ទម្លាប់៩យ៉ាង ដែលមនុស្សមិនជោគជ័យតែងធ្វើនៅចុងសប្តាហ៍

  • 2019-05-10 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

របៀប​ដែល​អ្នក​ចំណាយ​ពេល​២​ថ្ងៃ​ចុង​សប្ដាហ៍ បង្ហាញ​ពី​កម្រិត​ជោគជ័យ​របស់​អ្នក។ ចំណុច​មួយ​ដែលបែងចែក​រវាង​បុគ្គលជោគជ័យ និង​មិន​ជោគជ័យ​នោះ​ការ​ផ្ចង់​អារម្មណ៍។ ​ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​៩​​យ៉ាង​ដែល​អ្នក​មិន​សូវ​ជោគ​ជ័យ​តែង​ធ្វើ​នៅ​ចុង​សប្ដាហ៍។

១. មិន​រៀប​គម្រោង​ឲ្យ​សប្ដាហ៍​បន្ទាប់

អ្នក​នឹង​ត្អូញ​ថា​ចុង​សប្ដាហ៍​ហើយ​នៅ​ឲ្យ​រៀប​គម្រោង​ទៀត ពិត​ជា​ហត់​ណាស់។ តែ​នេះ​មិន​មាន​ន័យ​ថា អ្នក​ត្រូវ​ចំណាយ​ពេល​២​ថ្ងៃ​ពេញ​ដើម្បី​រៀប​គម្រោង​នោះ​ឡើយ។ យ៉ាង​ច្រើន​បំផុត អ្នក​ត្រូវ​ចំណាយ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ តែ​សប្ដាហ៍​បន្ទាប់​របស់​អ្នក​នឹង​រលូន​ជាង​មុន​ដោយ​សារ​មាន​ការ​គ្រោង​ទុក​ជា​មុន។

២. មិន​ខ្វល់​នឹង​គ្រួសារ

នៅ​ខាង​ក្រោយ​បុគ្គល​ជោគជ័យ​គឺ​គ្រួសារ​ដ៏​រឹង​មាំ ព្រោះ​ពួក​គេ​នឹង​ជា​ជំនួយ​ស្មារតី​ដ៏​រឹង​មាំ​សម្រាប់​អ្នក។ បើ​អ្នក​មិន​ទាន់​ចំណាយ​ពេល​ដើម្បី​គ្រួសារ​ឲ្យ​បាន​ច្រើន​ទេ គួរ​ចាប់​ផ្ដើម​ពី​ពេល​នេះ​ទៅ។

៣. វក់​នឹង​បច្ចេកវិទ្យា

ចុង​សប្ដាហ៍ សូម​ទម្លាក់​ទូរសព្ទ​ចុះ ហើយ​ផ្ដោត​អារម្មណ៍​លើ​ពិភព​ជុំ​វិញ​អ្នក​វិញ។ វា​ប្រសើរ​ជាង ពិភពអ៊ីនធឺណិត​ដែល​អ្នក​បាន​វក់វី​នឹង​វា​ពេញ​មួយ​សប្ដាហ៍​ហើយ​ឆ្ងាយ​ណាស់។

៤. ភ្លេច​រំសាយ​អារម្មណ៍

ចង់​រំសាយ​អារម្មណ៍​ដោយ​ខ្លួន​ឯង ឬ​ជាមួយ​មិត្តភ័ក្ដិ​ក៏​បាន ឲ្យ​តែ​បាន​លំហែ​អារម្មណ៍ នោះ​សប្ដាហ៍​បន្ទាប់ អ្នក​នឹង​សម្រេច​បាន​សមិទ្ធផល​បាន​ច្រើន​ជាង។

៥. ដេក​ពេញ​មួយ​ថ្ងៃ

អាច​មក​ពី​អ្នក​ផឹក​ច្រើន​ពេក​នៅ​យប់​ថ្ងៃ​សុក្រ និង​ត្រូវ​សម្រាក​ដើម្បី​ស្វាងឡើង​វិញ។ យ៉ាង​ណា​ក្ដី ទម្លាប់​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ភាព​ច្នៃប្រឌិត មិន​អាច​ធ្វើ​អី​ថ្មី​បាន។

៦. ចាយ​លុយ​អត់​កំណត់

អ្នក​ព្យាយាម​សន្សំសំចៃ​ពេញ​មួយ​សប្ដាហ៍ តែ​ដល់​ចុង​សប្ដាហ៍​បែរ​ជា​ចាយ​មិន​សំចៃ​ដៃ​ទៅ​វិញ។ ទោះ​ដឹង​ជានិច្ចកាល យើង​គួរ​ឲ្យ​កាដូ​ខ្លួន​ឯង​ម្ដង តែ​បើ​អ្នក​ចាយ​បែប​នេះ​រាល់​អាទិត្យ​នោះ អ្នក​នឹង​មិន​សល់​អ្វី​ទាំង​អស់។

៧. មិន​គិត​ដល់​អនាគត

ពេញ​មួយ​សប្ដាហ៍​ទៅ​ហើយ ចុង​សប្ដាហ៍​គឺ​ជា​ពេល​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ចំណាយ​ពេល​ដើម្បី​គិត​ដល់​អនាគត និង​គោល​ដៅ​បន្ទាប់​របស់​ខ្លួន។ ការ​គិត​បែប​នេះ នឹង​ជួយ​ឲ្យ​អ្នក​រក​ឃើញ​ផ្លូវ​ដើរ​ដ៏​សម​ស្រប​សម្រាប់​ខ្លួន។

៨. ខ្ជិល​ ហើយ​តាំង​ស្ដាយ​ក្រោយ

គេ​ថា ប្រសិន​បើ​អ្នក​ខ្ជិល​នៅ​ថ្ងៃ​នេះ អ្នក​នឹង​ស្ដាយ​ក្រោយ​នៅ​ថ្ងៃ​ក្រោយ។ ដូចនេះ​ដើម្បី​កុំ​ឲ្យ​ចំណាយ​ពេល​ឥត​ប្រយោជន៍ អ្នក​អាច​ចុះ​ឈ្មោះ​ធ្វើ​អ្វី​មួយ ដូច​ជា​ហាត់​ប្រាណ ឬ​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ជា​ដើម កុំ​ឲ្យ​ខ្លួន​ក្លាយ​ជា​ខ្ជិល​ច្រអូស។

៩. កម្សាន្ត​សប្បាយ​ជ្រុល

ទទួល​ស្គាល់​ថា ដើម្បី​ទទួល​បាន​សប្ដាហ៍​ថ្មី​ដែល​ស្រស់​បស់ អ្នក​ត្រូវ​សប្បាយ​នៅ​ចុង​សប្ដាហ៍​ក៏​ដោយ​ តែ​បើ​២​ថ្ងៃ​នេះ អ្នក​សប្បាយ​ជ្រុល​ពេក នោះ​អាទិត្យ​ថ្មី​របស់​អ្នក មិន​ត្រឹម​តែ​មិន​ប្រសើរ​ឡើង​នោះ ថែម​ទាំង​អាច​អាក្រក់​ជាង​មុន​ក៏​ថា​បាន៕

ចុចអាន៖ កុំឲ្យគេដៀលថាយើងជាមនុស្សល្ងង់ ហ៊ានជំទាស់ខ្លះទើបអាចទទួលបានអត្ថប្រយោជន៍ ៥យ៉ាងនេះ

ប្រភព៖ vnexpress ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម