អ្នកចង់សម្រកគីឡូបានរាងស្អាត មកញ៉ាំអាហារ៣នេះមុនចូលគេងនឹងឃើញលទ្ធផលគាប់ចិត្ត
- 2019-05-08 09:32:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចង់សម្រកគីឡូបានរាងស្អាត មកញ៉ាំអាហារ៣នេះមុនចូលគេងនឹងឃើញលទ្ធផលគាប់ចិត្ត
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យអ្នកមានរាងស្អាតក្រោយពេលដែលញ៉ាំមុនគេង។
១. អ្នកអាចឆុងទឹកឃ្មុំ មកញ៉ាំ មុនពេលចូលគេង
ព្រោះនៅក្នុងនោះសម្បូរទៅដោយសារធាតុជាច្រើន ដែលអាចជួយជម្រះជាតិពុលចេញពីក្រពះ និងពោះវៀន។ បន្ទាប់មក វានឹងធ្វើឲ្យអ្នកងាយស្រួលបត់ជើងតូច ធំ បញ្ចេញជាតិពុលនៅពេលព្រឹក។ ដូចនេះ អ្នកនឹងអាចមានរាងស្អាត ជាមិនខានឡើយ ព្រោះគ្មានកាកសំណល់សល់ក្នុងរាងកាយអ្នក។
២. អ្នកអាចពិសាទឹកដោះគោមុនចូលគេងបាន
ព្រោះនៅក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយឲ្យអ្នកគេងលក់ស្រួល ថែមទាំងអាចជួយអ្នកឲ្យស្រកទម្ងន់ទៀតផង។ ជាពិសេស នៅក្នុងនោះសម្បូរទៅដោយប្រូតេអ៊ីន ដែលអាចធ្វើឲ្យអ្នកក្រោកពីគេង ដោយមិនមានអាការៈឃ្លានឡើយ។
៣.ញ៉ាំស្រូវសាលី
មានផ្ទុកសារធាតុដែលអាចជួយធ្វើឲ្យកាឡូរី ក្នុងរាងកាយអ្នកអាចបញ្ចេញចេញមកក្រៅ ដោយធ្វើឲ្យអ្នកមិនសូវប្រឈមមុខនឹងអាការៈទល់លាមកឡើយ។
ជាពិសេស ស្រូវសាលីមួយនេះ អាចជួយកាត់បន្ថយកាកសំណល់ក្នុងរាងកាយអ្នក ដោយធ្វើឲ្យអ្នកអាចមានរាង ស្អាតមួយជាមិនខានឡើយ។ ដូចនេះ អ្នកអាចបរិភោគអាហារទាំងនេះមុនពេលចូលគេងបាន ដើម្បីអាចរក្សាបានរាងដែលស្អាតមួយ៕
ចុចអាន៖កុំសូវញ៉ាំពេក! សាច់សត្វ៤មុខនេះមានរសជាតិឆ្ងាញ់ តែជាសម្បុកនៃសត្វល្អិត