះ សង្កេតឃើញថា ម្ចាស់បទ “ម្នាក់ហ្នឹងហើយដែលខ្ញុំស្រលាញ់” បានគ្រងឈុតដ៏ស្រស់ស្អាត ដែលជាឈុតកាត់ថ្មីដំបូងគេបង្អស់ឈ្មោះថា "ផ្លាស្លាមាស” រចនាជាពិសេសដោយ ប្រណិតពិធីសំអាងការ ។

តាមការរៀបរាប់របស់ម្ចាស់ ប្រណិតពិធីសំអាងការ បានបញ្ជាក់ប្រាប់វិបសាយ "កញ្ញា” ថា "ឈុតផ្កាស្លាមាសនេះត្រូវបានធ្វើឡើងដោយដៃយ៉ាងសម្រិតសម្រាំង អស់រយៈពេលប្រមាណ៣សប្តាហ៍ និងមានការច្នៃប្រឌិតម៉ូដបង្កប់ដោយអត្ថន័យមានតម្លៃបំផុត។ ខ្លឹមសារធំគឺដោយសារតែផ្កាស្លា គឺជាផ្កាដែលមានតម្លៃបំផុតសម្រាប់នារីខ្មែរគ្រប់រូប ក្នុងថ្ងៃសិរីមង្គលរបស់ខ្លួន"។

ក្រៅពីផ្កាស្លា អ្នកច្នៃម៉ូដបានបន្ថែមផ្លែស្លាទុំពណ៌ទឹកក្រូចខាងក្នុងពណ៌មាសឆ្អិនឆ្អៅ ដែលមើលទៅកាន់តែទាក់ទាញទ្វេដង។ ភាពស្រស់ស្អាតនិងអត្ថន័យដ៏ឩត្តមរបស់វាបានធ្វើឲ្យកញ្ញា ឱក សុគន្ធកញ្ញា ជ្រើសរើសមួយឈុតនេះ ដើម្បីស្លៀកក្នុងពិធីកាត់សក់តែម្ដង ។

ចំណែកសម្លៀកបំពាក់ច្រើនឈុតផ្សេងទៀតក៏មិនខុសគ្នាដែរ គឺត្រូវបានច្នៃជាពិសេស និងយ៉ាងយកចិត្តទុកដាក់ដោយប្រើផលិតផលខ្មែរ ដូចជា ហូល ផាមួង និងក្រណាត់សូត្រជាដើម ដែលមើលទៅសុភាព ថ្លៃថ្នូរ លើកសម្រស់កូនក្រមុំក្នុងថ្ងៃដ៏ពិសេសនេះ។

ចង់ដឹងថាឈុតអាវ "ផ្កាស្លាមាស" និងឈុតដទៃទៀតដែលសំអាងការប្រណិតពិធីច្នៃដោយការសម្រិតសម្រាំងបំផុតនោះ ស្រស់ស្អាតដល់កម្រិតណា ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា។

ប្រណិតពិធីសំអាងការ មានអាសយដ្ខានស្ថិតនៅ ផ្ទះលេខ ៥១ ផ្លូវ ៣៦៦ សង្កាត់ទួលស្វាយព្រៃ១ រាជធានីភ្នំពេញ ឬ អាចទំនាក់់ទំនងតាមលេខទូរសព្ទ ០៩២ ៦៥៦ ៥៥៥ ០៩០ ៩០៨ ១៨៨៕

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម