ស្រីៗគិតថាមិនអី តែប្រុសៗធុញខ្លាំងពេលឃើញសង្សារធ្វើបែបនេះ

  • 2019-05-08 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ទំនាក់​​ទំនង​ស្នេហា ​ពេល​ខ្លះ​មនុស្ស​ស្រី​យល់​ថា ខ្លួន​ធ្វើ​​អី​ក៏​ត្រូវ ​ហើយ​ខាង​ប្រុស​ចាំ​តែ​លួង​នាង​ទៅ ​ស្រប​តាម​នាង​​ទៅ ​ទើប​ត្រឹម​ត្រូវ។ ​តែ​មែន​ទែន​ទៅ មនុស្ស​ប្រុស​មិន​ចូល​ចិត្ត​នារី​មាន​អត្តចរិត​បែប​នេះ​ទេ។ ​ខាង​ក្រោម​នេះ ​ជា​​ចំណុច​ដែល​បុរស​មិន​ចូល​ចិត្ត​ឲ្យ​មិត្ត​ស្រី ធ្វើ​ឡើយ ពេល​ធ្វើ​ជា​សង្សារ​នឹង​គ្នា។

១. ចង់​ឲ្យ​តែ​ខាង​ប្រុស​យក​ចិត្ត​ទុក​ដាក់

​ក្នុង​ទំនាក់​ទំនង​ស្នេហា ​នារី​ជា​ច្រើន​ទាម​ទារ​ខ្ពស់​ពី​មនុស្ស​ប្រុស ​លើ​ចំណុច​នេះ​ខ្លាំង។ ប៉ុន្តែ​​សម្រាប់​មនុស្ស​ប្រុស​វិញ ​គាត់​ក៏​ចង់​នារី​ផ្ដល់​ឲ្យ​គាត់​វិញ​ដូច​គ្នា ​ព្រោះ​គាត់​ក៏​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់ បារម្ភ​ពី​មនុស្ស​ស្រី​ជា​សង្សារ​ដូច​​គ្នា​ដែរ។​

២. រអ៊ូ​​ពេល​ឃើញ​មិត្ត​ប្រុស​ចំណាយ​ពេល​លើ​ហ្គេម ​ច្រើន​ជាង​សង្សារ​

មនុស្ស​ប្រុស​ខ្លះ​សុខ​ចិត្ត​ដាច់​យប់ មិន​គេង​មិន​ពួន​ ព្រោះ​ជក់​លេង​ហ្គេម​អន​ឡាញ​​ ដែល​ធ្វើ​ឲ្យ​គាត់​សប្បាយ។ ​តែ​នារី​ជា​ច្រើន ​បែរ​ជា​ខឹង​មិត្ត​ប្រុស​ដាច់​ក្បាល​ដាច់​កន្ទុយ​ ព្រោះ​​ឃើញ​មិត្ត​ប្រុស​​ចំណាយ​ពេល​លើ​ហ្គេម​ ខ្លាំង​ជា​ង​ការ​ Take Care ​នាង​ទៅ​វិញ។ នាង​ខឹង ព្រោះ​ពេល​ឃើញ​មិត្ត​ប្រុស​អន​ឡាន ដល់​នាង​ឆាត​ទៅ​ បែរ​ជា​ប្រាប់​ថា រវល់​ព្រោះ​រវល់​លេង​ហ្គេម។​ ​​​​

​៣. ព្យាយាម​កែ​ប្រែ​គាត់

​នារី​ជា​ច្រើន ​បាន​ប្រាប់​ឲ្យ​សង្សារ​របស់​ខ្លួន​កែ​ប្រែ​ទម្លាប់​​បែប​នេះ ​បែប​នោះ ​​ហើយ​អាង​អី​និយាយ​ថា ​បើ​មិន​ធ្វើ​តាម ​នឹង​បែក​គ្នា។ ​ចំណុច​នេះ ​គាត់​មិន​ចូល​ចិត្ត​ឡើយ ​ព្រោះ​ជីវិត​ឯក​ជ​ន​ម្នាក់​ៗ មាន​សិទ្ធ​រៀងៗ​ខ្លួន ​ដូច្នេះ​កុំ​បង្ខំ​ឲ្យ​គាត់​ធ្វើ​អ្វី​ដែល​គាត់​មិន​ចង់​ធ្វើ​អី​។

៤. Show off

​សម័យ​ Facebook ​គូ​ស្នេហ៍​ជា​ច្រើន ​បាន​បង្ហាញ​ទំនាក់​ទំនង​ពួក​គេ​លើ​បណ្ដាញ​សង្គម ហើយ​នារី​ជា​ច្រើន​​នៅ​ពេល​មាន​សង្សារ ​ក៏​ចង់​ឲ្យ​ខាង​ប្រុស​បង្ហាញ​ដូច​គ្នា។ ​តែ​ពេល​ខ្លះ ​គាត់​ចង់​បាន​ជីវិត​ស្នេហា​ស្ងប់​ស្ងាត់ ​ដែល​មិន​​ចាំ​បាច់​ត្រូវ​បង្ហាញ​គ្រប់​រឿង​ឲ្យ​អ្នក​ដ​ទៃ​ដឹង​ទាំង​អស់​នោះ​ទេ ​។ ទោះគាត់មិន Show off ក៏ពិតមែន មិនបានន៏យថា គាត់ស្រលាញ់មិត្តស្រីមិនស្មោះ ឬទុកឱកាសខ្លួនឯងញ៉ែអ្នកផ្សេងនោះឡើយ

៥. ខឹង​អី​តិច បង្ហោះ​ពេញ Facebook

នារី​ចេះ​អត់​ធ្មត់ ទើប​មនុស្ស​ប្រុស​​វក់​ស្រលាញ់​ខ្លាំង។ ​មនុស្ស​ប្រុស​មិន​ចូល​ចិត្ត​ ពេល​ឃើញ​សង្សារ​ខ្លួន បង្ហោះ​តែ​រឿង​ដាម​ដៀម​ស្នេហា​ ខឹង​អី​តិច​បង្ហោះ​ប្រាប់​គេ​ឯង​គ្មាន​សល់​នោះ​ទេ ព្រោះ​​ធ្វើ​ឲ្យ​អ្នក​ដទៃ​មើល​ឃើញ​ចំណុច​ខ្សោយ​ស្នេហា​របស់​ពួក​គេ។

ចុចអាន៖ ​​ស្រលាញ់​​គ្នា​ដោយ​មិន​​យក​​​រឿង​ឈឺ​​ក្បាល​​ដាក់​​​ក្នុង​ខ្លួន​​ គួរ​​ទន្ទិញពាក្យ​​ទាំង​​​​នេះ​ក្នុង​​​ចិត្ត​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម