អត្ថប្រយោជន៍នៃការស្ប៉ា ដែលអ្នកគួរដឹងបន្ថែម

  • 2019-05-09 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​រាង​កាយ​ហត់​នឿយ ​ឬ​ស្មុគ​ស្មាញ​ខ្លាំង ​មនុស្ស​ជា​ច្រើន​បាន​​ទៅ​ស្ប៉ា ​​ព្រោះ​ជឿ​ជាក់​ថា អាច​ធ្វើ​ឲ្យ​សុខភាព​មាន​ភាព​ល្អ​។ ពិសេស ស្ប៉ា​ ត្រូវ​បាន​គេ​យល់​ថា ​អាច​ជួយ​សម្រួល​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ​ចំពោះ​អ្នក​​មាន​ស្រ្តេស​ ​ដែល​ងាយ​រង​នឹង​សម្ពាធ​ការងារ​ច្រើន​​ផង​ដែរ។

អ្នក​ស្រី ​វ៉ាន់ លូស៊ី ​ ​ជា Area Management ​នៃ​ក្រុម​ហ៊ុន Bodia Spa ​​ប្រាប់​ថា ការ​ស្ប៉ា ​ពិត​ជា​​​​ផ្ដល់​នូវ​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ខ្លាំង​​ណាស់។ ​​​តាម​ការ​សិក្សា ​បើ​អ្នក​មាន​ស្រេ្តស​ទុក​​យូរ​ អាច​វិវត្ត​ឲ្យ​ក្លាយ​ជា​ជំ​ងឺ​ផ្សេង​ៗ ​​ជំ​ងឺ Stroke ​​ដាច់​សរសៃឈាម ​ញ័រ​ដៃ ​ឬ​ស្រ្តេស​ កម្រិត​ខ្ពស់ ​ជា​ដើម។ លើស​ពី​នេះ ​ពេល​រាង​កាយ​ធ្វើ​ការ​ងារ​ច្រើន ចលនា​សរសៃ​ឈាម​ក៏​រត់​មិន​បាន​ល្អ ​ជា​​ហេតុ​ធ្វើ​ឲ្យ​រា​​ង​កាយ​ទាំង​មូល ​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ដូច​ជា ​ចុក​រោយ ស្ពឹក​ស្រពន់ មិន​រហ័ស​រហួន​​ថែម​ទៀត។

ដូច្នេះ​ហើយ ព្យាបាល​សុខភាព​តាម​រយៈ​ការ​ស្ប៉ា ​អាច​ជួយ​ឲ្យ​អ្នក​បាន​ធូរ​ស្រាល​​ ពី​សម្ពាធ​ការងារ និង​កាត់បន្ថយស្រ្តេស​បាន​យ៉ាង​ល្អ​ប្រសើរ​។ ​ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព ​អ្នក​ជំនាញ​រូប​នេះ ​បាន​ផ្តល់​អនុសាសន៍​ថា ​ការ​ស្ប៉ា ​អាច​ធ្វើ​ឡើង ​មួយ​ដង ​ក្នុង​មួយ​អាទិត្យ ​។ ​យ៉ាង​ណា ការ​ស្ប៉ា ​ញឹក​ញាប់​ពេក ​មិន​សូវ​ផ្តល់​ផល​ល្អ​ទៅ​វិញ​នោះ​ទេ។

​​ប៉ុន្តែ ​សម្រាប់​អ្នក​​ដែលឈឺក្បាលខ្លាំង ​គួរ​មក​ស្ប៉ា ​២​ថ្ងៃ​ម្ដង ​​ដើម្បី​បញ្ចេញ​ភាព​តាន​តឹង​ឲ្យ​បាន​ឆាប់​រហ័ស ​ដោយ​ឲ្យ​គាត់​សម្រាក មិន​ស្ប៉ា​ដោយ​កម្លាំង​ធ្ងន់​​ឡើយ។ ក្រោយ​ពី​មើល​ឃើញ​ថា ​​សុខភាព​​របស់​​គាត់​​មាន​ភាព​ល្អ​ប្រសើរ​ហើយ អ្នក​ជំនាញ​រូប​នេះ​ក៏​ឲ្យ​យោបល់​ថា មិន​បន្ត​ធ្វើ​​បែប​នេះ​ទៀត​ទេ តែ​បើ​គាត់​ចូល​ចិត្ត ​នោះ​អាច​ស្ប៉ា​បាន តែ​ក្នុង​វិធី​ផ្សេង​មួយ​ទៀត ដូច​ជា អប់​ស្បែក ខាត់ស្បែក ជា​ដើម។ ម្យ៉ាង​ទៀត ដើម្បី​ធានា​សុខភាព​និង​អនាម័យ នៅ​ពេល​ស្ប៉ា ​គេ​គប្បី​ធ្វើ​ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​មិន​គួរ​ឲ្យ​ភ្ញៀវ ស្ទីម ​ឬ ​សូ​ណា​ជាមួយ​គ្នា​​នោះ​ទេ ព្រោះ​​ញើស​របស់​មនុស្ស​ម្នាក់​ៗ មាន​មេរោគ​ផ្សេង​ៗ​ អាច​ឆ្លង​បាន។​​

លើស​ពី​នេះ ​អ្នក​ស្រី លុយ ស៊ី​វ៉ាន់ ​បន្ថែម​ថា សូម្បី​នារី​មាន​ផ្ទៃ​ពោះ (​ចាប់​ពី​៤ខែ​ឡើង​) ​ក៏​​អាច​មក​ស្ប៉ា​បាន​ដែរ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ។ ​ហាង Bodia Spa សាខាបឹងកេងកង ផ្ដល់​សេវា​កម្ម​ស្ប៉ា ដែល​មាន​ក្បាច់​ទាំង​៦​ប្រទេស​ចូល​គ្នា ​និង​មាន​ផលិត​ផល​ធម្មជាតិ​​ក្នុង​ស្រុក​ជាង​២០០​មុខ​សម្រាប់​អតិ​ថិ​ជន ​ឲ្យ​ទទួល​បាន​អារម្មណ៍​ល្អ និង​សុខភាព​ប្រសើរ៕​​

ចុចអាន៖ ​ធ្វើរឿងទាំងនេះឱ្យបានមុនម៉ោង៩ព្រឹក ជីវិតនឹងពេញដោយសុភមង្គល រស់ក៏បានយូរ

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម