អត្ថប្រយោជន៍ច្រើនលើសលប់ ដែលមានតែអ្នកងើបពីព្រលឹមទើបទទួលបាន

  • 2019-05-09 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំនួស​ឲ្យ​ការ​គេង​រហូត​ដល់​ជិត​ថ្ងៃ​ត្រង់​នោះ អ្នក​គួរ​តែ​ឆាប់​ចូល​គេង និង​ងើប​ពី​ព្រលឹម​វិញ​ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​រឿង​ល្អ​ៗ​ក្នុង​ជីវិត​ជា​ច្រើន​ទៀត។

១. ជួយ​ឲ្យ​អ្នក​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ស្វាង

សូម្បី​តែ​ពេល​ងូត​ទឹក​ត្រជាក់ ឬ​ផឹក​កាហ្វេ​ក៏​អ្នក​មិន​អាច​មាន​អារម្មណ៍​ថា​ស្វាង​បាន​ដែរ​ប្រសិន​បើ​ងើប​យឺត​ពេក។ យោង​តាម​ការ​ស្រាវ​ជ្រាវ រាង​កាយ​មនុស្ស​ត្រូវ​ការ​រយៈ​ពេល​២ ទៅ​៤​ម៉ោង​ដើម្បី​ស្វាង​មែន​ទែន។ នៅ​ក្នុង​កំឡុង​ពេល​នេះ ការចង​ចាំ ប្រតិកម្ម និង​ការ​ផ្ចង់​អារម្មណ៍​សុទ្ធ​តែ​មិន​ដំណើរ​ការ​បាន​ពេញ​លេញ​ទាំង​អស់។

២. បង្កើន​គុណភាព​ដំណេក

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ឆាប់​ងើប​ពី​គេង តែ​ង​មាន​គុណភាព​ដំណេក​ខ្ពស់​ជាង​អ្នក​ដែល​ក្រ​ងើប​ជាង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ក្រ​ងើប​អាច​ប្រឈម​មុខ​នឹង​ការ​ជ្រួល​ច្របល់​ដំណេក ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា ថ្ងៃ​ដូច​ជា​យប់ យប់​ដូច​ជា​ថ្ងៃ​វិញ។

៣. ជួយ​ឲ្យ​អ្នក​មាន​រាង​ស្វែល

ទម្លាប់​ចូល​គេង​យប់​ជ្រៅ ហើយ​ងើប​ពី​ដំណេក​យឺត​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់។ ដើម្បី​ជៀសវាង​បញ្ហា​នេះ អ្នក​ត្រូវ​ចូល​គេង​ឲ្យ​បាន​មុន​កណ្ដាល​អធ្រាត្រ។

៤. រៀនសូត្រ និង​ធ្វើ​ការបាន​ទិន្នផល​ខ្ពស់

ការ​ពិសោធន៍​បាន​រក​ឃើញ​ថា ចំពោះ​អ្នក​ងើប​យឺត ទិន្នផល​ការងារ​របស់​ពួក​គេ​ក៏​ធ្លាក់​ចុះ តែ​សារ​មាន​ភ័យ​ព្រួយ​ដូច​ជា ទៅ​ធ្វើ​ការ​មិន​ទាន់ និង​ចុក​រោយ​ក្នុង​ខ្លួន។ រី​ឯ​សម្រាប់​អ្នក​នៅ​រៀន​វិញ ទទួល​បាន​លទ្ធផល​មិន​ល្អ​ដោយ​សារ​តែ​មិន​អាច​ផ្ចង់​អារម្មណ៍​បាន។

៥. មាន​សុភមង្គល​ច្រើន​ជាង

សតិ​អារម្មណ៍​ពេញ​មួយ​ថ្ងៃ​របស់​អ្នកល្អ ឬ​មិន​ល្អ​គឺ​អាស្រ័យ​នៅ​ពេល​អ្នក​ភ្ញាក់​ពី​ដំណេក ប្រសិន​បើ​អ្នក​គេ​ង​បាន​គ្រប់​គ្រាន់ ហើយ​ភ្ញាក់​ពី​ព្រលឹម​នោះ អ្នក​នឹង​ស្រស់​ស្រាយ​ពេញ​មួយ​ថ្ងៃ។ ផ្ទុយ​មក​វិញ បើ​អ្នក​គេង​មិន​គ្រប់​គ្រាន់ ហើយងើប​យឺត​នោះ អ្នក​នឹង​មាន​អារម្មណ៍​ថា​មួម៉ៅ និង​ឃើញ​អ្វី​ក៏​ទើស​ភ្នែក​ទាំង​អស់៕

ចុចអាន៖​​ ​ឧស្សាហ៍​ក្រោក​យឺត​ហើយ​ចង់​​​តែ​គេង​ត មិន​មែន​ខ្ជិល​ទេ​ តែ​អាច​ជា​​ជំងឺ​ផ្លូវ​ចិត្ត

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម